ភាគ៥០ : មកពីអូនអាណិតវា ដូច្នេះទើបបង ត្រូវសម្លាប់វាដោយផ្ទាល់ដៃ!

193 27 0
                                    

តុក!តុក
នាយបង្អាក់សកម្មភាព ព្រោះតែលឺសម្លេងគោះទ្វារពីខាងក្រៅ ។ ដេនហ្វឺរ៍ សម្លក់ទៅរាងតូចបន្តិច រួចទើប ដើរទៅ មើលនៅចន្លោះប្រហោង នៅកណ្តាលទ្វារ ឃើញថា ជាបុគ្គលិកសណ្ឋាគារប៉ុណ្ណោះ។
ក្រាក! ដឹប
មួយដៃ ចំ កញ្ចប់មាត់ ដេនហ្វឺរ៍ ខ្ទាតដួលទៅម្ខាង ខណៈ កាំភ្លើង លើកភ្ជុងក្បាលមនុស្សថ្លើមធំ ឡើងទាំងកំហឹងដោយដៃតូហ្វារ៍ស្ទីន ចំណែកបុគ្គលិកហាង ភ័យពេក ទើបរត់ត្រលប់ទៅវិញ។
«អ្ហឹកអ្ហឹក យ៉ុន...» នាយតូច អរភើត ធ្លាយទឹកភ្នែកកាន់តែខ្លាំង គេរត់ទៅនៅពីក្រោយខ្នងយ៉ុនហ្គី យ៉ាងលឿន ។
«ហ៉ឹសៗ សម្លាប់យើងមក បើយើងនៅមានជីវិត យើងមិនអោយពីរនាក់ឯងបានសុខទេ!» ដេនហ្វឺរ៍ ផ្គើន មិនខ្លាច នឹងសេចក្តីស្លាប់ចំពោះមុខ ។
«ឯងគិតថាយើងមិនហ៊ានបាញ់សន្ទះក្បាលរបស់ឯងអ្ហេះ???» ក្រឹក! នាយក្រាស់ ដាក់គ្រាប់ តម្រង់ទៅក្បាលដេនហ្វឺរ៍ ប្រុងនឹងបាញ់គេសម្លាប់ចោលទីនេះតែម្ដង តែក៏ត្រូវបានជីមីន អោបនាយពីក្រោយ ដើម្បីឃាត់នាយ ទៅវិញ។
«ហ្ហឹកកុំអី..យ៉ុន! កុំសម្លាប់មនុស្សទៀតអី អូនសុំអង្វរបង...» គេសែនខ្លាច ខ្លាចដៃរាងក្រាស់ប្រលាក់ដោយឈាមមនុស្សតិរច្ឆាន ដូចជាដេនហ្វឺរ៍ទៅវិញទេ រឹតតែមិនចង់អោយតូហ្វារ៍ស្ទីន ក្លាយជាឧក្រិដ្ឋជន ដែលប៉ូលិស តាមស៉ើបអង្គេតឡើយ បើដូច្នោះមែន ជីវិតពួកគេ ថ្ងៃមុខ គ្មានថ្ងៃទទួលបាន ក្ដីសុខទេ។
«បើបងមិនសម្លាប់វា ថ្ងៃក្រោយវានឹងមកធ្វើបាបអូន! បងមិនលើកលែងអោយវាទេ»
«អ..អត់ទេអ្ហឹក កុំអី!! អូនមិនចង់អោយបងសម្លាប់អ្នកដទៃព្រោះអូនទេ» ទឹកភ្នែករហាមលើសដើម ប្រឹងក្រវីក្បាល អោបរឹតយ៉ុនហ្គី កាន់តែខ្លាំង ផ្អឹបមុខនឹងខ្នងមនុស្សជាទីស្រលាញ់ បបួលអោយដាមទឹកភ្នែកសើមជោគលើអាវ របស់រាងក្រាស់។
«......»
«បើបងសម្លាប់គេ អូនមិនរស់នៅជាមួយបងទេ យ៉ុនហ្គី! អូនមិនចង់រស់នៅ ពោរពេញដោយទុក្ខកង្វល់ និង ការភ័យខ្លាច ទៀតទេ សូមបងយល់ពីអូនផង ហ្ហឹក»
«ហ៉ឹស!» យ៉ុនហ្គី ទម្លាក់កាំភ្លើងចុះ ទាំងចាញ់នឹងពាក្យសម្ដីប្រពន្ធសម្លាញ់ ទឹកមុខនាយពោរពេញដោយការឈឺចិត្ដ គ្មានពាក្យនឹងនិយាយ ក្រៅពី ដើរចេញ ពីទីនេះ នៅពេលដែលកូនចៅនាយ បានមកដល់ល្មម!
«ចៅហ្វាយ!» តូតូ សម្លឹងទៅ ដេនហ្វឺរ៍ ញញឹមឌឺមកកាន់គេ មុននឹងងាកមកសួរចៅហ្វាយខ្លួនទាំងចម្ងល់។
«នាំជីមីន ទៅ penthouses វិញទៅ!» និយាយតែប៉ុណ្ណេះ នាយ ក៏ដើរហួសទៅបាត់ ដោយមិននិយាយរករាងតូចសូម្បីបន្តិច ។
«អ្នកប្រុស សូមអញ្ជើញ!»
ជីមីន ដើរតាម ពួកគេ ទាំងដកដង្ហើមធំនិង អួលដើមកមិនចាញ់ អ្នកដែលបានចេញទៅឡើយ!
លុះមកដល់ penthouses កាយតូច អង្គុយលើសាឡុង តែម្នាក់ឯង រង់ចាំផ្លូវ យ៉ុនហ្គី ត្រលប់មកផ្ទះវិញ ដោយមិនទាន់ញុាំ អីចូលពោះសូម្បីមួយគ្រាប់ ព្រោះតែខ្លួនចង់ចាំញុាំជាមួយយ៉ុនហ្គី។
តឹក!តឹក
ទ្រនិចនាឡិកា ដើរពីមួយនាទីទៅមួយនាទី ពីមួយម៉ោងទៅមួយម៉ោង ឥតស្រាកស្រាន្ត ខណៈអ្នករង់ចាំក៏ចេះតែរង់ចាំ ទឹកភ្នែកចេះតែស្រក់ លើថ្ពាល់ ឥតឈប់ឈរដូចគ្នា។ មេឃងងឹត ផ្លេកបន្ទោរ ភ្លឹបភ្លេត ធ្វើឲ្យជីមីន ហាក់ខ្លាច ភ្នែកចេះតែសម្លឹងមើលទ្វារជារឿយៗ។
«អ្ហឹកអូនឈឺណាស់ ហេតុអីបងមិនព្រមត្រលប់មកលួងលោមអូន?» ឥទ្ធិពលថ្នាំដែលគេចាក់ ដើម្បីរំលឹកដល់ការចងចាំ ធ្វើទុក្ខ នៅពេលដែលគេពិបាកចិត្តខ្លាំង! រាងកាយទាំងមូល ចុកឈៀបៗ គ្រប់កន្លែង ជាពិសេសដៃនឹងជើង ជីមីនឡើងញ័រទទ្រើក! នាយល្អិត អោបក្បាលចង្គង់យំ សស្រាក់! រីឯ យប់កាន់តែជ្រៅ វត្តមាន យ៉ុនហ្គី ក៏មិនទាន់ឃើញស្រមោល។ ចំណែក មេឃក៏បង្អុរភ្លៀងមកខ្លាំងៗ បណ្ដាលឱ្យចិត្តតូច កាន់តែបារម្ភ ។ ខណៈនោះកែវភ្នែកក្រលេកឃើញ ឆ័ត្រនៅក្បែរមាត់ទ្វារ ទើបរហ័សដើរទៅទាំងញ័រជើង យកឆ័ត្រនោះ មុនបើកទ្វារចេញទៅខាងក្រៅ។
«ហ្ហឹកហ្ហឹក» មកដល់ខាងក្រៅគ្មានមនុស្ស ព្រោះតែវេលាយប់ជ្រៅណាស់ទៅហើយ ជីមីនដើររកយ៉ុនហ្គី ទាំងគ្មានកោះត្រើយ។
នាយតូច ដើរបានឆ្ងាយបន្តិច ភ្លាមនោះ ពន្លឺភ្លើង បានចាំងចំពីមុខរបស់ជីមីន ជាមួយនឹងសម្លេង ឡាន បើកលឿនដូចជាម៉ីស៊ីល។
ទីត~ទីត
ម្ចាស់ឡាន ដូចជាមិនខ្វល់ បណ្ដោយឲ្យបើកពៀរទៅលើកាយតូច ដួលទៅគុម្ពោតព្រៃ ក្បែរនោះមួយរំពេច។
ងុឺត! ម្ចាស់ឡាន ចាប់ហ្វ្រាំង ចុះពីលើឡាន យើងឃើញថា នោះជា តូហ្វារ៍ស្ទីន នេះឯង ។ រាងក្រាស់ ដើរញាប់ជើងទៅរកក្មេងដែលស្រវេស្រវាងើបចេញពីគម្ពោតព្រៃ យ៉ាងលំបាកលំបិន។
«ផាក ជីមីន!??» រាងកាយតូចសើមជោគដោយទឹកថ្លុក ប្រលាក់ភក់ពេញហ្នឹង ។ ដោយឡែក រាងក្រាស់ ម៉ូវចិត្តកាន់តែខ្លាំង នាយដោះអាវក្រៅ យកទៅរុំខ្លួនជីមីន យ៉ាងណែន។
«បង!» ភ្នែករលីងរលោង ចង់ពេបមាត់យំបន្ត តែត្រូវយ៉ុនហ្គី អូសដៃ អោយចូលទៅអង្គុយក្នុងឡានភ្លាមៗ។
«យ៉ុន!»
«.....»នាយមិនតប គិតតែផ្ដោតទៅលើការបើកបរ។
«......ដាក់អូនចុះទៅ បើបងមិនពេញចិត្ត!» អួលដើមករ តូចចិត្តបំផុត ពេលនាយក្រាស់មិនព្រមនិយាយរក និង ទុកគេដូចជាមនុស្សអរូប។
«កុំផ្គើនបង!»
«អូនមិនបានផ្គើន!អូនគ្រាន់តែ...»
«គ្រាន់តែ ចង់ការពារវា?»
«បងនិយាយពីអី?»
«ចាំបាច់ ធ្វើមិនដឹងដែរ?»
«បងនៅតែដដែល មិនកែប្រែ មនុស្សដូចបង មិនសមទទួលបានការអាណិតទេ» ទឹកភ្នែក ស្រក់មកតាមផែនថ្ពាល់ ងាកមុខចេញ មិនចង់សន្ទនាបន្ត កាន់តែនិយាយ កាន់តែមានរឿងឈ្លោះប្រកែក ល្អក់កករ។
«មកពីអូនអាណិតវា ដូច្នេះទើបបង ត្រូវសម្លាប់វាដោយផ្ទាល់ដៃ!» គេនិយាយដូច្នេះ មានន័យថាគេសម្លាប់ដេនហ្វឺរ៍ រួចទៅហើយ?! ហាមគេមិនស្ដាប់ បានត្រឹមស្ងាត់មាត់ បិតភ្នែកផ្អែកក្បាលនឹង កៅអី!
ដៃល្អិតៗ លើកទៅប៉ះនឹងកញ្ចក់ឡាន ស្រមៃដល់រឿងពីមុនជាច្រើន បើបាត់បង់ខ្លួន ទើបនាយកែប្រែ បើបែបនោះជីមីនរស់នៅក៏គ្មានន័យអ្វីដែរ! រកខ្លួនឃើញក៏គ្មានប្រយោជន៍ បើនាយនៅតែស្រលាញ់អំណាច ងប់ងល់នឹងអំពើ ខ្មៅងងឹត ដដែលនោះ។
@ ថ្ងៃថ្មី
នៅក្នុងបន្ទប់ធំទូលាយ មានតែសម្លេងដកដង្ហើមធំចេញចូលរបស់មនុស្សពីរនាក់ កំពុងគេងបែរខ្នងដាក់គ្នា យ៉ាងសោះកក្រោះខុសពីរាល់ដង។
«ហ៉ឹម!» រាងកាយមាំមួន ទាញភួយចេញ ក្រោកចេញពីលើពូក មុនទាញកន្សែងចូលបន្ទប់ទឹកបាត់! ខណៈជីមីន ភ្ញាក់ពីដំណេកភ្លាម ទឹកភ្នែកស្រក់លើផែនថ្ពាល់ជាការស្វាគមន៍ទៅហើយ។
យ៉ុនហ្គី បន្ទាប់ពីសម្អាតខ្លួនរួចរាល់ នាយស្លៀកអាវសមីខ្មៅ មួលដៃអាវឡើងសល់ត្រឹមគន្លាក់ដៃ ជាមួយនឹងខោក្រណាត់ខ្មៅ មួយឈុត!
លុះបានបន្តិច រាងសង្ហា បោះជំហានញាប់ជើងសម្ដៅចូលទៅក្នុងផ្ទះបាយ ដើម្បីចម្អិនអាហារខ្លះ អោយក្មេងមិនព្រមញុាំបាយ។ ក្រោយពីចាត់ចែងរួចអស់ ទើបនាយ យកមករៀបចំនៅលើតុវែង មុនចូលទៅហៅជីមីនក្នុងបន្ទប់។
អឹប~
«អ្ហា៎យ????» រាងតូចភ្ញាក់ព្រឺត ស្របនឹងដៃមួយគូរ មកចាប់បីខ្លួន ហើបចេញពីពូក ចេញទៅខាងក្រៅបន្ទប់ ព្រមទាំងដាក់គេអោយអង្គុយលើកៅអីចំពោះមុខអាហារ ។
«ញុាំរួច ចាំទៅគេងយំបន្ត បងមិនថាអីទេ!» មិនមែននាយមិនដឹងថាក្មេងនេះគេងយំពេញមួយយប់ទេ តែនាយសុខចិត្តធ្វើមិនដឹងច្រើនជាង ព្រោះថាបើនាយនិយាយ ក៏នាំតែរឿងឈ្លោះប្រកែកគ្នាបន្តទៀតដដែល។
«......»រាងតូច នៅតែមិននិយាយ គេសម្លឹងទៅចានបាយ មួយភ្លែត មុននឹងចាប់ស្លាបព្រា ញុាំដោយស្ងៀមស្ងាត់។
«បងសុំទោស សម្រាប់រឿងយប់មិញ!»
នាយព្យាយាមនិយាយជាមួយប៉ុណ្ណឹងហើយ ជីមីននៅតែមិនហើបមាត់រកនាយដដែល! កាយវិការព្រងើយកន្តើយរបស់នាយតូច បបួលអោយយ៉ុនហ្គី បង្ហាញទឹកមុខតានតឹង ក្មេងនេះចិត្ដរឹងហើយក៏ចិត្ដដាច់ មិនងាយទទួលយកការសុំទោស របស់អ្នកណាទេ ។
-សុំទោសធ្វើអ្វី បើបងមិនកែប្រែផងនោះ?!

TO BE CONTINUED







បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2Where stories live. Discover now