part 5:The End

823 53 7
                                        

រីករាយក្នុងការអាន

"បើចឹងខ្ញុំរើសយកជម្រើសទី1"ជុងវ៉ុននិយាយឯទឹកភ្នែកនាយតូចវិញក៏ស្រក់ឥតដាច់គេឈឺចិត្តកាន់តែខ្លាំងមនុស្សដែលគេលួចស្រលាញ់បែរជាចិត្តដាច់បែបនេះមែនទេគេសម្រេចចិត្តហើយបើនាយដាក់លក្ខខណ្ឌបែបនេះចឹងគេសុំយកទី1ចុះស្លាប់បាត់ៗទៅប្រសើរជាងរស់ដូចស្លាប់ឈឺទាំងចិត្តឈឺទាំងកាយ

"ហេតុអីក៏ឯងរើសយកទី1យ៉ាងមិចនៅជាមួយយើងនឹងម៉ាក់វាវេទនាណាស់ហេស៎ "នាយក្រោកឈរហើយស្រែកសម្លុតទៅគេទាំងខឹងហេតុអីក៏ចាំបាច់យកទី1 នៅជាមួយនាយមិនបានតែនាយមិនបានយល់ពីចិត្តអ្នកម្ខាងទៀតទេ

"ហឹកៗត្រូវខ្ញុំយកទី1 អ្នកប្រុសដឹងទេបើឲ្យខ្ញុំរស់នៅបន្តខ្ញុំសុខចិត្តស្លាប់ប្រសើរជាជាងតាំងពីខ្ញុំដឹងក្ដីមកមានម្ដងណាទេដែលពួកអ្នកផ្ទះនេះមិនធ្វើបាបខ្ញុំនឹកម៉ាក់មានម្ដងណាទេដែលខ្ញុំមានសេចក្តីសុខហឹកស្មានតែខ្ញុំមិនដឹងមែនទេថាម៉ាក់អ្នកប្រុសជាអ្នកសម្លាប់ម៉ាក់ខ្ញុំពួកអ្នកធ្វើបាបម៉ាក់ខ្ញុំរហូតដល់គាត់ស្លាប់ពួកអ្នកបានយកម៉ាក់ចេញពីខ្ញុំយកសេចក្ដីសុខចេញពីខ្ញុំទុកឲ្យខ្ញុំរស់នៅតែម្នាក់ឯងនៅលើពិភពលោកដ៏អាក្រក់មួយនេះហឹកៗគ្រាន់តែខ្ញុំចង់បានសេរីភាពខ្លះមិនបានទេហេស៎ អ្នកប្រុសឆ្លើយមកឲ្យខ្ញុំមិបានទេហេស៎ហឹកៗពេលខ្ញុំចង់ចេញអ្នកប្រុសក៏ឲ្យជម្រើសមកខ្ញុំទាំងជម្រើសនេះជាជម្រើសដែលចង់បិទជីវិតខ្ញុំមិនឲ្យចាកចេញ ពេលនេះខ្ញុំក៏ជ្រើសខ្ញុំយកទី1អ្នកប្រុសសម្លាប់ខ្ញុំទៅ"រាងតូចក្រោមឈរទល់មុខនាយហើយក៏រាយរ៉ាប់រឿងក្នុងចិត្តទៅកាន់នាយទាំងអស់គេទ្រាំលេងបានហើយ

"បានបើវាជាការរើសហើយយើងនឹងបំពេញបំណងចុះឯងកុំបន្ទោសយើងឲ្យសោះ"សុងហ៊ុននាយលើកកាំភ្លើងមកផ្ជុងថ្ងាសរាងតូចគេក៏ឈឺចាប់ពេលឮសម្ដីរាងតូចតែគេក៏មិនអាចក្បត់ពាក្យសម្ដីបានដែរនេះជាជម្រើសដែលរាងតូចរើសខ្លួនឯងទេ

"ខ្ញុំមិនបន្ទោសខ្ញុំមិនខឹងទេមុននឹងខ្ញុំស្លាប់ទៅខ្ញុំចង់និយាយរឿងក្នុងចិត្តប្រាប់អ្នកប្រុសថា បងប្រុសហា៎ខ្ញុំស្រលាញ់បងណាខ្ញុំមិនដែលខឹងបងទេខ្ញុំស្រលាញ់បងជានិច្ចស្រលាញ់មិនមែនត្រឹមបងប្អូនតែស្រលាញ់ជាស្នេហាខ្ញុំដឹងវាមិនអាចទៅរួចព្រោះយើងជាបងប្អូនតែខ្ញុំចង់ប្រាប់បងទាន់ខ្ញុំនៅមានឱកាសប្រាប់ខ្ញុំស្រលាញ់បង ផាកសុងហ៊ុន ហឹក"នាយតូចគេក៏បានសារភាពប្រាប់នាយទោះវាមិនអាចទៅរួចតែក៏ប្រាប់មុនគេនៅសល់ពេល ចំណែកសុងហ៊ុនពេលដែលឮសម្ដីរាងតូចហើយគេក៏ញ័រដៃនាយមិនអាចលើកដៃបាញ់គេបានទេបន្តិចក្រោយមកកាំភ្លើងក្នុងដៃនាយក៏ធ្លាក់ចុះគេក៏ស្ទុះទាញរាងកាយរាងតូចដែលបិទភ្នែកយ៉ាងជិតត្រៀមឲ្យនាយសម្លាប់នោះមកឱបក្រសោបក្នុងដៃ

Novel Collection (Season 1)Where stories live. Discover now