part 1:ស្នេហ៍មនុស្សឡប់દᵕ̈૩ (jakewon)

673 60 35
                                        

រីករាយក្នុងការអាន

ហាសហា មិនគិតសោះថារាសីវាឡើងដល់ថ្នាក់នេះ ធ្វើជាអ្នកលក់ត្រីតាមផ្សារសុខៗត្រូវអ្នកណាមិនដឹងទេចាប់យកទៅការជាមួយកូនមហាសេដ្ឋី អូ!ព្រះអើយគ្រួសារគេមានខ្លាំងណាស់សំខាន់បុរសដែលខ្ញុំត្រូវរៀបការគេសង្ហារខ្លាំងណាស់

តែ ហឹកៗស្ដាយណាស់ហា៎វាមិនដែលចាប់ឯងមកការជាមួយមនុស្សឡប់

យ៉ាង ជុងវ៉ុន អាយុ19ឆ្នាំជាក្មេងកំព្រារស់នៅតែម្នាក់ឯង សព្វថ្ងៃជុងវ៉ុនសុីឈ្នួលលក់ត្រីនៅផ្សារឲ្យគេ រាងតូចជាមនុស្សពូកែ ឆ្លាតហើយស្លូតណាស់តែគេក៏ជាមនុស្សលេងសើចច្រើនដែរ គេមានរាងតូចស្រឡូនស្អាត កែវភ្នែកដូចកូនឆ្មា សម្បុរសស្អាតស្រីសុំចាញ់

"អ៊ំខ្ញុំទៅផ្ទះមុនហើយណា៎"ដល់ពេលសម្រាកជុងវ៉ុនក៏ស្រែកប្រាប់ទៅថៅកែរបស់គេ

"អឺៗ ទៅចុះ"គាត់ក៏ងក់ក្បាលអនុញ្ញាត

ជុងវ៉ុនបានដើរមកដល់ផ្លូវមួយរាងស្ងាត់បន្តិចគេក៏ត្រូវអាក់ដំណើរព្រោះមានឡានមួយគ្រឿងឈប់បាំងពីមុខគេ ហើយមានមនុស្សមួយក្រុមចុះមកចាប់គេជុងវ៉ុនគ្មាខំប្រកែករើបម្រាស់យ៉ាងណាក៏មិនឈ្នះដែរហើយឡានបានបើកមកឈប់មុខភូមិគ្រឹះមហាសេដ្ឋីម្នាក់

"លោកស្រីនេះខ្ញុំបានយកគេមកហើយ"កូនចៅរបស់ម្ចាស់ស្រីនោះបានយកជុងវ៉ុនចុះពីលើឡាន

ត្រូវហើយលោកស្រីម្ចាស់នោះគាត់មានឈ្មោះថា រីណា ត្រូវជាប្រពន្ធរបស់លោកសុីមទើបបានជាគេហៅគាត់ថាលោកស្រីសុីម ហើយគាត់មានកូនម្នាក់ឈ្មោះ សុីម ជេយ៉ុន នាយក្រាស់មានអាយុ23ឆ្នាំនាយជាអគ្គនាយកក្រុមហ៊ុន

"អរ មកហើយហេស៎ ឯណាមើលៗអួយមុខស្អាតដល់ហើយអាល្អិតនេះ ឈ្មោះអីដែរ"លោកស្រីសុីមចាប់មុខរាងតូចមើលបន្តិចគាត់ក៏សរសើរឡើង គាត់បានឲ្យកូនចៅរបស់គាត់ស្វែងរកមនុស្សស្រីដើម្បីមកមើលថែកូនគាត់នឹងឲ្យគេរៀបការជាមួយកូនគាត់បើគេហ៊ានទទួលយកកូនគាត់បានតែអ្នកណាទៅដឹងកូនចៅគាត់បែរជារកបានក្មេងប្រុសទៅវិញតែគាត់មិនប្រកាន់ភេទទេ គាត់ស្មានតែជុងវ៉ុនមកដោយស្ម័គ្រចិត្តនឹងមើលថែកូនគាត់តើ ព្រោះអីដឹងទេកូនគាត់មានសតិមិនសូវគ្រប់ដូចកូនក្មេងចឹងទេអាចនិយាយបានថារាងឡប់ៗ

Novel Collection (Season 1)Where stories live. Discover now