ភាគ៥២ : !ឈប់លេងជាមួយហើយ បងឯងលេងអាក្រក់ណាស់ ហឹកហឹក

185 25 1
                                    

ពេលវេលា ដើរលឿន មិនយូរមិនឆាប់ កន្លងផុតទៅ១សប្ដាល៍ក្រោយចំពេល រដូវព្រិលធ្លាក់ក៏បានឈានមកដល់ បបួលអោយប្រជាជនកូរ៉េខាងត្បូងគ្រប់គ្នា រូតរះ រៀបចំវិសម្សកាលរដូវត្រជាក់ ស្ទើរតែគ្រប់គ្នា ខណៈ តូហ្វារ៍ស្ទីន និង ជីមីន ពួកគេ ត្រលប់មកដល់កោះហុងដូវិញ តាំងពីបួនប្រាំថ្ងៃមុនមកម្ល៉េះ ។
កម្លោះតូច ពាក់អាវរងាក្រាស់ ខោសាច់ក្រណាត់ក្រាស់ៗ ជាមួយនឹងស្រោមជើង ស្រោមដៃ ដើម្បីអង្គុយលេងព្រិល មុខផ្ទះ ជាមួយនឹងនាយក្រាស់។ ដោយគេ សាងសង់ ជារូប snowman រីឯ យ៉ុនហ្គី រវល់ធ្វើ ដើមឈើChristmas យ៉ាងស្រស់ស្អាត។
ផូស~
ដុំព្រិលទឹកកកតូចៗ ត្រូវបានគប់ជាច្រើនដុំទៅលើខ្នងមាំក្រាស់ ដោយដៃអាល្អិតកំហូច ដែលគប់គេហើយតាំងសើចកក្អឹក ក្អាកក្អាយរមៀលខ្លួនលើព្រិលទឹកកក ។
«យ៉ា!!!ផាក ជីមីន!»  រាងក្រាស់ខាំបបូរមាត់ខាងក្រោម ក្នក់ក្នាញ់នឹងក្មេង ទើបស្ទុះ ពូនទឹកកក ឡើងធំ យកទៅគប់ជីមីន វិញ ជាការសងសឹក។
«អ្ហាយ នេះណែ៎!!» ដៃតូចៗ ចាប់ពូនទឹកកកគប់ទៅតូហ្វារ៍ស្ទីន ទាំងស្រែកចាច ស្របពេលអ្នកម្ខាងទៀតគប់ត្រលប់មកវិញ។
«កុំរត់ កុំអោយបងចាប់បានអោយសោះ»
«ប៊ែក!!» កាន់តែហាម ក្មេងកាន់តែឌឺ លាតអណ្ដាត ផ្គើនត្រលប់មកវិញ។
ប្រូស~
កាយតូច ដួលប្រូសកប់នៅលើព្រិល ស្របនឹងមាឌក្រាស់ចាប់ទ្រោបពីលើជាប់ ផ្ដោបមុខជីមីន មកថើបខ្សឺតៗគ្រប់កន្លែង ទាំងនឹក ទាំងស្រលាញ់ ទម្រាំបានជួប នាយស្ទើរតែរីងរៃខ្លួន។
«សឺតៗៗ»
«អ្ហា...រសើបណាស់ ឈប់ថើបអូនទៅ!» អាល្អិតរមួលខ្លួនសើចកាច់ក- ដៃស្រលូនប្រឹងទប់ទ្រូងប្រុសចាស់អោយឈប់ តែនាយមិនឈប់សោះ ល្មោភថើបគេជាងស្អីទៅទៀត។
«រៀងឬនៅ?» នាយជម្រិតសួរ ដោយសម្លឹងមុខមាត់ឡើងក្រហមថ្ពាល់ដូចកូនង៉ែត ដោយសាររងា ប្រឹងខាំមាត់ចចេសក្រវីក្បាលសស្រាក់ ÷
«អត់! អ្ហាយយ»
អាល្អិតស្រែកចាច ស្របពេលដែលដៃមាំ ចាប់លើកបីកាយរាងតូចឡើង បោះទម្លាក់ទៅលើគំនរព្រិល បណ្ដាលអោយរាងតូចញ័រញាក់ដូចកូនសត្វ ទើបត្រូវយ៉ុនហ្គី ទាញក្រោកមកវិញ ទាំងអស់សំណើច។
«អ្ហឹក!ឈប់លេងជាមួយហើយ បងឯងលេងអាក្រក់ណាស់ ហឹកហឹក» យំមួយសូន្យ ទឹកភ្នែកល្ហេមល្ហាម ង៉ក់ដើរវឹងចូលក្នុងផ្ទះ ទាំងខឹងនឹងរាងក្រាស់លេងអាក្រក់អាក្រីពេកហើយ។ខណ: អ្នកដែលច្រឡំដៃលេងជ្រុលមុននេះ ទឹកមុខឡេឡឺៗ កំពុងតែសប្បាយផង ឥលូវមកខូចបរិយាកាសអស់ ដោយសារតែខ្លួនឯងបង្កកំហុសអចេតនាមុននេះ។
«អូននននន! មកលេងវិញមក បងសុំទោស អូនហ្ហា....» ដង្ហើយហៅងួចៗ ដោយឡែកជីមីនពុំខ្វល់ ដើរចេញធ្វើព្រងើយ។ ចំណែកឯរាងក្រាស់ប្រញាប់តាមដើរប្រកិត លួងលោមអោយម្ចាស់ស្នេហ៍ត្រលប់មកលេងជាមួយនាយវិញអោយស្អិតដូចចៃ។
«កុំមកលួង!»
«ចឹងបងទៅវិញហើយ»
«ទៅៗ យប់នេះកុំមកលោមគេងជាមួយអូន»
«អូនហ្ហ៎..» លឺដូច្នោះ នាយលែងហ៊ានប្រកែក បានត្រឹមចូលមកចាប់អោប កាយតូចពីក្រោយ អង្វរមិនអោយជីមីនធ្វើបែបនេះដាក់នាយអី!
.......
ស្បៃរាត្រីឈានដល់វេលាយប់អាធ្រាត មនុស្សម្នាលង់លក់ស្កប់ស្កល់ ដោយឡែក ជីមីន បែរជាគេងបើកភ្នែកក្រឡង់ៗ ទៅវិញដោយហេតុនៅមិនទាន់ឃើញយ៉ុនហ្គី ត្រលប់មកបន្ទប់វិញសោះ ធ្វើឲ្យចិត្តគេកាន់តែមិនស្ងប់ ព្រោះមិនដឹងថាយ៉ុនហ្គី រាល់ថ្ងៃនាយទៅធ្វើអ្វីខ្លះឡើយ ទើបទៅបាត់ខ្លួនយប់ៗជ្រៅដ៏ថ្នាក់នេះ។
«អូនមិនចង់សង្ស័យបងទេ យ៉ុនហ្គី!» កាន់តែគិត កាន់តែកើតចិត្តចង់ដឹងពីហេតុផលរបស់អ្នកម្ខាងទៀត ដែលចេញទៅក្រៅរាល់យប់ដូច្នេះ ខ្លាចថានាយនៅតែមិនលះបង់ការងារដូចពីមុន។
ក្រាក!
ភ្លាមនោះទ្វារក៏របើកឡើង នរ:សង្ហា បោះជំហានចូលមកខាងក្នុង ថ្នមជើង ព្រោះគិតថារាងតូចបានគេងលក់ទៅហើយ។
«បងទើបមកពីណា?» សម្លេងតូច រហ័សក្រោក ងើយមុខទៅសួរនាយធំ!
«អូននៅមិនទាន់គេងទៀតឬ?» នាយដោះអាវសមីពណ៌ទឹកតែ ចេញ សល់ តែរាងកាយអាក្រាតល្វែងខាងលើ ចូលមកអង្គុយក្បែរមាឌតូច អោបរឹតគេពីក្រោយ ដើម្បីលួងលោម។
«ឆ្លើយសំណួរអូន!?»
«ហឹម?» មុខងេងឺ រកនឹកនិយាយ ភ្លាមៗ ÷
«បង នៅបន្ទប់ធ្វើការតើ មានបានទៅណាឯណា!»
«តែអូនចូលទៅមិនឃើញបងទេ!»
«អូនច្រឡំទេដឹង? បងអាចចូលបន្ទប់ទឹកក៏ថាបាន» សម្ដីលេសមិនសមទំនង  ប្រុសម្នាក់នេះ ពូកែខាងយកចិត្ត ពូកែអោបថើបអោយអ្នកម្ខាងទៀតទន់ចិត្ត ឈប់សួរដេញដោលតរទៅទៀត! បានត្រឹមពោលពាក្យគម្រាម ទុកជាមុន÷
«កុំអោយអូនដឹងអោយសោះថាបងធ្វើអ្វី ដែលអូនហាម ហើយហាមទៀត មិនចឹងទេ បងនឹងបានរស់នៅអោបវាពេញមួយជីវិតជំនួសអូនមិនខាន!» អាចថាគេកាចគ្មានហេតុផល ប៉ុន្តែសួរថាមកពីអ្នកណា? ក្រែងថាលំបាកណាស់ទម្រាំមកដល់ទីនេះបានដើម្បីស្វែងរកគេអ្ហេះ?ហេតុអ្វីរឿងប៉ុណ្ណឹងលះបង់ដើម្បីសុភមង្គលពួកគេទាំងពីរនាក់មិនបាន?
«គ្រប់យ៉ាង វាមិនងាយស្រួលដូចអូនគិតទេ» នាយខ្ទប់មុខនឹងប្រលោះករជីមីនបណ្ដើរ និយាយសម្លេងខ្សាវៗល្មមអាចជីមីនលឺ និងស្ដាប់យល់បានពីអ្វីដែលនាយចង់និយាយ។
«ពួកយើងទៅរស់នៅអោយឆ្ងាយទៅ ល្អទេ? ទៅកន្លែងដែលគ្មានអ្នកណាអាចចំណាំ អាចស្គាល់ពួកយើងបាន!ធ្វើម៉េចក៏បាន បងកុំទៅប្រលូកអាវិស័យហ្នឹងទៀតអី» សែនខ្លាច មិនចង់អោយយ៉ុនហ្គី ប្រព្រឹត្តការងារ ដែលខុសនឹងច្បាប់ រឹតតែមិនចង់អោយរាងក្រាស់ ដៃឆៅ សម្លាប់មនុស្សគ្មានមេត្តាទៀត!
«ហឹសៗ ក្មេងល្ងង់ បើរស់នៅលាក់ពួនដដែរ ការខំប្រឹងរបស់បងកន្លងមកនេះតើមានន័យអ្វីទៅ?»
«អ្ហឹក អូនមិនខ្វល់ទេ» ទឹកមុខរកយំ កំសួលទឹកភ្នែក មិនសុខចិត្ត ដឹងត្រឹមថាពេលនេះគេចង់នៅជាមួយយ៉ុនហ្គីតែម្នាក់គត់ ។
«ប៉ិនយំ!!» នរ:សង្ហា ក្រោកចេញ យកដៃមកញីសក់ទន់រលាស់របស់ជីមីន ទាំងហួសចិត្ដ។ មុននឹងឈានជើង ចូលទៅក្នុងបន្ទប់ទឹក ដើម្បីសម្អាតរាងកាយ។

នៅព្រឹកថ្ងៃបន្ទាប់ វាជាថ្ងៃដែលនៅក្នុងភូមិខាងក្នុងកោះ គេនាំគ្នាធ្វើកម្មពិធី Christmas នូវរដូវព្រិលធ្លាក់ ដូច្នេះ ទើបមានមនុស្សម្នាជាច្រើននាំដៃគូរ មកចូលរួមលេងយ៉ាងសប្បាយហ៊ឹកហ៊ាក់។
«ជីមីន អូនកុំដើរលឿនពេក ប្រយ័ត្នដួល!» មាឌធំ តាមសម្លឹងរាងតូចពីក្រោយ និងនិយាយដាស់តឿងហូរហែជាច្រើន តែអាល្អិតដែលលោតផ្លោតៗ នៅខាងមុខ ហាក់បីមិនខ្វល់ទាល់តែសោះ។
«សួរស្ដី មានទស្សន៍ទាយអនាគត! ក្នុងម្នាក់ ត្រឹមតែ៥$ ប៉ុណ្ណោះ» តាចាស់ ស្ថិតក្នុងរូបរាង សាន់តាខ្លូស អង្គុយនៅតុតាមចិញ្ចើមផ្លូវ សួរទៅជីមីន បណ្ដាលអោយគេឈប់ស្កុបមួយកន្លែង រហ័សចាប់អារម្មណ៍នឹងការទស្សន៍ទាយរបស់តាចាស់ម្នាក់នេះ ។
«តើទាយយ៉ាងម៉េចដែរ?»នាយតូច ដាក់ខ្លួនអង្គុយទល់មុខតាចំណាស់។
«គឺត្រូវ ចាប់សន្លឹកបៀរ!»
«អូនជឿរឿងបែបនេះដែរអ្ហេះ?» យ៉ុនហ្គី ឈរពីក្រោយខ្នង ជីមីនសួរទៅគេតិចៗ ។
«មកពីអូនជឿហ្នឹងហើយ ទើបបានជួបបង ដល់សព្វថ្ងៃនេះ!»
និយាយដូច្នេះ ទើបជីមីន ចាប់ផ្តើមចាប់យក សន្លឹកបៀរមួយសន្លឹក ហុចមកអោយតាចាស់វិញ មុនងាកមកប្រើយ៉ុនហ្គីវិញ÷
«បងទៅទិញទឹកអោយអូនបន្តិចមក អូនស្អកករណាស់!»
«អឹម កុំដើរទៅណាឆ្ងាយលឺនៅ?ចាំបងត្រលប់មកវិញ»
«បាទ!»
បន្ទាប់ពីរាងក្រាស់ចេញទៅផុត តាចាស់ក៏ចាប់ផ្តើមនិយាយ ពីអ្វីដែលគាត់បានទាយដឹង តាមរយៈសន្លឹកបៀរដែលជីមីន បានរើសអំបាញ់មិញនេះ។ទឹកមុខជីមីន ធ្លាក់ចុះ ក្រោយពីលឺសម្ដីរបស់គាត់ហើយ :
«សន្លឹកបៀរ បង្ហាញពីសេចក្តីទុក្ខ ដែលរៀបមកដល់ ជាពិសេសការព្រាត់ប្រាស់ ចំពោះគូរស្នេហ៍! សូមប្រុងប្រយ័ត្ន អោយមែនទែន នឹងសូមមានទំនុកចិត្តចំពោះគ្នាទៅវិញទៅមក ព្រោះទំនុកចិត្ត
ទាំងនេះអាចជួយគ្រប់យ៉ាងអោយប្រសើរឡើងវិញបាន!»

TO BE CONTINUED



បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2Where stories live. Discover now