@ នៅសួនខាងក្រោយហាង
ជីមីន ដើរតាមដេនហ្វឺរ៍ ទៅរកកន្លែងស្ងាត់មួយ ដើម្បីនិយាយគ្នា នឹងសួរសុខទុក្ខអតីតសង្សារផង ។
«បងសុខសប្បាយទេ?» ឃើញមុខស្លក់ៗរបស់ដេនហ្វឺរ៍ ធ្វើឲ្យចិត្តគេពុំស្ងប់ ខ្លាចថាមកពីការបែកគ្នារបស់ពួកគេ ទើប បណ្ដាលឲ្យដេនហ្វឺរ៍ ខូចចិត្តដ៏ថ្នាក់នេះ។
«គ្មានថ្ងៃណាដែលបងសប្បាយចិត្ដឡើយ នៅពេលដែលគ្មានអូន!» ទឹកមុខសោកសៅ ពោលបន្លឺ ខណៈដៃ លូកទៅចាប់ដៃជីមីនជាប់ ក្នុងន័យអង្វរ និង សុំឱកាសម្ដងទៀត។
«កុំអញ្ចឹងអីដេន! ពួកយើងរស់នៅរៀងៗខ្លួន ហើយ កុំអោយមកជំពាក់ជំពិនជាមួយគ្នាទៀតអី!» នាយតូច ទាញដៃដេនហ្វឺរ៍ ចេញ បន្តនិយាយអោយនាយបានយល់ និងរហ័សកាត់ចិត្ដដាច់ពីរូបគេ។
«ផ្ដល់ឱកាសអោយបងម្ដងទៀតបានទេ! បងពិតជាស្រលាញ់អូនណាស់ ....ក្រែងពួកយើងក៏ជិតរៀបការហើយមែនទេ? ម្ដេចដោយសារតែវាអ្នកមកក្រោយ អូនដាច់ចិត្តពីបងយ៉ាងនេះ?» កែវភ្នែកឆ្លេឆ្លា ដូចជាមនុស្សបាត់សតិ ទាមទារតែម្យ៉ាងគឺមនុស្សដែលនាយស្រលាញ់ត្រលប់មកវិញ នាយមិនព្រមបាត់បងរាងតូចទៅអោយអ្នកណាឡើយ ។
«ខ្ញុំសុំទោស! ខ្ញុំស្រលាញ់គេមករហូត ខ្ញុំពុំធ្លាប់មានចិត្តស្រលាញ់បងទេ ដេនហ្វឺរ៍!»
«មិនពិត!អូនធ្លាប់និយាយថាអូនស្រលាញ់បង ហេតុអីពេលនេះ...អូនប្រែក្រលាស់ ព្រោះតែវា វាម្នាក់គត់ បងនឹងសម្លាប់វា» នាយ ចាប់ស្មារ ជីមីនអង្រួនខ្លាំងៗ ព្រមទាំងចង់ប្រព្រឹត្តទង្វើលូកលាន់ ដល់រាងតូចថែមទៀត។
«លែងខ្ញុំ!!ខ្ញុំឈឺ» អាល្អិត ទឹកមុខថ្អូយ ទប់ដៃដេនហ្វឺរ៍ មិនអោយច្របាច់ស្មារគេខ្លាំងៗពេក។
ដឹប!ប្រូស
មួយដៃចំកញ្ចឹកករ កាយតូចសន្លប់ប្រូស! ដោយឡែកដេនហ្វឺរ៍ ប្រញាប់ងាកមើលឆ្វេងស្ដាំ ឃើញថាស្ងាត់មនុស្ស ទើបរហ័ស លើកបីជីមីន យកចេញទៅតាម ទ្វារក្រោយ បាត់ទៅ។
ងាកមកមើលតូតូ បន្ទាប់ពីរង់ចាំអ្នកប្រុសខ្លួន ខ្លាំងពេក ក៏កើតចិត្តសង្ស័យមួយរំពេច ។ ចាំកាន់តែយូរកាន់តែមិនអស់ចិត្ត គេក៏ដើរទៅក្រោយហាង មើល ក្រែងបានឃើញជីមីន ប៉ុន្តែគ្រប់យ៉ាងហាក់ស្ងប់ស្ងាត់ គ្មានមនុស្សនោះទេ។
«វីវរហើយ!!!» តូតូភ្នែកសរ ភ័យឡើងស្លន់ស្លោ ។ គេដើរសួរអ្នកនៅជិតៗនេះ ពីម្នាក់ទៅម្នាក់ ចម្លើយសុទ្ធតែ ដូចគ្នាទាំងអស់ នោះគឺ ទេ! ។
មិនបង្អង់យូរ តូតូ ប្រញាប់ទាក់ទងទៅ តូហ្វារ៍ស្ទីន ភ្លាមៗ មិនអោយទុកយូរ ខ្លាចថា កាន់តែមានរឿងមិនល្អកើតឡើង។
រីង!រីង
រាងក្រាស់ កំពុងតែដើរទៅរកចំណតឡានសុខៗ ក៏លឺសម្លេងទូរស័ព្ទរោទ៍បន្លឺឡើងតែម្ដង។
តឹត!
(ចៅហ្វាយ បាត់អ្នកប្រុសតូចហើយទាន) គ្រាន់តែចុចលើកភ្លាម សម្លេងតូតូ និយាយខ្លាំងៗចេញមក ដោយភាពភ័យ មិនចេះតិច។ ខណៈរាងក្រាស់ទម្លាក់ទឹកមុខចុះ មួយរំពេចន៍...
«មុននេះគេមានបានជួបនឹងអ្នកណាទេ?» ក្នុងចិត្តមួយ ខ្លាចថា ជាកូឈីន ប៉ុន្តែចិត្តមួយទៀតក៏អាចស្មានថាជាអ្នកផ្សេង ធ្វើឲ្យនាយកាន់តែបារម្ភពី សុវត្ថិភាពរាងតូចជាទម្ងន់។
(ខ្ញុំមិនស្គាល់ទេចៅហ្វាយ តែលឺអ្នកប្រុសតូចហៅគេ ថា ដេនហ្វឺរ៍! គឺប្រាកដជាអាម្នាក់ហ្នឹងហើយដែលចាប់ជម្រិតអ្នកប្រុសតូច ពីព្រោះ អ្នកប្រុសតូចបាត់ខ្លួនពេលទៅនិយាយគ្នានៅ ខាងក្រោយហាងជាមួយគេ!)
«ដឹកនាំកូនចៅយើងទាំងអស់ អោយតាមរកវាអោយឃើញ មិនថាត្រូវប្រើប្រាស់វិធីបែបណាក៏ដោយ! ជួបកន្លែងណាបាញ់សម្លាប់ចោលកន្លែងហ្នឹងទៅ ហើយនាំអ្នកប្រុសតូចត្រលប់មកវិញ»
(បាទចៅហ្វាយ!) ប្រព័ន្ធទូរស័ព្ទត្រូវបានបិត។
«ដេនហ្វឺរ៍? ឬជា.....ចង្រៃមែន!!ជាអាចង្រៃម្នាក់ហ្នឹងសោះ» សង្គៀតធ្មេញ ទាំងខឹងម៉ួម៉ៅ នាយបែរជាប្រហែស ជាមួយមនុស្សដែលស្រលាញ់ងប់ងល់នឹងជីមីន មិនចាញ់នាយ ទៅវិញ។
យ៉ុនហ្គី បើកឡានចេញទៅយ៉ាងលឿនស្លេវ ប៉ាន់ស្មានពីកន្លែងដែលដេនហ្វឺរ៍ គួរតែនាំជីមីនទៅ! សង្ឃឹមថាមិនខុសទៅចុះ។

YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN