រីករាយក្នុងការអាន
ជុងវ៉ុនភ្ញាក់ពីគេងមកទាំងឈឺពេញខ្លួន រាងតូចព្យាយាមកម្រើកខ្លួនក្រោកអង្គុយតែវាឈឺហួសថ្លែងស្នាមរបួសដោយការវាយក៏មិនទាន់បានលាបថ្នាំឯផ្នែកខាងក្រោមនោះក៏ឈឺផ្សារហើយដងខ្លួនក៏ពេញទៅដោយស្នាមដែលនាយបឺតជញ្ជក់
តុក*តុក*
"អ្នកប្រុស ក្រោកហើយឬនៅ"លីលីស្រែកពីខាងក្រៅ
"ចូលមកលីលី"ជុងវ៉ុនប្រាប់នាងវិញហើយក៏យកភួយដណ្ដប់ត្រឹមទ្រូងគេខ្មាស់នាងណាស់បើនាងចូលមកសភាពគេ
ក្រាក**
"អ្នកប្រុសជុងវ៉ុន"លីលីបើកទ្វារមកនាងហៅជុងវ៉ុនតែពេលក្រលែកភ្នែកឃើញសភាពជុងវ៉ុនហើយគឺថា
"ពុទ្ធោ អ្នកប្រុសរបស់ខ្ញុំ "នាងទម្លាក់អាហារដាក់លើតុហើយរត់មករករាងតូចលើគ្រែសារភាពតាមត្រង់នាងឃើញសភាពជុងវ៉ុនហើយទឹកភ្នែកក៏ចង់ឈួលចេញមក សភាពគេមើលមិនចង់យល់ទេសាច់សរលោងក៏ប្រែជាជាំគ្រប់កន្លែងហើយមានស្នាមកកឈាមទៀតមនុស្សដែលធ្លាប់តែស្រស់ស្អាតក៏ប្រែសភាពមកជាមើលមិនយល់
" តើអ្នកប្រុសឈឺទេ អ្ហឹកៗខ្ញុំសុំទោសខ្ញុំមិនអាចមើលថែអ្នកប្រុសបានបណ្ដោយឲ្យលោកប្រុសជេយ៍ធ្វើបាបអ្នកប្រុស"លីលីយំចេញមកនាងអាណិតជុងវ៉ុនស្ទើរខ្លោចចិត្តទៅហើយ លីលីយកដៃប៉ះលើរបួសនោះថ្នមៗនាងចង់ដឹងណាស់ តើអ្នកប្រុសតូចឈឺទេតើអ្នកប្រុសខ្លាចប៉ុណ្ណានៅពេលដែលជួបរឿងបែបនេះតើអ្នកប្រុសមានអារម្មណ៍យ៉ាងមិចទៅនៅពេលដែលគ្មានអ្នកណាអាចជួយបាន?
"ខ្ញុំឈឺ ឈឺណាស់លីលី វាក្រហាយទៀតផង"រាងតូចតបវិញដោយសម្លេងស្រាលព្រោះគេគ្មានកម្លាំងទេអស់ហើយអស់ទាំងកម្លាំងកាយកម្លាំងចិត្ត គេមិនបានរំអួយដាក់លីលីទេតែគេឈឺពិតមែន
"ហឹកៗអ្នកប្រុស"លីលីទាញរាងតូចឱបនាងគ្មានពាក្យអ្វីនិយាយក្រៅពីអាណិតទេ
"លី....លីលី"ជុងវ៉ុនហៅនាង
"ចាស៎"
"នាងអាចជួយស្លៀកសម្លៀកបំពាក់ឲ្យខ្ញុំបន្តិចបានទេ"ជុងវ៉ុនសុំពឹងនាងទាំងរាងខ្លាចៗពេលនេះណា៎គេខ្មាស់នាងបំផុតហើយតែធ្វើមិចបើសូម្បីតែលើកដៃគេលើកមិនចង់រួចផង
YOU ARE READING
Novel Collection (Season 1)
Historia Cortaប្រភេទសាច់រឿងខ្លីៗ អាចនឹងមានពាក្យសម្ដីមិនសមរម្យជាច្រើនហាមអ្នកអាយុ18ចូលអានតែបើចូលហើយក៏ដឹងថាមិចដែរអត់ទទួលខុសត្រូវទេណា
