ភាគ៥៧ : បែកគ្នា?

148 18 0
                                    

@មន្ទីរពេទ្យ
ដំណើរតូចតន់ចូលមកខាងក្នុងមន្ទីរពេទ្យ តែម្នាក់ឯង!គេសួរទៅបុគ្គលិកពេទ្យ ដែលនៅទីនេះដើម្បីចង់ដឹងពីបន្ទប់ជម្ងឺរបស់ សៃរ៍តន់ ស្នាក់នៅ មុននឹងឡើងទៅជាន់ដែលបុគ្គលិកពេទ្យបានប្រាប់។
មកដល់ខាងក្នុងបន្ទប់ អាល្អិតឈប់ទ្រឹង ព្រោះតែលឺសម្លេងចេញពីខាងក្នុងតិចៗ ដោយហេតុអ្នកចូលបិតទ្វារមិនបានជិតល្អ ។ ជីមីន ខំប្រឹងផ្ទៀងត្រចៀកស្តាប់ -
"ខ្ញុំធ្លាប់បាននិយាយហើយ ថាគ្រាប់បែកគឺគ្មានភ្នែក ប៉ុន្តែក៏មិននឹកស្មានថាវាលឿនដូច្នេះដែរ!?"
"សមចិត្តឯងហើយ តូហ្វារ៍ស្ទីន!"
"ប្រហែលជាលោកនៅមិនទាន់បានឃើញ សភាពដ៏វេទនារបស់កូឈីននៅឡើយ  វាជាលទ្ធផលដែលវាហ៊ានយកកាំភ្លើងដ៏ថោកទាបរបស់វា មកបាញ់មនុស្សរបស់ខ្ញុំ"
"ចង់កាប់សម្លាប់ ក៏ធ្វើតាមចិត្តឯងចុះ យ៉ាងណាបើវារួចផុតពីកណ្ដាប់ដៃឯង យើងក៏មិនទុកវាទៀតដែរ"
សម្លេងឆ្លើយតប ទៅវិញទៅមក ដូចជាមិនចប់មិនហើយ ធ្វើឲ្យរាងតូចហាក់មានអារម្មណ៍ ហេលហាង ចង់ទន់ចង្គង់ ព្រោះគ្រប់យ៉ាងដែលគេស្មានពិតជាមិនខុសពីការពិត ក៏ដឹងថាអ្នកខាងក្នុងជានរណា?ទើបបណ្តាលអោយចិត្តចាប់ផ្តើមរំញ័រ អន់ចិត្ត មិនថានៅភពមួយណាមីន យ៉ុនហ្គី តូហ្វារ៍ស្ទីន នៅតែមិនកែចរិក ឃោរឃៅរបស់នាយដដែរ!
ក្រាក!
សម្លេងបើកទ្វារ ចំពេលជីមីន កំពុងឈរនៅពីមុខទ្វារល្មម។ ខណៈរាងក្រាស់ចងចិញ្ចើម ចាប់ផ្តើម ឆ្ងល់ពីវត្ដមាន ជីមីន ភ្លាម!
«អូនមកទីនេះធ្វើអី?» ឃើញទឹកមុខ អ្នកម្ខាងទៀត ស្រពោន មុខមិនស្រស់ នាយក៏តានតឹងចិត្តដូចគ្នា ព្រោះមួយរយៈនេះ ពួកគេតែងតែសម្ដីតូចធំដាក់គ្នាស្ទើរមិនលោះមួយថ្ងៃ។
«កូឈីនជាអ្នកណា? បងធ្វើទារុណកម្ម សម្លាប់អ្នកណាទៀតហើយ?» សំណួរចោទសួរទៅ រាងមាំ ម្ដងហើយម្ដងទៀត ម្ដងនេះ គេចង់លឺចេញពីមាត់ ប្រុសដែលប្រាប់គេថា នាយឈប់ធ្វើរឿងទាំងនេះហើយ ។
«......»
«ហេតុអ្វីមិនឆ្លើយ? ក្រែងបងថា បងមិនធ្វើទៀតទេមែនទេ?» កែវភ្នែករលីងរលោង ដៃចាប់ករអាវរាងក្រាស់ ចោទសួរបន្ត ទាំងខកចិត្ត បំផុត។
«វាពាក់ព័ន្ធនឹងអាយុជីវិតរបស់អូន អោយបងទ្រាំបើកភ្នែកមើលដោយរបៀបណា?»
«អ្ហឹក!អូនមិនបានចង់អោយបងសម្លាប់អ្នកណា ព្រោះតែអូនទេ» គេក្រវីក្បាល ទឹកថ្លាជ្រាបរឹមៗតាមកន្ទុយភ្នែក កាន់តែហួសចិត្តពេលដែលលឺអ្នកចំពោះមុខហ៊ានពោលពាក្យ បន្ត-
«បងមិនបានសម្លាប់អ្នកណាទេ» នាយនិយាយពិត នាយគ្រាន់ផ្ដល់មេរៀនដល់កូឈីន តែមិនបានធ្វើឲ្យវាបាត់បង់ជីវិតនោះទេ។
«អូនមិនជឿ!!»អោយគេជឿ ដូចម្តេចបាន បើគេបានលឺផ្ទាល់ត្រចៀកទាំងគូរនោះ?
«ព្រោះអូនមិនដែលទុកចិត្ដបងនោះអី?»នាយតម្លើងសម្លេងធំ ហាក់ អស់សំណើចហួសចិត្តនឹង ជីមីនដែល នៅតែមិនទុកចិត្តនាយ បើបែបនេះទោះនាយប្រឹងបកស្រាយយ៉ាងណាក៏គ្មានបានលទ្ធផលអ្វីឡើយ។
«ចុះបង ហេតុអីមិនធ្វើខ្លួនអោយអូនទុកចិត្តផងទៅ?» ទឹកភ្នែកធ្លាក់ខ្ជៀកៗ យំញ័រខ្លួន ក្រោយទទួលបានសម្លេងសម្លុតរបស់ យ៉ុនហ្គី ធ្វើឲ្យគេភ័យ និងកាន់តែតូចចិត្ដ ចំពោះគ្នា ទៅវិញទៅមក។
«បើនៅជាមួយគ្នាហើយធ្វើអោយអូនពិបាក ពួកយើងរស់នៅផ្សេងគ្នាមួយរយៈសិនទៅ» ស្រដី ចប់ប្រយោគ នាយ ក្រាស់ បោះជំហាន ដើរចេញពីជីមីន ដែល ខាំមាត់ឈរយំម្នាក់ឯង សសឹក នៅពីមុខបន្ទប់ជម្ងឺ ក្នុងមន្ទីរពេទ្យ បន្ទាប់ពីលឺពាក្យពេចន៍ចេញពីមាត់រាងក្រាស់ កំពុងចង់ចែកផ្លូវគ្នាជាមួយខ្លួន។
ក្រោយពីឈរយំអស់ចិត្ដ នាយតូច ធ្វើដំណើរថ្មើរជើង ចេញពីមន្ទីរពេទ្យ! គេមិនបានត្រលប់ទៅ penthouses វិញទេ ជាក់ស្តែង អាល្អិត ដើរសម្ដៅទៅផ្ទះចាស់គេពីមុន រហូតទាល់តែថ្ងៃត្រង់ ថ្ងៃចាប់ផ្ដើមជះ បបួលអោយរាងកាយខ្សត់ខ្សោយក្ដៅ ស្ទើរទន់ជើង ទម្រាំតែទៅដល់។
ក្រាក!
ផ្ទះមានសភាពចាស់និង មានធូលីដីបន្តិចបន្តួច តម្រូវអោយជីមីន រៀបចំទុកដាក់សារជាថ្មី ព្រម ទាំងធ្វើការជូតសម្អាត ភ្លាមៗ ដើម្បីគេអាចរស់នៅបាន។
ច្រិច*
«អ្ហា!!!»ធ្វើម្ហូបសុខៗ មិនប្រយ័ត្នក៏មុតនឹងកូនកាំបិត ហូរឈាមរហាចមួយរំពេច ចំណែកទឹកនេត្រានៅតែស្រក់ នឹកឃើញកាលនៅជាមួយយ៉ុនហ្គី នាយជាអ្នកធ្វើគ្រប់យ៉ាង មិនថាម្ហូបអាហារ ការយកចិត្តទុកដាក់គ្រប់សព្វសារពើ ។
«អ្ហឹក អូនអាចរស់នៅដោយគ្មានបងបាន យ៉ុនហ្គី តូហ្វារ៍ស្ទីន» ដាក់ខ្លួនសម្រូតអង្គុយលើការ៉ូ ក្នុងផ្ទះបាយ ទាំងទឹកភ្នែកដាបថ្ពាល់! ក្រោយមកក៏ទម្លាក់ខ្លួនគេងលើ ការ៉ូត្រជាក់ស្រឹប សម្ងំបិតភ្នែកគេង បន្លំភាពឈឺចាប់របស់ខ្លួននៅពេលនេះ។
វេលាយប់
នៅក្នុង penthouses ធំទូលាយ មានសភាពស្ងាត់ជ្រងំ និងងងឹតឈឹង ខណៈជំហានជើងមាំ បោះចូលមកខាងក្នុង ទាំងចម្លែកចិត្ត នាយចុចកុងតាក់ បើកភ្លើង មិនឃើញជីមីន គេត្រលប់មកវិញ ក៏ដឹងភ្លាមថា រាងតូច បានចេញទៅបាត់ហើយ។នាយគ្មានបំណង អោយជីមីន ចេញពីទីនេះឡើយ មិននឹកស្មានថាក្មេងនោះចិត្តក្ដៅយ៉ាងនេះ!
ផឹប~
មិនយូរប៉ុន្មាន យ៉ុនហ្គី ទម្លាក់ខ្លួនគេង បន្ទាប់ពីសម្អាតរាងកាយរួច ចេះតែច្រឡំថា មានក្មេងមកគេងអោបដូចសព្វដង ទើបធ្វើអោយចិត្ដ រសាប់រសល់ ក្រោកដើរ ចេញពី penthouses ទាំងយប់អាធ្រាត។
ងុឺត!
ឡាន បញ្ឈប់ នៅចម្ងាយមិនឆ្ងាយប៉ុន្មាន ពីផ្ទះតូច កំពុងបើកភ្លើងស្ទុងៗ ប៉ុន្តែម្ចាស់ខ្លួនដែលខំស្កាត់មកលួចមើលគេ នៅតែមានចិត្តរឹង មិនព្រមនិយាយគ្នាអោយបានច្បាស់លាស់-
(បើនៅជាមួយគ្នាហើយធ្វើអោយអូនពិបាក ពួកយើងរស់នៅផ្សេងគ្នាមួយរយៈសិនទៅ) សម្លេងរងំពេញខួរក្បាល នឹកឃើញហើយបានត្រឹមក្រពុលមុខ មិនគួរនាយចិត្តឆេវឆាវ ធ្វើឲ្យទំនាក់ទំនងពួកគេ ឈានដល់ដំណាក់កាលនេះសោះ។

@ថ្ងៃថ្មី
រាងមាំ សង្ហា ចូលមកធ្វើការក្នុងក្រុមហ៊ុន ជាធម្មតា សាងជាចម្ងល់ដ៏បុគ្គលិកគ្រប់គ្នា ព្រោះពុំដែលឃើញប្រធានក្រុមហ៊ុនមកកាន់ទីនេះញឹកដូចពេលនេះឡើយ។
«ចៅហ្វាយ!» រ៉ូប៊ីន និងសាំងសុីន សម្លឹងមើលមុខរាងក្រាស់ភ្លឹះៗ នៅពេលដែលឃើញភ្នែកចៅហ្វាយនាយស្លក់ ទឹកមុខមាំ ជាងរាល់ដង ។
«ទៅធ្វើការរបស់ពួកឯងទៅ» នាយដេញកូនចៅ អោយទៅធ្វើការដូច្នេះរួច ទើបដើរចូលការិយាល័យបាត់ ខណៈ ពីរនាក់នោះ ងាកមើលមុខគ្នា កំពុងគិតថា ចៅហ្វាយមានរឿងអីបានជាអារម្មណ៍ មិនល្អដ៏ថ្នាក់នេះ?
«ឬក៏គាត់ឈ្លោះជាមួយម្ចាស់តូចទេដឹង?»  រ៉ូប៊ីនលូកដៃមក កេះខ្សឹបខ្សៀវ ជាមួយសាំងសុីន ។
«ម្ចាស់តូច រករឿងរហូតមិនឃើញគាត់ខឹងផង មានតែតាមអង្វរម្ចាស់តូចវិញត្រឹកៗ ដូចឆ..»
«ឯងចង់ថា ចៅហ្វាយជាឆ្កែអ្ហេះ?»
«អ្ហែងអ្នកនិយាយខ្លួនឯងទេ យើងទៅមុនហើយ» កែវភ្នែកក្រឡេក្រឡាប់ នៅពេល ឃើញចៅហ្វាយនាយ នៅឈរនៅមាត់ទ្វារ មិនដឹងតាំងពីពេលណា! បបួលអោយសាំងសុីន មុខស្លន់ៗ ប្រញាប់រត់ទៅធ្វើការយ៉ាងលឿន។
«អឹក..យើ..យើងទៅដែរ» ឃើញកែវភ្នែកពិឃាតកំពុងតាមសម្លក់មក មិនចាំយូរម្នាក់ៗ ដាក់មេប្រូច រត់ទៅអស់។

TO BE CONTINUED










បញ្ឆេះចិត្ដស្នេហ៍សាតាន♡︎ (Complete ✅) SS1+SS2Where stories live. Discover now