អួក~អួក
សម្លេងក្អួតវ៉កៗលាន់រំពងពេញផ្ទះតូចតែមួយ ចេញពីបន្ទប់ទឹក ខណៈម្ចាស់រាងកាយ ទន់ខ្លួនស្ងល់ ចង់តែបិតភ្នែកគេងនៅក្នុងបន្ទប់ទឹកទេតើ។រីឯពោះ ក៏ចុករមួលមិនបាត់ អោយតែពេលណាគេស្រ្តេស គិតច្រើន វាក៏ចាប់ផ្តើមធ្វើទុក្ខមកដូចគ្នា។ គេកើតអាការ:បែបនេះមួយរយ:មកហើយ ប៉ុន្តែរកពេលទៅពិនិត្យមិនបានសោះ។
«ហ្ហឹក នឹកគេទៀតហើយ» ដល់ចំណុចនេះ អាល្អិតពេបមាត់ យំចេញមក កគ្រូក នឹកមិនយល់ថាហេតុអ្វីក៏ពួកគេឈានដល់ការបែកគ្នា បែបនេះ បើដឹងមុនថាបែបនេះគេមិនចង់ចងចាំរាងក្រាស់វិញនោះឡើយ។
«អ្ហឹក អាមនុស្សបោកប្រាស់ មានថ្មីចោលចាស់ ហ្ហឺៗ»នឹកឃើញដល់ ស្រីមុខប្លែក ដែលដើរទន្ទឹមនឹងយ៉ុនហ្គី ព្រឹកមិញ ធ្វើឲ្យបេះដូងគេឈឺ និងកាន់តែខូចចិត្ត។
អស់ពីយំមួយសន្ទុះទើប រាងតូច ដាច់ចិត្តក្រោកដើរចេញពីបន្ទប់ទឹក សម្ដៅទៅគ្រែដើម្បីសម្ងំគេងយកកម្លាំងបន្ត។@ ថ្ងៃស្អែក
ជីមីន អង្គុយរង់ចាំ នៅលេខរៀង៣៣ របស់គេ នៅក្នុងមន្ទីរពេទ្យពិនិត្យសុខភាពទូទៅមួយកន្លែង ។ មានមនុស្សជាច្រើនដែលមកពិនិត្យ ដូចគេដែរ ប៉ុន្តែ ម្នាក់ៗសុទ្ធតែមានអ្នកជូនមក បើមិនជាគូរស្នេហ៍ក៏ជាសាច់ញាតិ មានតែជីមីនម្នាក់អង្គុយម៉ង់ៗម្នាក់ឯងរង់ចាំការហៅលេខ។
«លេខ៣៣!!»
គ្រាន់តែលឺការហៅភ្លាម ជីមីន ប្រញាប់ចាប់កាបូបគេឡើង ដើរចូលទៅក្នុងបន្ទប់ពិគ្រោះ។ ចូលមកដល់ខាងក្នុង នាយតូចក៏រៀបរាប់ប្រាប់ដំណើរដើមទងគ្រប់យ៉ាងទៅ វេជ្ជបណ្ឌិត ទាល់តែគេត្រូវបានគ្រូពេទ្យអេកូ មើល នៅបរិវេណផ្នែកដែលរាងតូចឈឺ ។
«លទ្ធផលបានចេញមកហើយ លោកគឺគ្រាន់តែមានជម្ងឺក្រពះធម្មតាប៉ុណ្ណោះ ព្រោះតែការញុាំមិនគ្រប់គ្រាន់ បូកផ្សំទាំងការគិតច្រើនហួសហេតុ បណ្ដាលអារម្មណ៍នៃការឃ្លានអាហារធ្លាក់ចុះ! សូមធ្វើការញុំាអាហារអោយទៀងទាត់ ព្រោះជម្ងឺក្រពះនេះ អាចបង្ក ទៅជារលាកឬមានមេរោគក្នុងក្រពះ នៅពេលខាងមុខ ប្រសិនបើលោកនៅតែបន្តការមិនញុំាអាហារអោយបានត្រឹមត្រូវ» សម្ដីចេញពីមាត់វេជ្ជបណ្ឌិត ធ្វើឲ្យជីមីន ផ្ចង់ស្ដាប់យ៉ាងយកចិត្ដទុកដាក់ បើគិតមើលទៅ ពិតជាដូចអ្វីដែលដុកទ័របាននិយាយពិតមែន ។
«តើ..តើខ្ញុំគួរធ្វើដូចម្តេច ដើម្បីអោយវាឆាប់ជា មិនមានការក្អួត ឬឈឺពោះទៀតលោកគ្រូពេទ្យ?»
«ខ្ញុំនឹងអោយ គិលានុបដ្ឋាយិកា រៀបចំថ្នាំ មួយចំនួនជូនលោក!»
«បាទ អរគុណលោកគ្រូពេទ្យ» នាយតូច ប្រញាប់អោនគោរព លាវេជ្ជបណ្ឌិត
ព្រមទាំងដើរទៅរកកន្លែងបើកថ្នាំ និង បង់ប្រាក់ ថ្លៃសេវា ។
ជីមីន បន្ទាប់ពីចេញពីមន្ទីរពេទ្យ គេបើកម៉ូតូអាគុយ ជិះទៅទិញផ្លែឈើខ្លះ ទុកដាក់ក្នុងទូរទឹកកក! ខណៈរាល់សកម្មភាពរបស់រាងតូច ត្រូវបានឃ្លាំមើលដោយកូនចៅរបស់តូហ្វារ៍ស្ទីនជាពិសេស។
មិនប៉ុន្មានដំណឹងជីមីន ចូលមន្ទីរពេទ្យដោយសារឈឺក្រពះ ត្រូវបានដឹងលឺដល់យ៉ុនហ្គី មួយរំពេច។ មិនត្រឹមតែកូនចៅដែលតាមឃ្លាំមើលប៉ុណ្ណោះទេ សូម្បីតែវេជ្ជបណ្ឌិតក៏មាន សម្ព័ន្ធភាពជា មួយរាងក្រាស់ព្រមទាំងធ្វើការផ្ដល់ដំណឹងដល់នាយដូចគ្នា។
«អូននៅតែមិនចេះមើលថែខ្លួនឯងដដែរ!ផាក ជីមីន» នាយក្រាស់ក្រវីក្បាល ទាញអាវក្រៅ ដើរចេញពីក្រុមហ៊ុន ។ ដោយពេលនេះរដូវព្រិលធ្លាក់ ក៏ចាប់ផ្តើមអស់ទៅៗ ទើបធ្វើអោយអាកាសធាតុមិនសូវរងា ដូចពីមុន។
.......
មកដល់ផ្ទះតូច អាល្អិត ធំក្លិនឆ្ងុយសាយភាយពេញផ្ទះ ចូលមកដល់ខាងក្នុងក៏ឃើញម្ហូបជាច្រើន តម្រៀបនៅលើតុ ត្រូវបានគ្របទុកយ៉ាងត្រឹមត្រូវ ធ្វើឲ្យមាឌតូចចងចិញ្ចើមឡើងភ្លាម។
«ឬក៏ខ្ញុំចូលច្រឡំផ្ទះទេដឹង?» គិតដល់ចំណុចនេះប្រញាប់រត់ទៅខាងក្រៅមើល តែថាមិនច្រឡំទេ គឺនេះហើយ តែចម្លែកហេតុអ្វីក៏មានអាហារច្រើនម្ល៉េះ គេដូចជាមិនបានធ្វើមុននឹងចេញទៅ ក្រៅឡើយ ។
«ឬមួយទេវតា អាណិតខ្ញុំ ហើយចុះមកធ្វើម្ហូបទុកអោយ?» គេសញ្ចឹងគិតងក់ក្បាលប្រហែលជាដូច្នោះហើយ ទើប ប្រញាប់ដោះកាបូប ស្ពាយចំហៀង យកផ្លែឈើទៅទុក ទើប ដាក់ខ្លួនអង្គុយញុាំ តាមក្រោយ!
«រសជាតិនេះ???» នាយល្អិត ឈប់ទ្រឹង វាជារសជាតិដែលគេខានញុាំ និងនឹក ជារៀងរាល់ថ្ងៃ ក៏ជារសជាតិដែលពិបាកបំភ្លេច ដូចគ្នា។
«មីន យ៉ុនហ្គី តូហ្វារ៍ស្ទីន?មិនអាចទេ...» ជីមីនក្រវីក្បាល ប្រុសម្នាក់នោះពេលនេះបែបកំពុងរីករាយជាមួយអ្នកថ្មីផងមិនដឹង នាយមិនអាចមកធ្វើម្ហូបអោយខ្លួនញុាំឡើយ គេឈឺក៏នាយមិនដឹងផង មានហេតុផលអី ត្រូវមក ខ្វាយខ្វល់ពីគេទៅ!?
កាន់តែញុំា កាន់តែសង្ស័យ នៅតែមិនអស់ចិត្ត។
លុះថ្ងៃបន្ទាប់ក្រោយៗមកទៀត អោយតែគេត្រលប់មកពី ដឹកផ្កាអោយអតិថិជនវិញ ដឹងតែមានអាហារស្រាប់នៅលើតុជារៀងរាល់យប់ថ្ងៃ ធ្វើឲ្យអាល្អិតឆ្ងល់ កាន់តែខ្លាំង រីឯក្រពះគេក៏លែងធ្វើទុក្ខព្រោះមានអាហារញុាំគ្រប់គ្រាន់ ប៉ុន្តែយប់នេះ គេនឹងមិនចេញទៅណាឡើយ គេនៅលួចចាំមើល រឿងរ៉ាវចម្លែកទាំងអស់នេះដោយខ្លួនឯង។

YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN