9. ដោះលែង

565 74 12
                                    

#MyBoyFriendisGumiho
#EP9

រឿងនេះដាក់តែ10ភាគបានហើយទេដឹង?

================================

បន្ទាប់ពីជេមបីហ្វតដាក់លើគ្រែ តាមពិតហ្វូតភ្ញាក់ពីគេងយូរមកហើយ ហ្វតគិតថានិងសំងំគេងវិញតែពេលនោះហ្វតមានអារម្មណ៍ថាមានអ្វីមួយចម្លែកនៅបង្អួចទើបហ្វតដើរទៅបើក។ពេលនិងស្រាប់តែមានពស់មួយក្បាលបានប្រាកដខ្លួនឡើងនៅចំពោះមុខគេតែម្ដង បើហ្វតមានថាមពលដូចមុនហ្វតមិនខ្លាចទេតែពេលនេះគឺគ្មានអ្វីសោះ។ ហ្វតចង់រត់ទៅបើកទ្វាតែពស់នោះរហ័សណាស់បានវៀមកបាំងខាងមុខទ្វានោះ ពស់នោះថែមទាំងប្រើវេទមន្តមិនអោយហ្វតស្រែកចេញបាន។ ពស់នោះក្រឡាខ្លួនជាមនុស្សពាក់កណ្ដាលពស់ពាក់កណ្ដាល បន្ទាប់មកកន្ទុយរបស់ប្រាយ៍អឺបានរឹតហ្វតនិងលើកឡើងផុតឥដ្ឋ÷

«ឯងនេះរឹងក្បាលខ្លាំងណាស់ យើងប្រាប់ថាកុំអោយទាក់ទងជាមួយបងជេមហេតុអីឯងមិនស្ដាប់យើងសោះចឹង!»

«ឆ្គួតទេហី ប្ដីអោបជាប់និងទ្រូងអោយទៅស្រីផ្សេងយ៉ាងមិច?»តដៃមិនកើតមានតែមាត់និងឯងដែលអាចនិយាយបានតែប៉ុននេះឈ្លោះមិនឈ្នះហែកមាត់ចោល

«យើងមិនខ្វល់ថាបងជេមត្រូវជាអ្វីនិងឯងទេ សំខាន់យើងចង់បានគាត់ឯងយល់ដែរទេ?»

«ចង់បានៗមានដឹងអត់ថាគាត់ជាអី?គាត់មិនមែនជាមនុស្សទេនាងគួរដឹងផង បងជេមជាបីសាចរាត្រី ភាសារអង់គ្លេសគេហៅថា Vampire យល់ហេស?»

«យើងមិនខ្វល់ បែបនិងក៏ល្អគាត់និងនៅជាមួយយើងបានយូរៗ» ថាបែបនោះហើយប្រាយ៍អឺរឹតហ្វតឡើងចង់បែកឆ្អឹង នាងមិនសម្លាប់ហ្វតភ្លាមៗទេនាងចង់ធ្វើទារុណហ្វតអោយពិបាកវេទនា

ប្រាយអឺបាននាំហ្វតទៅកាន់ពិភពមួយដែលពិភពមួយនោះគ្មានមនុស្សណាអាចទៅដល់ឡើយ។ ទីនោះមានរុក្ខជាតិដុះជុំជិត មិនដូចពិភពខាងក្រៅដែលពោពេញទៅផ្សែងឡានផ្សែងម៉ូតូ÷

«នាំខ្ញុំមកដើរលេងមេន?»យីហ្វតកូនក្នុងនេះសុទ្ធតែពពួកសត្វដែលអាក្រក់នាំមកដើរលេងយ៉ាងមិច?

«ស្រេចតែឯងគិតទៅចុះ យើងនិងឃុំឯងទុកទាល់តែជេមមករកឯងនៅទីនោះ!»

✩𝑻𝒉𝒆 3𝑻𝒉 𝑬𝒀𝑬✩ 3SSWhere stories live. Discover now