ងាកមកខាង ជីមីនឯណេះវិញ គេក្រោកពីព្រលឹម ដើម្បី រៀបចំកន្លែងសម្រាប់ លក់ផ្កា ជាប្រភេទ Business តូចមួយ ដែលគេបានគម្រោងមកជាយូរ តាំងពីនៅ កាលីហ្វ័រញ៉ា ។ ចំណែកការចំណាយប្រាក់ គេចំណាយតែប្រាក់ដែលបានមកពី យ៉ូរុងចិញ្ចឹមប៉ុណ្ណោះ មិនប៉ះពាល់កាតខ្មៅដែលយ៉ុនហ្គី អោយគេសូម្បីតែបន្តិច ។
រាងតូចចំណាយ ពេលស្ទើរកន្លះថ្ងៃ ទម្រាំ ទទួលបាន សមិទ្ធផលសម្រេច ចាប់ផ្តើម ដាក់ផ្លាក ជាហាងផ្កា មីននី នៅខាងមុខ ដោយផ្កា ភាគច្រើនគេទទួលបានពី ក្រុមហ៊ុនដែលយកពីចំការមកស្រស់ៗ។
ទឺង!
សម្លេងចុចកណ្ដឹង មានន័យថា មានភ្ញៀវ បានចូលមក!
«សួរស្ដី លោកត្រូវការផ្កាអ្វីដែរ?» ហាងគេ មានមីនុយផ្កា ជាច្រើនដូចជា ធូលីប កុលាបសរ លីលី ជាដើម ។
«បាទសួរស្ដី! យកផ្កាកុលាបសរ អោយខ្ញុំមួយបាច់ធំមក! និងដាក់ឈ្មោះតាមនេះផង» បុរសមាឌខ្ពស់ស្រឡះ ពាក់អាវយឺតនឹងខោសាច់ក្រណាត់ ធម្មតា ទំនងជាអ្នកនៅក្បែរៗនេះ។ នាយកំលោះពាក់វ៉ែនតាម្ញូ៉ប ទម្រង់មូល សាកសម ឥតខ្ចោះជាមួយមុខសង្ហាបែបកាត់ជនបរទេស របស់នាយ ។
«បាទ! សូមចាំបន្តិច» រាងតូច ញញឹមសមគួរ ទើបប្រញាប់ទៅរៀបចំផ្កា ចងជាបាច់ តាមការកុម្ម៉ង់ ។ មួយសន្ទុះ ក្រោយ ជីមីន យកផ្កា មកអោយភ្ញៀវ ជាមួយនឹងnoteឈ្មោះ ប៊ែកឃីល៍។
«នេះប្រាក់!អរគុណ»
«បាទអរគុណ!»
បន្ទាប់ពីភ្ញៀវចេញទៅបាត់។ ជីមីន ដាក់ខ្លួនអង្គុយលើកៅអីទាំងហត់ បែកញើស សស្រាក់តាំងពីព្រឹក តែយ៉ាងណា ក៏អាចបន្លប់គេមិនអោយនឹកគិតពីយ៉ុនហ្គី បានផងដែរ។
«ហ្ហឹម!» រាងកាយតូច បម្រុងនឹងក្រោក ចៃដន្យក៏វិលមុខខ្ញាល់ រកចង់ក្អួតចង្អោរ ភ្លាមៗ បណ្ដាលអោយករជើងតូចៗរត់សម្ដៅទៅ បន្ទប់ទឹកយ៉ាងលឿន។
អួក~អួក
គេក្អួតចេញមក អស់ពីខ្លួន មិនសល់សូម្បីកម្លាំងរាងកាយ បបូរមាត់ចាប់ស្លេកស្លាំង ហេតុមិនបានញុាំបាយ តាំងពីថ្ងៃ ព្រោះតែអារម្មណ៍មិនឃ្លាន ខ្លាចទំនេរ ធ្វើឲ្យចិត្តនៅតែនឹកគិតដល់រាងក្រាស់ រួចក៏យំថែមទៀត។ គេសុខចិត្ត បន្តនៅបែបនេះក៏មិនចង់ទៅ កាលីហ្វ័រញ៉ាវិញដែរ ទោះបីជាពួកគេឈ្លោះគ្នាខ្លាំងក៏ពិតមែន តែជីមីននៅតែចង់ឃើញ យ៉ុនហ្គី ចង់ទៅលួចមើលនាយឯមុខក្រុមហ៊ុន មុខ penthouses ។
កន្លងទៅបីថ្ងៃ គ្រប់យ៉ាងនៅតែដដែលគ្មានអ្នកណាលួងអ្នកណា ស្ងាត់ស្ងៀមរៀងខ្លួន ដោយឡែកតែជីមីន គេក្អួតចង្អោរមិនឈប់ ហើយនៅទៅស្កាត់មើលរាងក្រាស់ ចេញចូលក្រុមហ៊ុនជារឿយៗ ដូចជាពេលនេះអញ្ចឹង!?
«មើលទៅគាត់ ធម្មតា ទោះមានខ្ញុំឬគ្មានខ្ញុំក៏ដោយ» ញញឹមអួលណែនក្នុងចិត្ត ប្រហែលមានតែខ្លួនទេ ដែលគេងយំគិតពីគេជារៀងរាល់ថ្ងៃ ប៉ុន្តែនាយក្រាស់វិញ សូម្បីតែទាក់ទងមកក៏គ្មានផង។
«ស្រីម្នាក់នោះ ជាអ្នកណា?» ចម្ងល់នៅក្នុងចិត្ត ខណៈបានឃើញ យ៉ុនហ្គីចេញមកវិញ ជាមួយ ស្រីម្នាក់ មានសម្រស់ស្រស់ស្អាត ស្លៀកសម្លៀកបំពាក់ ហៃសូ ដើរទន្ទឹមគ្នាជាមួយនឹងរាងក្រាស់ ហាក់សមគ្នាម្យ៉ាង។
«ម្ចាស់តូច??» សម្លេងស្រែកហៅពីចម្ងាយរបស់រ៉ូប៊ីន ធ្វើឲ្យជីមីន ភ្ញាក់ព្រឺត ប្រញាប់រត់ចេញ គេចខ្លួនយ៉ាងលឿន ទៅពួន នៅក្បែរធុងសម្រាម ។សម្លេងមួយនេះ បានធ្វើអោយយ៉ុនហ្គី ប្រញាប់ងាកមក តែនាយមិនបានឃើញមនុស្សនោះទេ។
«មុននេះ ឃើញនៅទីនោះទេតើ?» ធ្វើមុខឆ្ងល់ៗ គេឃើញច្បាស់ណាស់ថា ពិតជាជីមីន ប៉ុន្តែពេលដើរមកដល់ មនុស្សមិនដឹងជាទៅដល់ណាសោះ។
ខណៈរាងក្រាស់ ប្រញាប់ដើរមកតាមប៉ុន្តែឃើញតែម៉ូតូអាគុយ ដឹកផ្កា ទុកចោល នៅក្បែរនោះ ក្រលេកទៅធុងសម្រាម ក៏ប្រទះនឹងមនុស្សមាឌតូចរាងស្ទុងៗ ពួនឡើងគ្រលៀត ដូចជាមិនរអើម ។ ចៃដន្យ វេលានោះក៏មានបុគ្គលិកយកសម្រាមមកចោលដូចរាល់ដង មិនប្រយ័ត្នទើបធ្វើឲ្យកំពប់លើរាងតូចដែលច្រកក្រោមនោះ ស្ទើរទាំងស្រុង។
ផឹប!!
ដៃតូច ត្រូវបានទាញអោយងើបឡើងទាំងកំហឹង។ ចំណែកបុគ្គលិកមុននេះ ឃើញអគ្គនាយកក្រុមហ៊ុន ភ័យពេក ប្រញាប់រត់ទៅខាងក្នុងវិញយ៉ាងលឿន ស្របនឹង ឆេអាហ៏ ដើរមកមើលនឹងគេ។
«អ្នកណាអោយអូនមកនៅទីនេះ???ឃើញថាវាជាធុងសម្រាមដែរទេ??» នាយស្រដីខ្លាំងៗ សម្លុតទៅក្មេងដែល ប្រលាក់ ស្រម៉ៗ ដោយរបស់កខ្វក់។
«ហ្ហឹក» ឆួលទឹកភ្នែក សម្លឹងទៅរាងក្រាស់ជាមួយស្រីម្នាក់នោះ ដោយអារម្មណ៍ប្រច័ណ្ឌ ខឹង មិនពេញចិត្ត នៅមានសម្លេងសម្លុត ថែមទៀត។
«អ្ហឹកអ្ហឹក ចេញអោយឆ្ងាយពីអូនទៅ ទៅយកមីស្រីហ្នឹងទៅ អោយតែគិតថាសម ហ្ហឹកៗ» ទឹកភ្នែកទឹកសំបោរ ក្រលាស់ដៃខ្លាំងៗ ងាកមកសម្លក់មុខឆេអាហ៏ រួចក៏រត់ទៅយកម៉ូតូអាគុយ បើកចេញទៅទាំងមិនងាកក្រោយ មិនខ្វល់ ពីយ៉ុនហ្គី ដែលកំពុងឈរភាំងនឹងពាក្យដេញរបស់ជីមីន។
មកដល់ផ្ទះវិញ អាល្អិត យំបណ្ដើរបិតតូបបណ្ដើរ ដាក់ផ្លាកប៉ុណ្ណារណី ថ្ងៃនេះអារម្មណ៍មិនល្អ មិនចង់លក់ផ្កា អោយអ្នកណាទេ។
ចំណែកយ៉ុនហ្គីវិញ នាយកំពុងអង្គុយក្នុងឡាន ដោយមានរ៉ូប៊ីន អង្គុយខាងមុខជាមួយអ្នកបើកឡាន។ មកដល់ពេលនេះនៅតែមិនចង់បកស្រាយ គ្រាន់តែរៀងហួសចិត្ត នឹងអាការៈប្រចណ្ឌ័ម៉ួម៉ៅច្រើនរបស់រាងតូច ចាំមើលថា លើកនេះអ្នកណាជាអ្នកលួងអ្នកណាមុន!?
«រឿងកាន់តែធំហើយ ហេតុអីចៅហ្វាយមិនប្រាប់ម្ចាស់តូចតាមត្រង់?» រ៉ូប៊ីន មិនអស់ចិត្ត ទើបសួរទៅចៅហ្វាយនាយ ទាំងចម្ងល់ ចេះមកឈ្លោះគ្នា បែកផ្សែងអញ្ចឹងទៅកើត? ហើយ ចៅហ្វាយនេះក៏ណាស់ទៀត ខ្លួនឯងស្រលាញ់គេស្ទើរលេបចូលក្នុងពោះ តែប្រឹងចង់ឈ្នះចាញ់ ប្រយ័ត្នតែស្ដាយក្រោយ អារ៉ូប៊ីន មិនខ្ចីជួយទេ។
«ឯងគិតថាយើងនិយាយទៅគេជឿអ្ហេះ?»
«ម៉េចក៏ចៅហ្វាយគិតថាគាត់មិនជឿ?»
«មកពីធ្លាប់មានបទពិសោធន៍!» មុខរាបស្មើ នឹកឃើញរឿងកន្លងមក ធ្វើអោយនាយមិនចង់ មិនចង់ឈ្លោះជាមួយជីមីនម្ដងណាទេ ប៉ុន្តែ ក្មេងនេះបើមិនផ្ដល់មេរៀនខ្លះ នៅមិនដឹងខ្លួនឡើយ។
«នេះមិនមែនជាដំណោះស្រាយទេលោកចៅហ្វាយ ហេតុអីឆ្លាតរឿងការងារគ្រប់យ៉ាង តែមកឆោតនឹងរឿងស្នេហានេះវិញ??»
ផូស!! កាសែត កាន់នឹងដៃ គប់ផូសត្រូវក្បាលរ៉ូប៊ីន ដោយដៃរាងក្រាស់។
«ឯងថាអ្នកណាឆោត?»មុខក្រហមព្រោះខឹង កាលដែលកូនចៅហ៊ានមកប្រមាថនាយបែបនេះ?ចង់ស្លាប់អ្ហេះ?
«ហីយ៉ា ខ្ញុំគ្មានចេតនាថាចៅហ្វាយឆោតទេ តែមិនដឹងថាពេលនេះម្ចាស់តូចកំពុងអង្គុយយំខូចចិត្ត ប៉ុណ្ណារទេ ស្រួលមិនស្រួលមានអ្នកចូលមកស្អំបេះដូងជំនួសចៅហ្វាយផងក៏មិនដឹង!»
«បិតមាត់របស់ឯងអោយជិត បើមិនចង់សុីកាសែត»
«បាទ!»ស្បៃរាត្រី យប់យន់ ងងឹត រាងសង្ហា ឈរនៅ វេរ៉ងដា ផឹក wine កម្រិតខ្លាំងម្នាក់ឯង ទាំងទឹកមុខស្ងួត អ្នកណាថាមានតែជីមីន ដែលយំខូចចិត្តនោះ នាយក៏ឈឺមិនចាញ់គេដែរ ឈឺដែលមនុស្សដែលនាយស្រលាញ់អស់ពីចិត្តថ្លើម តែគេពុំដែលទុកចិត្ដនាយសូម្បីម្ដងណា..។
«បើថ្ងៃណា បងឈប់ស្រលាញ់អូន តើអូនគិតយ៉ាងម៉េចទៅ ផាក ជីមីន?បងពិតជាហត់នឹងស្រលាញ់....» សំណួរគ្មានចម្លើយ សូម្បីតែនាយផ្ទាល់ក៏មិនដឹងថា ពេលណាទើបនាយឈប់ស្រលាញ់ឈប់ឈ្លក់វង្វេងនឹងក្មេងនោះផង?
ពីមួយនាទីទៅមួយម៉ោង នាយបន្តផឹកជារឿយៗទាល់តែទន់ភ្នែក លែងគិតលែងខ្វល់ខ្វាយ តែមិនអាចឈប់នឹក នឹកក្លិនដែលធ្លាប់អោបក្រសោប ពេញដៃ ពេលនេះនាយខ្លួនឯងបែរជាអ្នកច្រានគេចេញ ព្រោះហេតុផលមិនសាកសមមួយ ។TO BE CONTINUED

YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN