💫 My Emperor 💫

6.2K 338 2
                                    

💕 Episode 19 💕

      មួយសប្ដាហ៍កន្លងទៅអ្វីៗគ្រប់យ៉ាងក៏ល្អប្រសើរឡើងTaehyungក៏ឈប់ពិបាកចិត្តរឿងបុត្រដែលរលូតទៀតហើយ តែក៏មិនមែនថាគេសប្បាយចិត្តទាំងស្រុងវិញដែរ យ៉ាងណាៗអ្វីៗក៏កន្លងហួសទៅហើយ បណ្ដោយតាមនិងចុះគួរតែយកពេលវេលាដែលនៅសល់ រស់ឲ្យមានតែក្ដីសុខវិញល្អជាង ចំណែកHanJiក៏ត្រូវឃុំក្នុងដំណាក់ត្រជាក់ដដែល។

« ព្រះអង្គ.....» Taehyungនិយាយតិចៗរួចងាកទៅមើលមុខអ្នកដែលអង្គុយឱបចង្កេះខ្លួនពីក្រោយ គេទើបតែងូតទឹករួចហើយក៏មកអង្គុយសិតសក់នៅមុខកញ្ចក់ តែរាងក្រាស់នៅតែតាមឱបមិនឈប់ តាមគ្រប់ទីកន្លែងដូចកាលពីមុនអញ្ចឹង

«ហឹម? » JungKookគ្រហឹមតែបបូរមាត់នៅតែអូសថើបពេញស្មារ និងកញ្ចឹងក.ខាងក្រោយរបស់រាងតូចដដែល

« ទូលបង្គំ- »

« អូន! » JungKookនិយាយតឿនឲ្យគេហៅតាម

« អូន?.....គឺថាស្អែកនេះអូនសុំទៅផ្ទះបានទេ? ឮថាលោកពុកឈឺអូនចង់ទៅមើលគាត់....» រាងតូច
និយាយលួងលោមព្រះស្វាមីដោយសម្ដីផ្អែម បានប្ដីមួយស្រឡាញ់ ថ្នាក់ថ្នមគ្រប់បែបយ៉ាង ទាស់ថាគេពូកែហួងហែងខ្លាំង ។

« ទៅចុះ ប៉ុន្តែឲ្យYuJin ឬYeSeokទៅជាមួយផង » JungKookតបទៅវិញ បើបានពីរនាក់នេះទៅជាមួយគេមិនសូវបារម្ភទេ តែបើឲ្យគេទៅម្នាក់ឯងគឺមិនបាន
ដាច់ខាត ចូលក្នុងក្រុងពួកប្រុសៗ ពួកចោរច្រើនក្រែងលោ៎គេធ្វើបាប មឹះៗបែបនេះប្រាកដជាមិនរួចខ្លួនហើយ

« ពិតមែនហេ៎ស? » Taehyung

« ប្រាកដហើយ បងក៏មិនចង់ឲ្យអូនគិតថាបងហាមឃាត់អូនពេកទេ អូនអាចទៅណាក៏បាន....តែត្រូវប្រាប់បងជាមុនសិន បានទេ? » JungKook

« បានស្រាប់ហើយ តែថាអូនមានរឿងមួយទៀតចង់សុំ...» Taehyungខាំបបូរមាត់ខ្លួនឯងតិចៗ

«អូនមានបន្ទូលមក! បើបងឲ្យបានបងប្រាកដជាអោយ » JungKook

« ដោះលែងម្ចាស់ក្សត្រីបានទេ? រឿងហួសហើយ មិនបាច់យកទោសពៃរ៍គ្នាទៀតទេ » Taehyung

« រឿងនេះ...បងនិងពិចារណា តែថាគេមិនមែនជាម្ចាស់ក្សត្រីទៀតទេ » JungKook

អធិរាជរបស់ខ្ញុំ ( My Emperor)Where stories live. Discover now