ភាគ៥៦ : គេងមិនលក់ ចាំបាច់ធ្វើពុតធ្វើអី?

181 18 0
                                    

«ហ្ហឺ..ចេញអោយឆ្ងាយពីអូនទៅ» នាយតូច ច្រានយ៉ុនហ្គីចេញ បង្វែរខ្លួនងាកមុខចេញ ទាំងទឹកភ្នែកស្រក់តាមកន្ទុយភ្នែកឥតឈប់ឈរ។
«ឈប់យំ! ហើយចុះទៅញុាំបាយ»ចប់ប្រយោគ យ៉ុនហ្គីរហ័សងើបដើរចេញទៅក្រៅបាត់! សល់តែរាងកាយតូច គេងនៅលើគ្រែយំតែម្នាក់ឯង ដោយអារម្មណ៍តូចចិត្តបំផុត។
ចំណែករាងក្រាស់បន្ទាប់ចេញពីបន្ទប់មក ក៏ដើរមកអង្គុយចាំជីមីន នៅតុអាហារខាងក្រោមឯណេះ។ ពីមួយនាទីទៅមួយនាទី កាន់តែចាំ កាន់តែបាត់ មិនឃើញអ្នកខាងលើចុះមកសោះ យូរៗ សម្លេងដកដង្ហើមធំក៏បន្លឺឡើង មិនមែននាយមិនចង់សុំទោស ប៉ុន្តែខ្លាចគេមិនទទួលទៅវិញទេ ទើបព្រមស្ងាត់បែបនេះ។
ក្រា.ក
ទ្វារបន្ទប់បើកដោយដៃតូចល្អិត ខណៈម្ចាស់រាងកាយ បោះជំហានចុះមកខាងក្រោម ទាំងភ្នែកនៅក្រហមហើមព្រោះយំខ្លាំង នៅឡើយ ។ មកដល់ខាងក្រោម ក៏ជួបនឹងរាងក្រាស់ កំពុងសម្លឹងមកខ្លួន តែអាល្អិតចិត្តធំ ធ្វើពើជាមិនឃើញ ដើរទៅបើកទូរទឹកកក យកទឹកមកផឹក ធ្វើមិនដឹង។
«បងមានការចេញទៅក្រៅ ប្រហែលយប់ជ្រៅបន្តិចទើបមកវិញ កុំភ្លេចញុាំបាយ»
«......»
«ហើយកុំគិតថាបងទៅអ្វីផ្ដេសផ្ដាស រឿងដែលអូនហាមឃាត់ បងមិនធ្វើទេ»
«.....» គេនៅតែស្ងាត់មិនតប ស្របនឹងយ៉ុនហ្គី ទាញអាវធំ ចេញទៅ ទើបជីមីន ងាកមើលម្ហូបអាហារធ្វើដោយដៃរាងក្រាស់ផ្ទាល់ ត្រូវបានទុកចោលនៅលើតុសម្រាប់ខ្លួន។ មិនបង្អង់យូរ អាល្អិតប្រញាប់ដាក់ខ្លួន អង្គុយញុាំវា ដោយមិនអល់ឯក ។
«អ្ហឹក ឆ្ងាញ់!» អួលដើមករ ប្រឹងទំពារញាត់ៗ ខណៈ រាងសង្ហានៅលើឡានកំពុងលួចមើលតាមកាំម៉េរ៉ាសុវត្ថិភាពតាមរយ:ipad ពីសកម្មភាព ប្រពន្ធតូច ក៏សប្បាយចិត្ត ដែលក្មេងនេះមិនរឹងរូស ទៀត។
«ចៅហ្វាយ! អ្នកនាងសុីន ផ្ញើរលិខិតអញ្ញើញចៅហ្វាយ ចូលរួមកម្មវិធី សម្ពោធសណ្ឋាគារ នៅយប់នេះ»
«ហ្ហឹម យើងនឹងទៅ» នាយងក់ក្បាល មុននឹងបិត ipad ទុកវិញ សម្ងំបិតភ្នែកសម្រាក ទាំងអស់កម្លាំង។
«បាទ៎!»

@វេលាយប់
នៅក្នុងសណ្ឋាគារ មួយកន្លែង កំពុងតែមានការប្រារព្ធពិធីសម្ពោធបើកសណ្ឋាគារថ្មី នៅចំកណ្តាលទីក្រុង ដោយមានកញ្ញា សុីន ឆេអាហ៏ ជាម្ចាស់សណ្ឋាគារ ក៏ជាដៃគូរកសុីរបស់តូហ្វារ៍ស្ទីន ដូចគ្នា។
«តូហ្វារ៍ស្ទីន!» សម្លេងស្រួចស្រាល បន្លឺឡើង ខណៈនារីតូចតន់ វ័យ២០ក្រាស់ ស្ថិតក្នុងរ៉ូបរោមសត្វពណ៌ស្វាយ យ៉ាងកក់ក្តៅ កំពុងបោះដំណើរមករករាងសង្ហា! ចំណែក អ្នកសារព័ត៌មាន កំពុងថតចាប់យករូបភាពគ្រប់សន្លឹក។
«សួរស្ដី អ្នកនាងសុីន! រីករាយជាមួយការសម្ភោធសណ្ឋាគារថ្មី» យ៉ុនហ្គី លើកwine ជល់កែវ ជាមួយឆេអាហ៏ ជាការអបអសាទរ ។ ពួកគេចំណាយពេលសំណេះសំណាលគ្នាអស់មួយសន្ទុះធំ ទើបកញ្ញាសុីន ចេញទៅរាក់ទាក់អ្នកផ្សេងទៀត។
រ៉ើង~រ៉ើង
សម្លេងទូរស័ព្ទរោទ៍! រាងក្រាស់ប្រញាប់ចុចទទួល និងដើរទៅរកកន្លែងស្ងាត់ បន្ទាប់ពីឃើញជាលេខរបស់ជីមីន ។
«អូន..»
(ពេលណាមកវិញ?)សម្ដីគម្រោះគម្រើយ ចេញពីក្នុងទូរស័ព្ទ បបួលអោយយ៉ុនហ្គី ញញឹមថើរលើបបូរមាត់ យ៉ាងណាក៏គេនៅទម្លាក់ចិត្ត ខលមកសួរនាយដែរ។
«អូនខ្លាចមែនទេ?»
(អ្នកណាថា? អូនមិនបានខ្លាច ព្រោះអូនមិនមែនរស់អត់បងមិនបានទេ) នាយសើច ដឹងថាវាជាការពិត ជីមីន ពិតជាអាចរស់ដោយគ្មាននាយបានពិតមែន តែមានតែនាយទេ ដែលរស់អត់ ផាក ជីមីន មិនបាន សូម្បីតែទេវតាអោយនាយស្លាប់ដើម្បីបានជួបរាងតូចម្ដងទៀត ក៏នាយព្រមធ្វើដោយមិនរារែក។
«បងនឹងត្រលប់ទៅវិញ ឥលូវនេះ!» នាយដាក់ទូរស័ព្ទចុះ បម្រុងដើរទៅ លាឆេអាហ៏ ជាការគួរសម កុំអោយថា ជាដៃគូសហការការងារ ចេញទៅមិនប្រាប់ម្ចាស់កម្មវិធីសោះ។
«សុីន! ខ្ញុំមានការត្រូវត្រលប់ទៅវិញហើយ សោកស្តាយដែលនៅមិនបានដល់ចប់!»
«ប្រពន្ធខលហៅឬ?» នាងក្រមុំញញឹម ងក់ក្បាល ត្បិតពួកគេត្រូវបានពាក្យចចាមអារ៉ាម និយាយថាជាដៃគូសាកសម បំផុត ប៉ុន្តែនាងមិនអាចយកឈ្នះក្មេងប្រុសដែលនៅក្នុងចិត្ត តូហ្វារ៍ស្ទីន នេះបានឡើយ ជាមនុស្សដែលនាយទន្ទឹមរង់ចាំមកអស់ជាច្រើនឆ្នាំ នាងស៊ូនឹងគេមិនរួចទេ។
«ហ្ហឹម មិនចង់អោយគេនៅចាំយូរ»
«ចាស តាមចិត្តលោកទៅចុះ អរគុណសម្រាប់ការអញ្ជើញមកណា!»
បន្ទាប់ពីលាគ្នារួច រាងសង្ហាប្រញាប់ ធ្វើដំណើរចាកចេញពីសណ្ឋាគារ សម្ដៅទៅ penthouses វិញ យ៉ាងលឿន។

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2Where stories live. Discover now