💫 My Emperor 💫

4.9K 345 0
                                    

Episode 24 🐣

នេះជាថ្ងៃទី3ដែលTaehyung រស់នៅទីនេះ
រាងតូចចំណាយពេលពេញមួយថ្ងៃធ្វើការងារដែលគេមិនធ្លាប់ធ្វើ វាពិតជាពិបាកគេធំឡើងក្នុងគ្រួសារអ្នកធូរធារម្នាក់ គេមិនដែលធ្លាប់ហត់ដូចថ្ងៃនេះទេ ម្យ៉ាងទៀតត្រូវគេធ្វើបាបរហូតដោយគ្មានហេតុផល ប៉ុន្តែយ៉ាងណាគេត្រូវតែស្ដាប់ហើយធ្វើតាមដែលគេបញ្ជា ព្រោះរត់ក៏មិនកើតសង្ឃឹមថាថ្ងៃណាមួយគេអាចចេញពីទីនេះ ឬក៏JungKookមករកគេដោយខ្លួនឯងវិញ។

នេះក៏ល្ងាចទៅហើយTaehyungត្រឡប់មកពីជើងភ្នំមកជំរុំវិញ ។

« Taehyung! » Hariyakiស្រែកហៅរាងតូចដែលកំពុងតែនិងដើរទៅក្នុងតង់វិញ

« បាទ ម្ចាស់...អ្នកនាងម្ចាស់ » Taehyung

« នេះ! យកទៅឲ្យលោកម្ចាស់ទៅ ហើយកុំធ្វើអ្វីឲ្យគាត់មិនពេញចិត្តឲ្យសោះ បើមិនចឹងទេ បាយល្ងាចនេះមិនបាច់ស៊ីទេ » Hariyakiញញឹមលើកថាម្ហូបអាហារឲ្យរាងតូចថ្ងៃនេះនាងប្រើគេរហូត មិនដឹងដូចគ្នាហេតុអីនាងចង់ធ្វើបាបគេ គ្រាន់តែជួបគ្នាថ្ងៃដំបូង ជាពិសេសឃើញមុខស្លូតៗ
និងចរឹកទន់ជ្រាយដូចស្រីរបស់Taehyung នាងរឹតតែចង់ធ្វើបាបគេខ្លាំងឡើយ ពិតជាសប្បាយណាស់!

« លោកម្ចាស់? » រាងតូចនិយាយឡើង នៅមានលោកម្ចាស់ស្អីទៀតហេ៎ស!? គេស្មានតែជំរុំនេះមានតែHariyakiធំជាងគេតើស៎ នាងកាចប៉ុណ្ណឹង ចុះប្រុសម្នាក់នោះកាចប៉ុណ្ណា? ចរឹកបែបណា?

« ពិតមែនហើយ ឲ្យឆាប់ឡើងទៅ! អូ៎ មុនចូលទៅស្រែកប្រាប់គាត់មុនផង យល់ទេ? » Hariyaki

« បាទ » Taehyungតបហើយលើកថាសនោះ តម្រង់ទៅតង់ដែលធំជាងគេក្នុងជំរុំនេះ

« លោកម្ចាស់! » រាងតូចស្រែកហៅពីក្រៅធ្វើតាមHariyakiប្រាប់

« ចូលមក » ?? សម្លេងតបមកវិញ Taehyungក៏ដើរចូលទៅ ឃើញមនុស្សប្រុសម្នាក់កំពុងលេងពិនបែរខ្នងដាក់គេ

« អ្នកនាងម្ចាស់Hariyakiឲ្យខ្ញុំយកអាហារមកជូន» Taehyung

« ទុកលើតុត្រង់នោះហើយ » ?? , Taehyungងាកមើលឃើញកូនតុមួយនៅក្បែរនោះគេយកវាទៅទុកទីនោះមុននិងដើរចេញតែមានសម្លេងមកកាត់

អធិរាជរបស់ខ្ញុំ ( My Emperor)Where stories live. Discover now