ពេញមួយថ្ងៃមកនេះ ជីមីននៅ តែព្រមស្ដីរក រាងក្រាស់ដដែរ! លុះវេលាល្ងាចរសៀល កាយតូច អង្គុយលើសាឡុង មើលទូរទស្សន៍ជាធម្មតា ចំណែកយ៉ុនហ្គី ចេញទៅក្រៅបាត់តាំងពីថ្ងៃមិញមកម្ល៉េះ។
រីង!រីង
សម្លេងទូរស័ព្ទរោទ៍បន្លើលឡើង!
«អាឡូ!» ជីមីន ចុចទទួលនឹងរង់ចាំស្ដាប់ពាក្យសម្ដីរបស់អ្នកម្ខាង។
(អ្នកប្រុសតូចស្ងប់អារម្មណ៍ណា... ពេលនេះចៅហ្វាយកំពុងនៅមន្ទីរពេទ្យ ដោយសារគ្រោះថ្នាក់ចរាចរណ៍)
ក្ដុក! ទូរស័ព្ទធ្លាក់ចុះពីដៃមួយរំពេច អារម្មណ៍កន្រ្តាក់ កំឆួលទឹកភ្នែកមកភ្លាមៗ ខណៈនាយតូច ញ័រដៃញ័រមាត់ សស្រាក់ ចង់តែត្រហ៊ោរយំ ប៉ុន្តែគេមិនអាចបាត់ការគ្រប់គ្រងខ្លួនឯងនៅពេលនេះឡើយ ទើប ដៃតូច រើសទូរស័ព្ទមកនិយាយខ្សាវៗអួលដើមករ ÷
«អ្ហឹក មន្ទីរ..មន្ទីរពេទ្យមួយណា?» បបូរមាត់ខ្សឹកខ្សួល ប្រឹងសួរទៅ តូតូ ទាំងភ័យស្លន់ស្លោ។
(មន្ទីរពេទ្យក្យុងស៊ូ!)
តឹត!
រាងតូច ចុចបិតភ្លាមៗ ស្ទុះរត់ចេញទៅខាងក្រៅ ធ្វើការហៅតាក់ស៊ី ដើម្បីជិះទៅ មន្ទីរពេទ្យក្យុងស៊ូ នៅមិនឆ្ងាយពីទីនេះប៉ុន្មានឡើយ។
@មន្ទីរពេទ្យក្យុងស៊ូ
រាងតូច រត់ញាប់ជើងទាំងទឹកភ្នែកហូរសស្រាក់សស្រាំ បេះដូងលោតផឹបៗចង់ផ្ទុះខ្ទេចចេញមកក្រៅ ខណៈមកដល់បន្ទប់សង្រ្គោះបន្ទាន់ បិតជិត ក៏គិតថាខាងក្នុងនោះជាយ៉ុនហ្គី តូហ្វារ៍ស្ទីនពុំខាន។
«ហ្ហឹកហ្ហឹក អូនសុំទោសៗៗ»ឈរ មុខបន្ទប់សង្រ្គោះបន្ទាន់ យំស្ទើរទន់ចង្គង់ ភ័យណាស់ ខ្លាចថាលើកនេះយ៉ុនហ្គី ជាអ្នកទៅចោលគេម្ដង ។ គេយំឡើងខ្សោះខ្លួន អស់មួយសន្ទុះធំ ទើបសម្លេងមាំបន្លើលពីក្រោយខ្នងគេឡើងមក÷
«ជីមីន~»
អាល្អិត ងាកក្រោយ ជាមួយថ្ពាល់ដានទឹកភ្នែកជោគជាំ ឃើញថា ជាប្រុសដែលខ្លួនខំយំស្រណោះស្រណោក មួយសន្ទុះធំមុននេះឯង។ នាយក្រាស់ ដៃរុំដោយបង់ ចំណែកក្បាលក៏បែកតិចតួច តាមមើលដូចជាមិនធ្ងន់ធ្ងរដ៏ថ្នាក់ចូលបន្ទប់សង្រ្គោះបន្ទាន់ឡើយ។
អឹប!
«អ្ហឹក! ម..ម៉េចក៏?បងនៅទីនេះវិញ?» រាងតូចពេបមាត់យំលើសដើម លូកដៃទៅអោបកាយក្រាស់ ផ្អែកក្បាលលើទ្រូងនាយ ទាំងនៅភ័យនៅឡើយ!
«បងជួបគ្រោះថ្នាក់បន្តិចបន្តួចប៉ុណ្ណោះ មិនដល់ថ្នាក់ចូលសង្រ្គោះបន្ទាន់ទេ» សើចរហឹសក្នុង បំពង់សម្លេង ថ្វីត្បិតក្មេងនេះមាត់រឹង ចិត្តរឹងរូស តែក៏ត្រូវមកទន់ល្មក់ដាក់នាយ ព្រោះក្ដីបារម្ភទៅវិញ។
«អ្ហឹក ប្រុសចង្រៃ ដឹងថាអូនស្លុតចិត្តប៉ុណ្ណារទេ? មកមានមុខមកសើចទៀត? ហើយកូនចៅបង ក៏ប្រសព្វនិយាយឲអូនភ័យមិនតិចទេ» មុខក្រម៉ូវ វៃផាច់ៗលើទ្រូងហាប់ណែន ខឹងផង ធូរចិត្តផង ពេលឃើញថា យ៉ុនហ្គី មិនបានកើតអីធ្ងន់ធ្ងរ។
«អូនគួរតែអរគុណព្រះ ដែលរក្សាជីវិតប្ដីអូនបានថ្លៃយ៉ាងនេះ»
«អូនគ្មានប្ដី ចិត្តសាហាវដូចបងទេ ហឹស» អាល្អិត អោបដៃបែរមុខទៅម្ខាង ចាំគេលួង ។
«អ្នកប្រុសតូច ង៉ក់ងរច្រើនចឹង ខ្ញុំថាចៅហ្វាយចេះតែទ្រាំកើតដែរ?» សម្លេងខ្សឹបខ្សៀវ ក្នុងចំណោមកូនចៅរាងក្រាស់ ឈរគៀកគ្នា នៅពីក្រោយខ្នង តូហ្វារ៍ស្ទីន។
«មែនហើយៗ មួយថ្ងៃយ៉ាងហោចណាស់ ក៏ងរបាន២ដងដែរ គិតទៅ បើខ្ញុំជាចៅហ្វាយ ហត់នឹងលួង ស្លាប់ហើយ» ពួកគេនិយាយតិចៗ តែលឺចាក់ដល់ត្រចៀកជីមីន នៅមិនឆ្ងាយប៉ុន្មាន ធ្វើអោយត្រចៀកចាប់ផ្តើមហ៊ុយផ្សែង មុខក្រហម ខឹងស្ទើរផ្ទុះ។
«ស្ងាត់មាត់» ឃើញស្ថានភាពមិនស្រួល នាយក្រាស់ គំហកទៅកូនចៅនាយបន្តិច មុន ចូលមកអោបរាងតូចពីក្រោយ នៅក្នុងមន្ទីរពេទ្យ។
«មកចៅហ្វាយពួកលោក មុខក្រាស់ខ្លួនឯង ម៉េចក៏មកបន្ទោសខ្ញុំ?» សម្លក់ទៅកាន់ ពួកកូនចៅទាំងនោះ ខឹងណាស់លោកអើយ គេនេះឬជាមនុស្សងរច្រើន? មិនអាចទេ មិនពិតទេ!!
«បាទ! ចៅហ្វាយមុខក្រាស់ពិតមែន!» បន្ទាប់ពីឃើញមហិទ្ធិរិទ្ធចៅហ្វាយតូច ខ្លាំងជាង ចៅហ្វាយខ្លួនបែបនេះ ម្នាក់ៗអោនមុខស្រ៊ូរ មិនហ៊ានប្រកែកមួយ
អ៊ឹស។
«អូខេៗបងមុខក្រាស់ក៏បាន តែឥលូវពួកយើងទៅផ្ទះទៅ!» នាយកាន់ដៃរាងតូច ត្រលប់ទៅកាន់ penthouses វិញ ទាំងលួចញញឹមដឹងថាជីមីនឈប់ខឹងរំលឹករឿងចាស់ នាយសប្បាយចិត្តណាស់ទៅហើយ។
ពួកគេត្រឡប់ទៅវិញ ដោយមិនដឹងថា ក្រសែភ្នែកមុត កំពុងពួកគេតាមកញ្ចក់ឡាន ចតនៅក្បែរមន្ទីរពេទ្យក្យុងស៊ូ ឡើយ។
«ទាក់ទងទៅ កូឈីន អោយចាត់ការអោយបានឆាប់បំផុត!»
«បាទ!លោកម្ចាស់»
«យល់ល្អ សម្លាប់ចោលទាំងពីរនាក់តែម្ដងក៏ល្អ!» ថ្មីៗនេះ ហេមមីស៍ ទើបស៉ើបបានដំណឹងមិនគួរអោយជឿមួយ ថា តូហ្វារ៍ស្ទីន ម្នាក់នេះ បានលួចលាក់ធ្វើជំនួញ ខ្នាតធំមិនចាញ់គេប៉ុន្មានឡើយ ថែមទាំងមានកូនចៅពេញតំបន់កូរ៉េ មានប្រៀបជាងខ្លួនទៅទៀត!សម្លាប់គេចោល ក៏ដូចជា កំចាត់អ្នកដែលរាំងស្ទះរបររកសុីរបស់គេអញ្ចឹង។
«បាទ ខ្ញុំនឹងបញ្ចូនមនុស្សទៅបន្ថែម»
«ល្អណាស់!» ហេមមីស៍ ងក់ក្បាលយល់ស្រប ប្រគល់រឿងទាំងនេះដោយ កូនចៅស្មោះស្ម័គ្រគេធ្វើ ដោយគេ កំពុងតែការពារខ្លួនពីអ្នកជំនាន់ក្រោយរបស់ជូនៀល៍ រឹតតែមិនដឹងថាហេតុអី ពួកគេ បែរជាស៊ើបដឹង នាំទុក្ខមកដល់ខ្លួនគេទាល់តែសោះ។
........
@ penthouses
នៅក្នុងផ្ទះបាយ រាងតូចកំពុងតែញាប់ដៃញាប់ជើង ធ្វើអាហារសម្រាប់ពេលល្ងាច ដោយសារតែយ៉ុនហ្គីរបួសដៃ ដូច្នេះទើបអាល្អិតនេះមានះចង់ធ្វើដោយខ្លួនឯង។
លុះមួយសន្ទុះធំ ស្ទេកពីរចាន ត្រូវបានលើកមកដាក់លើតុ យ៉ាងរៀបរយជាមួយនឹង កាំបិតសម ។ ខណៈជីមីន លូកដៃទៅក្រោយដើម្បីដោះអៀមចេញ ចៃដន្យដៃក្រាស់ ក៏លូកមកជួយដោះព្រមទាំងអោបចង្កេះគេស្អិតជាប់មិនលែង។
«បងធ្វើអីហ្នឹង?លែងអូនទៅ!» មុខក្រហម ព្រឿងៗ ឆ្លៀតដេញយ៉ុនហ្គីអោយចេញពីខ្លួនទាំងអៀនខ្មាស់ កាលដែលនាយ ឈ្មុលមកថើបញ៉ក់ញីលើ ក- នាយតូច ដូចជាមនុស្សដាច់ដាបរបបយូរយា។
«ប្រពន្ធបងស្អាតណាស់ ស្អាតដល់ថ្នាក់អាចធ្វើឲ្យបងឆ្កួតចិត្តភ្លាមៗបាន!» សម្លេងស្អកៗគ្រលរធំ បន្លឺក្បែរត្រចៀកជីមីន បបួលអោយក្មេងល្អិតញញឹមនឹងសម្ដីប្រុសព្រាន។
«បានហើយយ៉ុន! ម្ហូបត្រជាក់អស់ហើយ» ដៃតូចឆ្មារលើកទប់មុខយ៉ុនហ្គី អោយចេញ រួចដើរបង្ហួសទៅដាក់ខ្លួនអង្គុយ ធ្វើព្រងើយ។ ឃើញដូច្នោះ យ៉ុនហ្គី ផ្ញោចស្នាមញញឹមតិចៗ ដើរទៅអង្គុយជិតរាងតូច មុននឹងបន្តសម្ដី ÷
«អូនឈប់ខឹងបងហើយអ្ហេះ?»
«ខឹងហើយបងកែប្រែទេ? អូនគម្រាមបង បើមានលើកក្រោយ កុំសង្ឃឹមថាបងបានជួបមុខអូនទៀតអោយសោះ!» និយាយដាច់ម៉ាត់ គម្រាមទៅកាន់ប្រុសក្បែរខ្លួនអោយបង្ហាញទឹកមុខក្រម៉ូវបន្តិច គិតអ្ហេះថាអាចរត់ចេញពីនាយបាន?
«បើបងមិនអនុញាត អូនទៅដល់ជើងមេឃទៀតក៏គេចពីបងមិនផុតដែរ!»
«សាកសិនទើបដឹង....អឹមម» និយាយមិនទាន់ផុតពីមាត់ផង បបូរមាត់ប៉ប៉ាច់ប៉ប៉ោចមុននេះត្រូវរាងក្រាស់ហក់ត្របាក់ ខាំបឺត នៅហ្នឹងកន្លែង! បណ្ដាលអោយក្មេងខ្លះ ប្រឹងរើបម្រះ តែបម្រះមិនឈ្នះដៃមាំរបស់តូហ្វារ៍ស្ទីនទាល់តែសោះ ដោយដៃទាំងគូររបស់គេត្រូវតូហ្វារ៍ស្ទីនចាប់ផ្អឹបជាប់លើតុ។
«អ្ហាស!!!អាប្រុសឆ្កួត ចង់សម្លាប់អូនឬយ៉ាងម៉េច?» មុខក្រហមងិល ទំរាំនាយលែងអោយមានសេរីភាពឡើងវិញ អាល្អិតស្ទើរតែដាច់ខ្យល់ ដោយសារការថើបដ៏កម្រោលនេះ។
«ហ៊ានតែចង់ទៅចោលបងទៀត បងនឹងដាក់ទោសអូនរបៀបនេះ!!»
«ហឹស គួរអោយស្អប់បំផុត!» ងាកមុខចេញ បបូរមាត់រីកស្ពុល ក្រហមឆិល ឈឺទាំងចិត្ដឈឺទាំងកាយ មិនគួរណាមកចាញ់នាយក្រាស់ត្រង់នេះសោះ។To be continued

YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN