រីករាយក្នុងការអាន
"យ៉ាង ជុងវ៉ុនឯងគេងឬមិនគេង"ជេយ៍ស្រែកឲ្យបន្តិចអាទាញមកដេកហើយនៅងើបមកវិភាគរឿងសាច់ដុំពោះនឹងទៀត
"អូនគ្រាន់តែឆ្ងល់"ជុងវ៉ុនពេលគេស្រែកឲ្យចឹងរាងអន់ចិត្តដែរទើបគេតបទៅនាយវិញទាំងសម្លេងតិចៗនឹងឱនមុខចុះ
"ដេកមក"ជេយ៍ហៅគេ ជុងវ៉ុនមិនបានតបទេរាងតូចក៏ដាក់ខ្លួនគេតបែរទៅម្ខាងមិនហ៊ានបែរទៅរកជេយ៍ឡើយព្រោះឲ្យតែនៅជាមួយប្រុសម្នាក់នេះពេលនាគេខ្លាចនាយចូលចិត្តតែស្រែកសម្លុតឲ្យគេបែបនេះរហូត
"សុំទោស"វាជាលើកដំបូងដែលផាក ជុងស៊ុង ចេះសុំទោសលើកទី១ហើយដែលជុងវ៉ុនឮនាយសុំទោសគេនោះ ជេយ៍ដឹងថាគេស្រែកបែបនេះរាងតូចអន់ចិត្តគេក៏មិនគួរដែរតែវាហួសពេលហើយបើនាយចូលចិត្តតែស្រែកសម្លុតបែបនឹង
"អត់អីទេ អូនមិនខឹងទេ"ជុងវ៉ុនតបទាំងមិនងាកទៅរកនាយដដែលមាត់គេមិនអីទេតែក្នុងចិត្តគេអន់ចិត្តណាស់
"យើងដឹងច្បាស់ឯងមិនបាច់កុហកទេ"ជេយ៍តបគេដឹងណាស់ដឹងថាជុងវ៉ុនអន់ចិត្តគេក្មេងតែស្រែកបន្តិចក៏អន់ចិត្តភ្លាមហើយ
"បងជេយ៍"ជុងវ៉ុនបែរមករកនាយ
"យ៉ាងមិចព្រមងាកមកហើយ "ជេយ៍
"អូនសុំមួយបានទេ តើបងអាចល្អនឹងអូនបានទេបងឈប់ស្រែកដាក់អូនបានទេដឹងទេអូនខ្លាចពេលបងស្រែក អូនចង់ឲ្យបងល្អដាក់អូនខ្លះតែបន្តិចក៏បានដែរ"ជុងវ៉ុនសុំទៅនាយគេក៏ត្រូវការការយកចិត្តទុកដាក់ភាពកក់ក្ដៅដែរមិនមែនភាពសោះកក្រោះឡើយ
"យើង....គឺ....."ជេយ៍តបមិនចេញតើនាយមិនដែលល្អដាក់គេសូម្បីម្ដងមែនទេបានជាសុំបែបនេះតើគេធ្វើឲ្យក្មេងនេះខ្លាចខ្លាំងមែនទេតើកន្លងមកនាយបានធ្វើអីខ្លះ
"មិនអីទេ ហិ អូនដឹងថាវាមិនអាចទៅរួចទេអត់អីទេចាត់ទុកថាការសុំអូនមិនបានសុំចុះ"ដោយសារតែភាពទាក់ទើររបស់នាយនឹងហើយបានជុងវ៉ុនកាត់ន័យខ្លួនឯងនោះ គេដឹងតើសថានាយនឹងមុនអាចឲ្យគេបានទេ
"អូនទៅគេងបន្ទប់អូនហើយអត់រំខានបងទេ បងគេងចុះ"ជុងវ៉ុនក្រោកចុះពីលើគ្រែហើយបើកទ្វារទៅបន្ទប់គេបាត់
YOU ARE READING
Novel Collection (Season 1)
Короткий рассказប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា
