part 3: my Mafiaᰔ

510 52 21
                                        

  រីករាយក្នុងការអាន

ត្របកភ្នែកតូចស្ដើងបើកឡើងព្រោះតែភ្ញាក់ពីការគេងគេសម្លឹងមើលជុំវិញទើបដឹងថាខ្លួននៅក្នុងបន្ទប់របស់នរណាម្នាក់តែវាគួរឲ្យខ្លាចណាស់បន្ទប់ពោរពេញទៅដោយពណ៍ខ្មៅអ្វីដែលសំខាន់បន្ទប់នេះធំណាស់មានតាំងលម្អអាវុធជាច្រើននៅក្នុងនេះទៀតផង ជុងវ៉ុនចុះពីលើគ្រែដើរបម្រុងនឹងបើកទ្វារតែមានសម្លេងមួយស្រែកកាត់

"តើឯងចង់ទៅណា៎"សុងហ៊ុន  តាមពិតទៅសុងហ៊ុននាយនៅពិនិត្យឯងសារតើតុធ្វើការរបស់នាយយូរហើយតែរាងតូចមិនបានចាប់អារម្មណ៍មើលទើបមិនឃើញនាយ

"ពូ..."ជុងវ៉ុនងាកក្រោយមកវិញក៏ឃើញរាងក្រាស់អង្គុយធ្វើការនៅតុហេតុអីមិញគេមិនឃើញនាយចឹង

"យើងសួរថាចង់ទៅណា៎"សុងហ៊ុនសង្កត់សម្លេង

"ចង់...ចង់ចេញពីទីនេះ"ជុងវ៉ុនឆ្លើយទាំងឱនមុខចុះគេខ្លាចពេលប្រុសម្នាក់នេះប្រើសម្ដីធ្ងន់ដាក់គេ

"អ្នកណាអនុញ្ញាតហាស៎ ឆាប់ដើរមកទីនេះភ្លាម"សុងហ៊ុនគ្រាន់តែថាគេចង់ចេញភ្លាមនាយស្រែកបញ្ជាជុងវ៉ុនភ្លាមស្អីនាយខំទៅយកពីមីងរបស់គេមកហើយនៅចង់ទៅឲ្យមីងធ្វើបាបទៀតមែនទេ

"ហឹកៗពូ.."ជុងវ៉ុនស្រាប់តែយំចេញមកពេលនាយស្រែកខ្លាំងគេរងសម្ពាធពីមីងគេច្រើនណាស់ទើបផ្លូវចិត្តគេមិនរឹងមាំបែបនេះម្យ៉ាងគេនៅក្មេងទៀត  ជុងវ៉ុនក៏ព្រមដើរទៅតាមការបញ្ជារបស់នាយមិនចឹងទេនាយបាញ់ស្លាប់ឥឡូវហើយ

"ឈប់យំភ្លាម ឯងនេះអាងស្អីបន្តិចក៏យំដែរ"នាយទាញអាល្អិតនោះមកអង្គុយលើភ្លៅហើយជូតទឹកភ្នែកឲ្យឯជុងវ៉ុនមិនហ៊ានតបទេគេខ្លាចសុងហ៊ុនពិតមែន

"ហឹក ពូទិញខ្ញុំយកទៅលក់តមែនទេ"ជុងវ៉ុនងើយមុខសួរនាយក្រាស់

"ចុះបើយើងយកទៅលក់តឯងគិតយ៉ាងមិច"សុងហ៊ុនសួរឡើងនាយគ្រាន់តែសាកចិត្តអាល្អិតនេះប៉ុណ្ណោះឃើញមុខខ្នាញ់ពេកញោះឲ្យយំថែមសិន

"ពូកុំលក់ខ្ញុំអីណា៎  ខ្ញុំនៅជាមួយពូក៏បានដែរឈប់រត់ហើយសន្យាតែពូកុំលក់ខ្ញុំអី  ចាំខ្ញុំធ្វើការងារក្នុងផ្ទះឲ្យពូណា៎"ជុងវ៉ុនរៀបរាប់ទាំងថ្ពាល់ក្រពុំទាំងគូរសើមដោយដំណក់ទឹកភ្នែកគេកាន់តែឯកាពេលគ្មានអ្នកត្រូវការហេតុអីគ្រប់គ្នាចេះតែចង់លក់គេបែបនេះទុកគេឲ្យនៅជាមួយផងមិនបានមែនទេ

Novel Collection (Season 1)Where stories live. Discover now