ថ្ងៃថ្មី កំលោះតូច ស្ថិតក្នុងអាវយឺតសរ មានអាវរងាខាងក្រៅ ជាមួយនឹងខោក្រណាត់ក្រាស់ ជិះកាណូតធ្វើដំណើរមកសេអ៊ូល ខណៈអ្នកដែលមកជាមួយគេ ក៏មានកូនចៅយ៉ុនហ្គី បួនប្រាំនាក់មកជាមួយផងដែរ។
មកដល់ penthouses មានសភាពស្ងាត់ជ្រងំ ប្រហែលជាយ៉ុនហ្គីទៅពិនិត្យការងារនៅក្រុមហ៊ុនបាត់ទៅហើយ! អាល្អិត ដោះអាវក្រៅចេញ មានអារម្មណ៍ថាហត់ និង អស់កម្លាំង ទើបដាក់ខ្លួនសម្រាកគេងលើសាឡុង លុះទាល់តែលង់លក់។
ថ្ងៃត្រង់បន្តិច
មាឌតូច តែងខ្លួនស្អាតបាត មានបំណងចង់ទៅរក រាងក្រាស់ដល់ ក្រុមហ៊ុន។ តែក៏ចង់ដើរលេងនៅមាត់ទន្លេហាន រំលឹកអនុស្សាវរីយ៍ចាស់ៗកាលទៅជាមួយយ៉ុនហ្គី កាលពីមុនផងដែរ។
«អ្នកប្រុសតូច ចង់ទៅណា?» ជួបទៀត? តូតូ ស្ទុះមកស្ទាក់ផ្លូវ ជីមីនជាប់ ខ្លាចនាយតូចដើរទៅណាផ្ដេសផ្ដាស មានគ្រោះថ្នាក់ ច្បាស់ត្រូវមាត់ចៅហ្វាយទៀតពុំខាន។
«ក្រុមហ៊ុន យ៉ុនហ្គី នៅឯណា?» ជ្រួញចិញ្ចើម សួរសំណួរទៅតូតូ ។
«អរ បើអ្នកប្រុសចង់ទៅ ចាំខ្ញុំអ្នកជាជូនទៅ!» លើកនេះគេមិនអោយរាងតូចរួចផុតពីក្រសែភ្នែកនោះទេ មិនអោយមានរឿងដូចលើកមុនឡើយ។
«អឹម! តែមុនទៅ ខ្ញុំចង់ទៅទន្លេហានសិន»
«បាទ!»
@ទន្លេហាន
ជីមីនដើរមកអង្គុយលើបង់ បន្ទាប់ពីបង្គាប់ឲ្យតូតូទៅរកទិញអីក្ដៅៗមកញុាំ! នាយតូចសម្លឹងទៅព្រិល នឹងទន្លេដែលកកក្លាយជាទឹកកកដោយសារភាពត្រជាក់ ខណៈមុខមាត់ក្រហមរងៀល ស្រមៃទៅរឿងរ៉ាវពីមុន ធ្វើឱ្យបបូរមាត់តូចចាប់ផ្តើមញញឹមទាំងមិនដឹងខ្លួន-«Wahhh ទីនេះ គឺស្អាតណាស់ មានស្លឹកឈើតូចៗ ធ្លាក់មកទៀតផង ខិខិ!» គេ លើកដៃ ប្រឹងស្រវា ចាប់ស្លឹកឈើទាំងនោះ ទាំងខ្លួនគេនៅលើខ្នងយ៉ុនហ្គីនៅឡើយ!
«ជឿថាយើង ទម្លាក់ឯងចុះទេ?» មើលទៅសម្ដីនាយ ក្លាយជា ខ្យល់ ទៅហើយនេះ ។ រាងតូចមិនបានខ្វល់ សូម្បីបន្តិច ឆ្លៀតទះខ្នងនាយ ផាច់ៗ ព្រោះតែឃើញ គេលក់Popcorn នៅជិតនោះ!
«លោក ឈប់ៗៗៗ ខ្ញុំចង់ញុាំ Popcorn »
«រឿងច្រើន!!» ថ្វីដ្បិតតែមាត់ ប្រឹងបន្ទោសគេ តែនាយ នៅតែដំណើរ ទៅរកកន្លែងលក់ popcorn នោះដដែល!
«ពូយក popcorn មួយ»
«បាទ នេះអស់ 20$»
«អរគុណ!»
រាងក្រាស់ ប្រញាប់ហូតលុយពីកាបូប ដោយជីមីន តោងករនាយជាប់ស្អិត ទោះនាយ ព្រលែងដៃ ក៏នៅតែមិនធ្លាក់ ចំជាដូចកូនតុកកែ មិនខុស។
មកដល់ឡាន យ៉ុនហ្គី ដាក់ ជីមីន ចុះ បោះចូលទៅក្នុងឡាន ខណៈលើក្បាលនាយ ប្រឡាក់សុទ្ធតែ កម្ទិច popcorn ព្រោះតែអាល្អិតនេះញុាំជ្រុះលើក្បាលនាយ មិនតិចទេ។
«ហាសហាៗ» រាងតូច សើចកក្អឹក ក្រោយឃើញ ក្បាលរបស់យ៉ុនហ្គី ប្រលាក់ ដោយសារស្នាដៃខ្លួន។
«ក្មេងក្បាលខូច!»
«អ្ហាយ...ហិកហិក» អាល្អិត ស្រែចចាច ខណៈយ៉ុនហ្គីស្ទុះមក ទ្រោបលើខ្លួនគេ ចាប់ក្រញិចអោយគេសើច ផ្អើលដល់អ្នកម្ដុំនោះ។

YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN