The End ភាគ៦០ : អភូតហេតុដ៏អស្ចារ្យ

200 33 2
                                    

@ Switzerland
ស្ថិតក្នុងរដូវស្លឹកឈើជ្រុះ គ្រប់យ៉ាងនៅទីនេះពោរពេញទៅដោយទេសភាពស្រស់បំព្រង សាកសមជាកន្លែង ទេសចរណ៍ ល្បីល្បាញបំផុតក្នុងពិភពលោក! ចំណែក ប្ដីប្រពន្ធ មួយគូរនេះ ក្រោយពីមកដល់ ប្រទេសស្វីសមិនប៉ុន្មាន ក៏ត្រូវបានខាងប្រពន្ធ អូសចេញក្រៅ ដើម្បីដើរលេងទៅហើយ។
«យ៉ុន!»
«ហ្ហឹម?» លឺក្មេងកម្ពស់ត្រឹមស្មារដើរក្បែរនាយ ស្រាប់តែហៅឈ្មោះនាយ រួចបញ្ឈប់ដំណើរដូច្នេះ ទើបនាយប្រញាប់ងាកមកយ៉ាងលឿន។
«អូនឃ្លានទៀតហើយ..» បបូរមាត់ពេប បើកភ្នែកភ្លឹះៗ បន្ទន់ចិត្តរាងសង្ហា អោយ បំពេញបំណងរបស់គេភ្លាមៗ។
«នៅក្បែរនេះ មានភោជនីយដ្ឋានមួយ មិនអញ្ចឹងពួកយើងទៅញ៉ាំអីទីនោះតែម្ដងទៅ» ដោយស្ដាប់លឺរាងក្រាស់ ផ្ដល់យោបល់បែបនេះ រាងតូចងក់ក្បាលញាប់ស្អេក យល់ព្រមភ្លែត។
មកដល់ ភោជនីយដ្ឋាន មានការរចនាតុបតែងតាមបែបអាសុី ងាយស្រួលដល់ជនបរទេសមកពីប៉ែកអាសុីដូចជា ជីមីន និង យ៉ុនហ្គីជាខ្លាំង។
«សួរស្ដី! សូមអញ្ជើញមកកាន់ហាងអាហាររបស់ ពួកយើង!» អ្នករត់តុ ស្រ្តីវ័យក្មេង ប្រហាក់ប្រហែលជីមីន កំពុងកត់ menu រង់ចាំការកម្ម៉ង់ហៅ របស់ពួកគេ។
«យកស៊ូសុី និងស្ទេកសាច់គោ ពីរឈុតមក!»
«ចាស៎ សូមរង់ចាំមួយភ្លែត» នាងញញឹម រាយមន្តស្នេហ៍ មើលទៅហាក់ចាប់អារម្មណ៍នឹងរាងក្រាស់ ប្រាកដណាស់ វាជាអារម្មណ៍របស់ជីមីន បានប្រាប់ដូច្នេះ។
«អូនកើតអី?» ឃើញប្រពន្ធតូច ភ្នែកសម្លក់សម្លឹងបុគ្គលិកហាងបែបនេះ ធ្វើឲ្យនាយអត់នឹងឆ្ងល់ពុំបាន។
«បងកុំមើលនាងហ្នឹងទៀត!!!» បបូរមាត់ខាំញេញ មិនពេញចិត្ត និង ហាមឃាត់យ៉ុនហ្គីមិនអោយ មើលទៅកាន់បុគ្គលិកស្រីម្នាក់ហ្នឹងឡើយ មិនថានាងលើកអាហារមកក៏ដោយ។
«ហេតុអី?»
«អូនថាមិនអោយមើល គឺកុំមើលហ្នឹងហើយ មើលអូនឯណេះវិញ!» កាន់តែឆេះដុំ សម្លុតទៅអ្នកចំពោះ ដោយកាយវិការក្រមិចក្រមើម បណ្ដាលអោយយ៉ុនហ្គីអស់សំណើច ឡើងមកភ្លាម។ មិននឹកស្មាន ក្មេងនេះប៉ិនប្រច័ណ្ឌហួងហែងដ៏ថ្នាក់នេះ។
«បាទ ទទួលបញ្ជារម្ចាស់តូច»

ក្រោយពីរង់ចាំអស់មួយសន្ទុះ បុគ្គលិកហាង ទើបនឹងលើកអាហារចូលមក ខណៈបុគ្គលិក ម្នាក់នោះ ព្យាយាមទៅជិតយ៉ុនហ្គី ញញឹមដាក់នាយ មិនអាក់ពីបបូរមាត់ ។
ផឹប!
«អុះ! សុំទោសលោក...» ដោយសារតែរវល់ តែចាប់អារម្មណ៍ យ៉ុនហ្គី ធ្វើឲ្យនាងមិនប្រយ័ត្នក៏ក្រវៀសដៃ ចំកែវទឹក ក្រពប់ដាក់អាវនាយក្រាស់ទាំងអស់។
«មិនអីទេ ដកដៃនាងចេញទៅ»
«តែ...»
«ប្រពន្ធខ្ញុំមិនពេញចិត្ដឡើយ បើនាងនៅតែធ្វើវា» ទឹកមុខរាបស្មើ បង្គាប់ឲ្យបុគ្គលិកស្រី ដកដៃចេញពីអាវរបស់នាយ ខណ:ជីមីន ទឹកមុខខឹងមុននេះ ប្រែជាក្រហមស្រាល មកវិញយ៉ាងឆាប់រហ័ស។
«អោយខ្ញុំសុំទោសផង! ព្រោះខ្ញុំមិនបានដឹងថា អ្នកទាំងពីរ មានទំនាក់ទំនងជាប្ដីប្រពន្ធហ្នឹងគ្នា! អោយខ្ញុំសុំទោសម្ដងទៀត សម្រាប់ការធ្វើអោយអ្នកប្រុសខាងណេះមិនពេញចិត្ដ» លឺថាគេមានប្រពន្ធ មិនពេញចិត្តនឹងនាង ស្រីម្នាក់នោះ ប្រញាប់អោនសុំទោស ញាប់មាត់ នាងក៏មិនដឹងពិតមែន មិនដឹងថាទង្វើនាងធ្វើអោយមនុស្សម្នាក់អារម្មណ៍មិនល្អ ក្នុងការញុាំអាហារនៅទីនេះ។
«មិនអីទេ អរគុណ» បន្ទាប់នាងទៅបាត់ រាងតូចចាប់ផ្តើមញញឹម គួរអោយស្រលាញ់ចេញមក ព្រមទាំងយកដៃព្រហើនទៅអង្អែលក្បាលតូហ្វារ៍ស្ទីន-
«អូននន ធ្វើអី?»
«ថ្ងៃនេះ បងគួរអោយស្រលាញ់ណាស់»
«ពិតមែនអ្ហេះ?»
«អឹមៗ! ឆាប់ញុាំអោយច្រើនៗទៅ» អាល្អិតងក់ក្បាល ចាប់ស៊ូសុីពីរបីដុំ ដាក់ចានយ៉ុនហ្គី ។បណ្ដាលអោយ រាងមាំ អត់នឹងភាពគួរអោយស្រលាញ់ របស់ប្រពន្ធមិនបាន ប្រញាប់ក្រោកក្រេះ ចេញពីតុ ដើរទៅចាប់ផ្ទៃមុខជីមីន ថើបបបូរមាត់ក្រហមស្រាល មួយភ្លែត ទើបត្រលប់ចូលតុខ្លួនវិញ។

បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2Where stories live. Discover now