ពីរថ្ងៃក្រោយ
បន្ទប់ធំទូលាយ មានផាសុខភាពល្អ ពិសេស បែបបទនៃការរៀបចំបានប្រណិត ទោះបីជាមន្ទីរពេទ្យនៅតាមភូមិជនបទក៏ដោយ ក៏វិស័យសុខាភិបាល នៅប្រទេសនេះ ទទួលបានការ អភិវឌ្ឍន៍ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។
ព្រឹកព្រលឹម រាងកាយមាំមួន អង្គុយជូតខ្លួន អោយអ្នកសន្លប់មិនទាន់ដឹងខ្លួន ថ្នមៗ ដោយការយកចិត្តទុកដាក់ ទន្ទឹងរង់ចាំថ្ងៃ ជីមីន បានដឹងខ្លួនមកវិញ។
«ប៉ុន្មានថ្ងៃនេះ ទឹកមុខ សុខភាព ភរិយាលោក បានប្រសើរឡើងហើយ មិនឃើញមានអ្វីខុសប្រក្រតីទេ គឺរង់ចាំតែថ្ងៃគេដឹងខ្លួនប៉ុណ្ណោះ» ដុកទ័រ ពិនិត្យរួចរាល់ក៏ញញឹម ប្រាប់ទៅយ៉ុនហ្គី ត្បិតមើលទៅនាយមុខមាំ មិនចូលចិត្តនិយាយស្ដី ក៏ដុកទ័រកំលោះមិនបានប្រកាន់យកទោសពៃរ៍អ្វីដែរ ព្រោះអាចថាមកពីទឹកមុខធម្មជាតិរបស់នាយក៏អាចថាបាន។
«ថ្ងៃណាទើប គេអាច ចេញពីមន្ទីរពេទ្យបានទៅ?» សុខៗ សំណួរមិនសមហេតុផល បានលើកឡើង ធ្វើឲ្យនាយដុកទ័រ សឹងមិនជឿនឹងត្រចៀក តាមសកម្មភាពនាយដូចជាស្រលាញ់ថ្នាក់ថ្មមប្រពន្ធ តែហេតុអ្វីបានអ្នកជម្ងឺមិនទាន់ដឹងខ្លួនផង គេក៏ចង់អោយប្រពន្ធទៅសម្រាកនៅផ្ទះវិញទៅហើយ?!
«គេដឹងខ្លួនពេលណា អាចទៅផ្ទះសម្រាកបាន!»
«ចុះបើមិនទាន់ដឹងខ្លួន មិនអាចយកទៅបានទេឬ?» នាយសែនបារម្ភ ខ្លាចថា នៅក្នុងមន្ទីរពេទ្យបង្ករការគ្រោះថ្នាក់ដល់មាឌតូច កាន់តែខ្លាំង ជាពិសេសហេមមីស៍ តាកញ្ចាស់នោះ ប្រាកដជាដឹងរឿងនាយចាប់បានកូឈីនមិនខាន ព្រោះតែមនុស្សជំនិតម្នាក់ទៀតរបស់តានោះ បានរួចខ្លួនទៅបាត់ ធ្វើឲ្យនាយមានកង្វល់ពីសុវត្ថិភាពជីមីនបន្ថែមទៀត។
«ស្រេចតាមចិត្ដ របស់សាច់ញាតិទេ ប៉ុន្តែបើមានបញ្ហាអ្វីនៅពេលក្រោយ ខាងមន្ទីរពេទ្យខ្ញុំមិនទទួលខុសត្រូវឡើយ» រៀងខឹងតិចតួច ប៉ុន្តែនៅតែធ្វើចិត្តត្រជាក់ ជានិច្ច។ ខណៈយ៉ុនហ្គី ងក់ក្បាល មានការសម្រេចចិត្តមួយនេះ ទើបគ្រប់យ៉ាងទៅបានយ៉ាងរលូន -
«ខ្ញុំនឹងយកចេញគេពីពេទ្យថ្ងៃនេះ រំខានលោកដុកទ័រ ជួយរៀបចំលិខិតអោយផង»
ដុកទ័រ ឌីន ងក់ក្បាល ទាំងមិនសូវពេញចិត្ត បង្ខំចិត្តយល់ព្រម ព្រោះមិនអាចប្រកែក នឹងសាច់ញាតិអ្នកជម្ងឺជាអ្នកចង់បានដូច្នេះ! គេក៏បានត្រឹមធ្វើតាមសំណូមពរប៉ុណ្ណោះ។
ក្រោយពីដុកទ័រឌីន ចេញទៅបាត់ រាងក្រាស់ប្រញាប់ប្រញាល់ ទាក់ទងទៅកូនចៅ អោយរហ័សរៀបចំឡាន!
«បងសុំទោស!»
អេប! កាយតូច បីក្នុងរង្វង់ដៃ យកចេញទៅខាងក្រៅទាំងកាយជីមីននៅមានសម្លៀកបំពាក់ជាអ្នកជំងឺ ។ មកដល់ខាងក្រៅ ក៏ឃើញសាំងសុីន មកដល់ល្មម ទើប នាយអោយគេទៅគិតទូទាត់ ថ្លៃចំណាយ ស្នាក់នៅនិងព្យាបាលរបស់រាងតូច ឯនាយយកជីមីន ទៅដាក់ក្នុងឡានមុន។
@ភូមិគ្រឹះ តូហ្វារ៍ស្ទីន
ង៉ក់! ឡានបញ្ឈប់ យ៉ុនហ្គី បីជីមីនចេញពីលើឡាន ចូលទៅខាងក្នុងផ្ទះ សម្ដៅទៅជាន់លើ និង បន្ទប់គេង។
នាយតូច ត្រូវបានដាក់អោយសម្រាកលើពូកទន់ល្មើយ ដណ្ដប់ដោយភួយក្រាស់ ផ្ដល់ភាពកក់ក្ដៅនារដូវត្រជាក់ បានស្រួលបួល។
«សឺត! ឆាប់ដឹងខ្លួនឡើងណា បងអផ្សុកណាស់ គ្មានអ្នកមកប្រកែកជាមួយទេ» រាងសង្ហាអោបថើប ថ្ងាសជីមីន ខ្សឺតៗ ពោរពេញដោយអារម្មណ៍ស្រលាញ់។ មួយសន្ទុះធំ ទើប នាយចេញទៅខាងក្រៅ ដោយមានកិច្ចការដែលត្រូវធ្វើ! ទើបអោយ សៃនិង លីណា ជួយមើល ថែទាំជីមីនអោយបានល្អ ក្នុងរយៈពេលប៉ុន្មានថ្ងៃតរទៅនេះ ព្រោះថានាយមិនឆាប់ក្នុងការត្រលប់មកវិញឡើយ ។
«ចៅហ្វាយ!»
«រៀបចំកាណូត ទៅសេអ៊ូល ឥលូវនេះ»
«បាទ ចៅហ្វាយ!» សាំងសុីន ត្រៀមខ្លួនរួចជាស្រេច ក្នុងការទៅជាមួយចៅហ្វាយនាយលើកនេះ ក្នុងគោលបំណងអ្វី គេដឹងច្បាស់ណាស់ ។
~~~
ក្រឡេកមកមើល វិមាន សៃរ៍តន់ ឯណេះ គ្រប់យ៉ាងមានតែភាពស្ងប់ស្ងាត់ និង សម្លេងខ្យល់ បក់ល្វឹងល្វើយ ខណៈក្នុងវិមាន មានតែអ្នកបម្រើនិង ម្ចាស់វិមាន។ លីឡា នាងចេញទៅរៀនបន្តនៅក្រៅប្រទេស តាំងពីពីរខែមុនមកម្ល៉េះ!
រាងកាយចំណាស់របស់ហេមមីស៍ អង្គុយក្នុងបន្ទប់សៀវភៅ បន្ទាប់ពីដឹងដំណឹងថា តូហ្វារ៍ស្ទីន ចាប់ កូឈីន បានហើយនោះ ក៏មកអង្គុយគិត រកវិធីដោះស្រាយជាមួយតូហ្វារ៍ស្ទីន! គាត់មិនជឿថា គ្រាន់តែរឿងប៉ុណ្ណឹង យ៉ុនហ្គី ហ៊ានលើកដៃសម្លាប់គាត់ ដែលជាអ្នកផ្ដល់ អ្វីគ្រប់យ៉ាងអោយនាយដល់សព្វថ្ងៃនោះឡើយ មនោសញ្ចេតនាពួកគេ ក៏មានមិនតិចដែរ។
តឹក~តឹក
សម្លេងទ្រនិចនាឡិកា បន្លឺ បន្លំភាពស្ងប់ស្ងាត់ ស្របនឹងដំណើរញាប់ជើង របស់នរ:សង្ហា កំពុងបោះជំហាន ជាមួយនឹងទឹកមុខមាំ សម្ដែងដូចជាគ្មានរឿងអ្វីកើតឡើង។
ក្រាក.
ទ្វាររបើក បង្ហាញអោយឃើញពីរូបរាង ខ្ពស់ស្រឡះ ដើរចូលមក បង្វែរចំណាប់អារម្មណ៍ហេមមីស៍ អោយងាកតាមប្រភពសម្លេង!
«ឯងមកលឿន ជាងការគិតរបស់យើងទៀត!»
សម្ដី ឡកឡើយ មិនខ្លាចរអា របស់ហេមមីស៍ ធ្វើឲ្យតូហ្វារ៍ស្ទីន ហាក់ក្ដាប់ដៃ ទប់កំហឹង ខឹងដែលមនុស្សនេះមិនគោរពសន្យា របស់ខ្លួន។
«យ៉ាងម៉េច? ក្មេងនោះមិនទាន់ងាប់ទេអ្ហេះ?»
ផឹប!! ដៃមាំស្ទុះក្របួចករអាវហេមមីស៍ ដកកាំភ្លើង មកផ្ជុងក្បាលរាងចំណាស់ ទុកជាការគម្រាម។
«ហ៊ានប៉ះពាល់គេម្ដងទៀត ខ្ញុំមិនទុកលោកទេ ហេមមីស៍ សៃរ៍តន់!»
«ឯងចង់គម្រាមយើង?»
«គ្រាន់តែប្រាប់អោយដឹងប៉ុណ្ណោះ!» ចប់ប្រយោគ នាយច្រានហេមមីស៍ អោយទ្រេតនឹងកៅអីមួយទំហឹង មុននឹងបន្តប្រយោគ÷
«ពីថ្ងៃនេះ មិនថានៅក្នុងផ្ទះឬចេញទៅខាងក្រៅ ប្រយ័ត្នខ្លួនផង ព្រោះថាគ្រាប់បែក គ្មានភ្នែកទេ»
និយាយរួច យ៉ុនហ្គី បោះជំហានត្រលប់ទៅវិញ បន្សល់នូវអារម្មណ៍មិនស្កប់ ខឹងដល់ថ្នាក់មុខក្រហម ច្រាលឈាមឡើង របស់បុរសចំណាស់។
«ចៅហ្វាយ!» សាំងសុីន ស្ទុះមកទទួល អ្នកជាចៅហ្វាយនាយ ដែលទើបនឹងចេញពីខាងក្នុង ធ្វើឲ្យចិត្តភ័យមិនស្ទើរ ខ្លាចថាចៅហ្វាយខ្លួនមានគ្រោះថ្នាក់ដោយសារតាកញ្ចាស់ល្បិចច្រើននោះ។
«ទៅ វិញ!» អស់កិច្ចការ ដល់វគ្គ ដែលនាយ ត្រូវអោយហេមមីស៍ទទួលមេរៀនខ្លះ ទើបបាន! កំលោះសង្ហា ច្រត់ដៃចូលហោប៉ៅ ចូលទៅក្នុងឡាន ខណៈកង់ឡានរំកិល បោះទៅមុខ សម្ដៅទៅ penthouses ។វេលាយប់ មេឃកាន់ត្រជាក់ រាងសង្ហា អង្គុយក្នុងបន្ទប់ធ្វើការ ទាំងក្នុងចិត្ដនឹកគិតដល់រាងតូច ដែលនៅលើកោះជានិច្ច មិនដឹងថាគេដឹងខ្លួនឬនៅ? ដឹងខ្លួនហើយមានឆោឡោសួររកនាយដែរទេ?
រ៉ើង~រ៉ើង
សម្លេងទូរស័ព្ទរោទ៍! ឃើញថាជាលេខរបស់រ៉ូប៊ីន ដែលនាយអោយគេយាមចាំការពារសុវត្ថិភាពរាងតូច ឯកោះ ទើបយ៉ុនហ្គី លើកយកមកចុចទទួលនិយាយ-
(ច..ចៅហ្វាយ)
«វាស្អីរបស់ឯង??» លឺសម្លេងរ៉ូប៊ីន រដិបរដុបហាក់ ដូចជាមានការបង្ខិតបង្ខំ អោយនិយាយ!
(អក៎អូយ ម្ចាស់តូច!!!!) សម្រែក ស្ទើរប្រេះបែកទូរស័ព្ទ ខណៈ សម្លេងតូចឆ្មាលចាប់ផ្ដើមបន្លឺចាចៗឡើងដូចកញ្ចែរ-
«ស្ដាប់អូន ហាមបិត ថ្ងៃស្អែកអូនទៅសេអ៊ូល ទៅរកបង មិនថាយ៉ាងណាទេ បើបងធ្វើអីផ្ដេសផ្ដាសនោះ ច្បាស់ជាបានដឹងគ្នាមិនខាន!!!» ទូត!ទូត! ប្រព័ន្ធទូរស័ព្ទត្រូវបានបិតចោល មិនអនុញ្ញាតអោយអ្នកម្ខាងទៀត ប្រកែកតវ៉ាអ្វីទាំងអស់ ក្រៅពីយល់ព្រមដោយខ្លួនឯង មួយមុខគត់។
ដោយឡែកនាយក្រាស់ ព្យាយាមចុចទាក់ទងទៅវិញដែរ តែមិនទទួលបានការលើកឆ្លើយទាល់តែសោះ! នាយនៅមិនទាន់បានសួរពីសុខភាព ពីជីមីន ផង ម្ដេចក៏បិតលឿនម្លេះលោកប្រពន្ធ?
«ក្មេងអើយក្មេង គ្មានហេតុផល!» លើកដៃឈ្លីក្បាល មិនយល់ម៉េចបានជីមីនឥលូវរឹងក្បាលដល់ថ្នាក់នេះ?បើបែបនេះ នាយគួរតែពត់ ក្មេងនេះចេញម្ដង ដែរទេ? ពិតជាចិត្តមិនដាច់ ធ្វើស្ដេចមិនកើត ពិតមែន!!
ចំណែកអ្នកនៅលើកោះឯណេះ ក្រោយពីដឹងខ្លួន បានធូរស្បើយមិនប៉ុន្មាន ក៏ទៅជម្រិតសួរ រ៉ូប៊ីន ទាក់ទងយ៉ុនហ្គី ថានាយទៅណា ទៅធ្វើអី សួរដេញដោលទាល់តែដឹងរឿង ទើបបានជាកើតរឿងខល មកឡែតៗដូច្នោះ។
«ម្ចាស់តូច ឈ្នះគ្រប់យ៉ាង!» រ៉ូប៊ីន លើកមេដៃសរសើរ ទៅអ្នកដែលទើបងើបពីឈឺហើយ នៅមានកម្លាំង មកគាបសង្កត់អ្នកដទៃបានទៀត មិនសរសើរមិនបានមែន។
«ថ្ងៃក្រោយ កុំចចេស៎ បើមិនចង់ឈឺខ្លួន!» ក្រសែភ្នែកកំណាចងាកមក សម្លក់មុខរ៉ូប៊ីន ទុកជាការគម្រាម កុំអោយចេះតែស្ដាប់តាមសម្ដីប្រុសចិត្តខ្មៅតូហ្វារ៍ស្ទីននោះ ជាងរូបគេ មានឋានៈជាប្រពន្ធរបស់តូហ្វារ៍ស្ទីនផ្ទាល់។
«បាទទាន»TO BE CONTINUED

YOU ARE READING
បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2
Romanceគេជាសាតាន ដ៏ល្ងង់ម្នាក់ ដែលហ៊ានអារដៃបូជាខ្លួនដើម្បីស្នេហា! YOONMIN