រីករាយក្នុងការអាន
នៅពាក់កណ្ដាលអធ្រាត្រសុងហ៊ុនបានចុះមកយកទឹកនៅក្នុងផ្ទះបាយដើម្បីផឹករួចក៏បម្រុងថានឹងដើរទៅវិញតែគេត្រូវអាក់ដំណើរវិញដោយសារតែឮសម្លេងយំ គេក៏បានដើរទៅប្រភពសម្លេងនោះគឺចេញពីបន្ទប់រាងតូចនាយក៏ដើរជិតដើម្បីស្ដាប់មិនចង់ដឹងប៉ុន្មានតែជើងនេះវាកម្រើកដើរចេញវាមិនរួច(មែនទេចង់នៅស្ដាប់គេសោះ)នាយក៏សម្រេចចិត្តលួចស្ដាប់បន្តិចទៅ
ចំណែកអ្នកនៅក្នុងបន្ទប់ឯណេះវិញគេងមិនលក់ទេព្រោះមានរឿងជាច្រើនដែលនាំឲ្យស្មុកស្មាញគេដាច់ខ្លួនអង្គុយនៅលើការ៉ូហើយយំយកៗ
"ហឹកៗម៉ាក់កូនឈឺ អ្ហឹក ឈឺណាស់ម៉ាក់កូនខ្លាច ខ្លាចដែលត្រូវរស់នៅម្នាក់ឯង ខ្លាចពេលដែលគ្មានម៉ាក់នៅបែបនេះ ហឹកម៉ាក់អ្នកនៅទីនេះគេធ្បើបាបកូនគ្រប់គ្នាសូម្បីតែអ្នកបម្រើដូចគ្នា ហឹកគ្មានអ្នកណាចូលចិត្តកូនទេសូម្បីតែបងប្រុសក៏គាត់ស្អប់កូនដែរ ហឹកៗម៉ាក់មកយកកូនទៅនៅជាមួយផងបានទេកូនមិនចង់រស់ទៀតទេ" រាងតូចអង្គុយយំរៀបរាប់រឿងក្នុងចិត្តជាច្រើនម្នាក់ឯងព្រោះគេគិតថានេះជាពេលយប់ហើយជាជាន់ផ្ទាល់ដីណាមួយបន្ទប់គេក៏នៅដាច់ដោយឡែកពីអ្នកបម្រើដទៃគ្មានអ្នកណាឮទេទើបគេយំខ្លាំងៗបែបនេះព្រោះគេទប់លែងជាប់ហើយប៉ុន្តែគេមិនបានដឹងឡើយថាមនុស្សប្រុសម្នាក់ដែកនៅខាងក្រៅនេះស្ដាប់ទាំងអស់គេមានអារម្មណ៍ថាសប្បាយចិត្តបន្តិចពេលឮរាងតូចហៅគេបងប្រុសហើយក៏មានអារម្មណ៍ថាអាណិតគេតិចៗដែរ
"មិចក៏មានអារម្មណ៍ថាវាឈឺឆៀបៗបែបនេះ"នាយយកដៃស្ទាបបេះដូងហើយនិយាយតិចម្នាក់ឯងគេមានអារម្មណ៍ថាឈឺបេះដូងពេលឮពាក្យរាងតូចនិយាយហើយឬក៏គេមានអារម្មណ៍ស្រលាញ់អាល្អិតនេះតិចៗហើយ(អីយ៉ាស់🌚)
"ហឺយ ឆ្កួតមែន"នាយជេរខ្លួននឯងហើយក៏ឡើងទៅខាងលើវិញបាត់ ឯរាងតូចវិញគេយំៗឡើងគេងលក់ព្រោះតែអស់កម្លាំងពេក
ពេលព្រឹកថ្ងៃថ្មី នាយក្រាស់ដើរចុះមកទាំងស្លៀកសំលៀកបំពាក់ធម្មតាព្រោះជាថ្ងៃឈប់សម្រាកនាយដើរចុះមកខាងក្រោមដើម្បីញុាំអាហារពេលព្រឹក
YOU ARE READING
Novel Collection (Season 1)
Короткий рассказប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា
