part 1: loveᥫ᭡(heewon)

627 44 10
                                        

រីករាយក្នុងការអាន

កើតមកជាកូនអ្នកមានវាស្រួលគ្រប់យ៉ាងមានលុយចាយពេញដៃមានអ្នកបម្រើឆ្វេងស្ដាំចង់បានអីគឺបាននឹងសំខាន់ជាកូនទោលក្នុងគ្រួសារទៀត ប៉ុន្តែវាពិបាកតែម្យ៉ាងគឺរឿងស្នេហាវាមិនដែលហា៎ខំតាមញ៉ែឡើងជិតមួយឆ្នាំហើយតែមើលទៅអាល្អិតសង្ហារម្នាក់នោះគ្មានអារម្មណ៍រង្គោះរង្គើរអីសោះ សម្ដីនេះបានត្រឹមតែគិតក្នុងចិត្ត

គេម្នាក់នេះមានឈ្មោះថា យ៉ាងជុងវ៉ុន ជានិស្សិតឆ្នាំទី2 ជាកូនម្ចាស់ក្រុមហ៊ុនដ៏ល្បីល្បាញនៅប្រទេសកូរ៉េ គេទាំងស្អាតឆ្លាតនឹងមានខ្លាំងជាពិសេសនោះគឺរូបសម្រស់ គឺថាស្អាតមិនមែនសង្ហារទេស្អាតខ្លាំងណាស់អ្នកណាឃើញក៏លង់ដែរ

"ផូស*អេនាងវ៉ុនមកអង្គុយភ្លឹកអីម្នាក់ឯងនៅទីនេះ"ជុងវ៉ុនត្រូវភ្ញាក់ចេញពីការភ្លឹកព្រោះត្រូវមហាមិត្តគេទះមួយដៃចំក្បាល

"នែមីកាហ៊ុន ឯងមកវៃយើងធ្វើស្អីហៅធម្មតាទៅមិនបានទេឈឺណា៎ ក្ដៅណាស់អញអត់ទាន់បានសុីបាយផងសុីមួយដៃបោះវាបាត់"ជុងវ៉ុនធ្វើមុខខឹងហើយស្ដីឲ្យសុងហ៊ុន មិត្តភក្តិគេនេះតែចឹងឯងមកលើកណាក៏ចម្លែកដែរសំខាន់បានមួយដៃកណ្ដាលក្បាលទាំងព្រឹក

"ហិ ហិ sorryប្រេន"សុងហ៊ុនសើចស្ញេញទៅមិត្តទើបដាក់ខ្លួនអង្គុយចុះគៀនជុងវ៉ុន

"នែឯងកុំមកស្ញេញដាក់យើងប្រយ័ត្នយើងហក់ខាំថ្ពាល់ឯងទៅ"ជុងវ៉ុននិយាយទៅមិត្តទាំងខ្នាញ់មិនឲ្យខ្នាញ់មិចបើមកស្ញេញឡើងលិចភ្នែកឲ្យមើលអីនាក៎

"បើខ្លាំងខាំមកៗនេះយើងឲ្យខាំទៀត"សុងហ៊ុនមិនឲ្យចាញ់គេឌឺទៅមិត្តវិញព្រោះគេគិតថាជុងវ៉ុនមិនហ៊ានតែឯណា៎ជុងវ៉ុនធ្វើមែន

"អូយៗ ជុងវ៉ុនឈឺ ឈឺៗមីកាវ៉ុនលែងភ្លាម"សុងហ៊ុនត្រូវស្រែកចាចព្រោះជុងវ៉ុនហក់មកខាំថ្ពាល់គេ គេស្មានតែជុងវ៉ុនមិនហ៊ានតែមានណា៎ហក់មកមែន

"ហឹស លើកក្រោយកុំឌឺយើង"ជុងវ៉ុនក៏លែងគេវិញស្អប់ណាស់ហា៎មានមិត្ត k'ji k'juteចឹងអីមិនឲ្យខ្នាញ់ទើបចម្លែក(បើញុមជាជុងវ៉ុនវិញមិនត្រឹមខាំថ្ពាល់ហេ៎ចាប់យកមកឃុំទុកដេកឱបតែឯងហ្មង)

Novel Collection (Season 1)Where stories live. Discover now