[ ផ្ដើមរឿង ]
Kim Taehyungជាកូនប្រុសតែម្នាក់គត់ក្នុងគ្រួសារKim ឪពុករបស់គេជាមេទ័ពតាំងតែជំនាន់ស្ដេចរជ្ជកាលមុនមកម្លេះ
មេទ័ពKim Jungdaeជាមនុស្សពោរពេញទៅដោយសមត្ថភាព ចិត្តល្អ យុត្តិធម៍និងភាពក្លាហាននៅក្នុងនគរហាន ហើយរាល់ពេលធ្វើសង្រ្គាមម្ដងៗមិនដែលចាញ់ មានតែជ័យជម្នះមកជាប់រហូតជាហេតុធ្វើឲ្យព្រះរាជាសព្វព្រះទ័យនិងគ្រួសារនេះយ៉ាងខ្លាំង , Taehyungមានអាយុ19ឆ្នាំ ជាក្មេងប្រុសដែលមានរូបរាងស្អាតបាត មុខមាត់ដូចទៅនិងមនុស្សស្រី ធ្វើឲ្យកូនមន្រ្តីៗជាច្រើនលង់ស្រឡាញ់លើរូបគេ កុំថាឡើយមនុស្សស្រី សូម្បីតែមនុស្សប្រុសអ្នកណាៗក៏ចង់បានគេមកធ្វើជាគូដូចគ្នា ពូជពង្សវង្សត្រកូលល្អ ចរឹករមទម្យ ការសិក្សាខ្ពង់ខ្ពស់......បែបនេះហើយទើបអ្នកណាៗក៏ប៉ុនប៉ង
ស្រឡាញ់រូបគេ។រាងតូចកំពុងតែអង្គុយគូសគំនូរយ៉ាងស្ងប់ស្ងាត់នៅក្នុងបន្ទប់សម្រាកផ្ទាល់ខ្លួនទៅតាមធម្មតា ព្រោះនេះជាចំណង់ចំណូលផ្ទាល់ខ្លួនរបស់គេ
« Taehyung » សម្លេងចំណាស់បន្លឺឡើងធ្វើឲ្យអ្នកកំពុងតែភ្លឹកងើបមុខមើលទៅម្ចាស់សម្លេង
« លោកពុក...» Taehyung
« គូររូបទៀតហើយហេ៎ស? » វ័យចំណាស់ដើរទៅជិតកូនប្រុសរួចសម្លឹងមើលទៅរូបគំនូរដែលគេគូរ
« មយូរ៉ាភ្លើង? » គាត់សម្លឹងមើលយ៉ាងហ្មត់ចត់ មយូរ៉ាភ្លើងជារូបតំណាងឲ្យស្ដេចជំនាន់មុនកម្រមានអ្នកចេះគូរខ្លាំងណាស់ តែTaehyungបែរជាអាចគូសវាចេញមកយ៉ាងស្រស់ស្អាតបែបនេះ« វាឈ្មោះថាមយូរ៉ាភ្លើងឬ? កូនមិនដឹងនោះទេ គ្រាន់តែយប់មិញយល់សប្តិឃើញទើបនឹកគូសវាចេញមក » Taehyungងើយមុខទៅសួរអ្នកជាឪពុកទាំងភ្ញាក់ផ្អើល
« ត្រូវហើយ , តែថា...Taehyungថ្ងៃនេះជាថ្ងៃគម្រប់ខួប3ឆ្នាំនៃការឡើងគ្រងរាជ្យរបស់ព្រះអង្គ មនុស្សម្នាអ៊ូអរខ្លាំងណាស់ កូនមិនគិតចង់ចេញក្រៅខ្លះទេឬ?» លោកមេទ័ព
« អត់ទេ កូនចង់គូសរូបនេះឲ្យហើយសិន ចុះលោកពុកមិនទៅព្រះរាជវាំងទេឬ? ក្រែងថានៅវាំងមានពិធីជួបជុំធំនោះអី » Taehyung