part 3:ស្រលាញ់ឬស្អប់ッ

403 38 97
                                        

រីករាយក្នុងការអាន

រាងយប់បន្តិចជេយ៍បាននាំជេសុីត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវគ្មានអ្នកណា៎និយាយស្ដីទេជេយ៍នាយក៏ឆ្ងល់ដែរសង្សារខ្លួនកើតអីតាំងពីចេញមកនាងមានទឹកមុខក្រៀមក្រំហើយមិននិយាយរកនាយទៀតចំណែកជេសុីនាងគិតតែសម្លឹងមើលទេសភាពតាមបង្អួចឡានមានរឿងជាច្រើនដែលនាងគិត

"ជេយ៍"ទម្រាំដាច់ចិត្តហៅនាងគិតចង់ស្រ្ដេសហើយ

"មានការអីមែនទេ"នាយតបវិញព្រមជាមួយសម្ដីទន់ភ្លន់មិនដូចពេលនៅជាមួយជុងវ៉ុនទេ

"ពួកយើងបែកគ្នាទៅ"ជេសុីនិយាយហើយពេលនោះទឹកភ្នែកមួយដំណក់ក៏ហូរស្រក់កាត់ផែនថ្ពាល់នាងក្រមុំនាងក៏ឈឺចាប់ដែរនាងស្រលាញ់ជេយ៍ណាស់តែនាងក៏មិនអាចអាត្មានិយមទាក់ទងប្ដីគេបែបនេះដែរ

"អូននិយាយអី"ជេយ៍ឈប់ឡានអែបគៀនមាត់ផ្លូវហើយសួរទៅនាងម្ដងទៀត

"អូនថាពួកយើងបែកគ្នាទៅ"ជេសុី

"ហេតុអីក៏ចង់បែក បងធ្វើអីខុសមែនទេ"ជេយ៍សួរនាងគេមិនយល់ទេហេតុអីសុំគេបែកគ្នា

"ជេយ៍បងអត់បានខុសទេ តែអូនជាអ្នកខុសៗដែរទៅស្រលាញ់បងស្រលាញ់មនុស្សដែលរៀបការហើយ"ជេសុីនាងគិតថាកំហុសទាំងអស់នាងជាអ្នកខុស

"អូន.....អូនដឹងមែនទេ"នាយតបវិញទាក់ៗគេក៏ខុសៗដែរកុហកនាងខុសដែលខ្លួនមានប្រពន្ធហើយទៅកុហកនាងថាគ្មាន

"អឹម អូនដឹងហើយ"ជេសុីវិញនាងបិទភ្នែកសម្រួលអារម្មណ៍កុំឲ្យទឹកភ្នែកវាស្រក់មកទៀតតែនៅមិនអាចហាមបាន

"អ្នកណាប្រាប់អូន"នាយសួរវិញគេគិតហើយថាជាជុងវ៉ុន

"អ្នកណាប្រាប់ក៏មិនសំខាន់ដែរ ជេយ៍អូនសួរបងតាមត្រង់តើបងធ្វើបែបនេះបានយ៉ាងមិចបងមានប្រពន្ធហើយហេតុអីក៏មកបោកអូន ហឹកៗអូនក៏ឈឺដែរជេយ៍អូនស្រលាញ់បង ហឹក តែបងវិញបែរជាធ្វើទង្វើបែបនេះដាក់អូនមែនទេ"ជេសុីយំហើយស្រែកសួរទៅនាយ

"មកពីបងមិនស្រលាញ់ជុងវ៉ុនទើបបានជាបងព្យាយាមកុហកអូនបងស្រលាញ់អូនជេសុី បងដឹងថាបងខុសតែសុំចុះអូនកុំបែកអីបានទេ ពេលបងទៅវិញបងនឹងសុំជុងវ៉ុនលែងលះពួកយើងនិងនៅជាមួយគ្នាណា៎"ជេយ៍ទាញនាងមកឱបគេស្រលាញ់នាងគេមិនអាចបែកពីនាងបានទេ

Novel Collection (Season 1)Where stories live. Discover now