part 2 :My little wife💞

448 45 30
                                        

រីករាយក្នុងការអាន

ជេយ៍បន្តជិះរហូតដល់កន្លែងមួយ

"លោកប្រុស នោះអ្នកប្រុសតូចមែនទេ"លេអនបើកឡានមកដល់បង់មួយកន្លែងក៏ឃើញក្មេងប្រុសម្នាក់ស្រដៀងជុងវ៉ុនទើបនាយហៅជេយ៍  ជេយ៍មិនចាំយូរនាយប្រញាប់ចុះទៅមើល

"បងជេយ៍~~~"ជុងវ៉ុនអង្គុយយ៉ាងអស់សង្ឃឹមពេលនាយតូចក្រលែកទៅឃើញជេយ៍អារម្មណ៍គេរំភើបរកថាមិនត្រូវមិនបង្អង់យូរគេរត់ទៅហក់អោប-ក នាយជាប់ព្រោះរំភើបពេល

"ទីបំផុតបងមកហើយ ហឹកៗបងមករកអូនហើយ អូនចាំបងយូរណាស់ដឹងទេ អ្ហឹក"ជុងវ៉ុនអោប-ក នាយជាប់ព្រមទាំងយំសស្រាក់គេខ្លាចតែនាយមិនតាមរកគេតើស

"ហេតុអីក៏ចេញមកបែបនេះវាគ្រោះថ្នាក់ឯងដឹងទេ"នាយទ្រត្រគៀកនាយតូចជាប់ព្រោះគេហក់តោងខ្លួនជើងខ្លីៗនោះក៏គៀវចង្កេះមាំជាប់ទៀត

"អូនសុំទោស  អូនគ្រាន់តែចង់ដើរលេងប៉ុណ្ណោះព្រោះអូនអត់ស្គាល់ទីនេះទើបចង់ដើរមើល "ជុងវ៉ុនឱនមុខក្នុងទ្រូងនាយទាំងសុំទោសទៅកាន់នាយបើគេមិនចេញមកក៏ល្អបាត់ហើយ

"យើងទេដែលសុំទោសឯង សុំទោសដែលមិនជូនមកបណ្ដោយឲ្យឯងមកបែបនេះ"ជេយ៍សុំទោសទៅកាន់ប្រពន្ធវិញខុសមកពីនាយទេ

"ជេយ៍ "ជុងវ៉ុនហៅគេ

"យ៉ាងមិច"ជេយ៍

"អូនឃ្លាន ឃ្លានខ្លាំងណាស់"ជុងវ៉ុនប្រាប់ទៅនាយវិញគេឃ្លានមែន

"កុំប្រាប់ថាឯងអត់បានញុាំតាំងពីព្រឹកមកឲ្យសោះ"ជេយ៍សួរជុងវ៉ុនក៏ងក់ក្បាលតប នាយហើយសឹងតែចាប់ក្មេងនេះបោះចោលក្នុងទឹកតើស មិចក៏អត់ញុាំបែបនេះតាំងពីព្រឹកមកណា៎មិនមែនធម្មតាទេចឹងតើបានមុខស្លេកខ្លាំងណាស់

"យើងគួរយកឯងទៅបោះចោលក្នុងទឹកល្អទេ"នាយសួរ

"អត់ទេៗអត់ល្អទេ អូនសុំទោស"ជុងវ៉ុនរហ័សតប គេដឹងតើសថានាយឲ្យគេញុាំអាហារពេលព្រឹកតែហេតុចង់ដើរលេងពេកមកទាំងមិនបានញុាំ

"កាលណាបានឯងចុះ យើងចុកដៃណាស់"ជេយ៍ថាឲ្យនេះលេងមកនៅលើចង្កេះឲ្យគេពរមែនទេចុកដៃណាស់

Novel Collection (Season 1)Where stories live. Discover now