💕 Episode 31 💕
Taehyungកំពុងបិតភ្នែកសម្ងំសម្រាកតាមពាក្យរបស់JungKookប្រាប់ ដោយមានរាងក្រាស់នៅជាមួយស្ទើរគ្រប់ពេលវេលា
« JungKook....» រាងតូចហៅឈ្មោះអ្នកដែលកំពុងគេងឱបរាងកាយរបស់គេ ( វាហៅស្ដេចស្មើរ 😒👏 )
« ហឹម?? អូនមិនស្រួលត្រង់ណាហេ៎ស? » JungKook សួរទាំងបារម្ភ
« អូនខ្លាច..... » Taehyung
« ខ្លាច??? » JungKook
« អូនខ្លាចថាលើក....លើកនេះមានរឿងអ្វីមិនល្អកើតឡើងខ្លាចថាអូនមិនអាចបង្កើតបុត្រររបស់យើងបាន....ខ្លាចថាអឹម- » Taehyungនិយាយមិនទាន់ចប់ផងបបូរមាត់គេត្រូវបានគ្របដណ្ដប់ដោយបបូរមាត់ស្ដើងរបស់រាងក្រាស់ JungKookថើបគេបន្តិច មុននិងដកមាត់ចេញមកវិញ
« អូនកុំគិតច្រើនអី គ្មានរឿងអាក្រក់អ្វីកើតឡើងទាំងអស់ចាំពាក្យដែលបងនិយាយទេ? បងនិងការពារអូន និងបុត្ររបស់យើង គេត្រូវតែបានមើលឃើញពិភពលោកមួយនេះបងមិនបណ្ដោយឲ្យរឿងអាក្រក់ៗកើតឡើងទៀតទេ អូនត្រូវជឿបង! » JungKookនិយាយទាំងជឿជាក់ មិនដឹងថាវានិងអាចមានអ្វីកើតឡើងទៀតទេ គេប្រាកដជាមិនបណ្ដោយឲ្យTaehyungត្រូវឈឺចាប់ ត្រូវលំបាក
ដោយសារតែក្ដីស្រឡាញ់របស់គេឡើង« ហឹម.....អូនជឿបង » រាងតូចងក់ក្បាលតិចៗទឹកភ្នែកក៏ស្រក់ចុះមកដោយក្ដីរំភើប គេមិនដែលនឹកស្មានថាគេអាចទទួលក្ដីស្រឡាញ់ ភាពកក់ក្ដៅ ស្នាមញញឹមចេញពីបុរសម្នាក់នេះឡើយ មិនដែលសូម្បីគិតថាJungKookអាចនិងមកស្រឡាញ់គេខ្លាំងបែបនេះ។
« អូនសម្រាកវិញទៅ កុំគិតច្រើនអី... » រាងក្រាស់ញញឹមយកដៃសៀតសក់Taehyungនិងត្រចៀក រួចឱបគេដូចធម្មតា តែគេមិនបានផ្ទំទេ ព្រោះនេះជាពេលព្រឹក យាម9គេផ្ទំមិនលក់ កាលដែលឡើងមកលើគ្រែនេះព្រោះចង់នៅមើល ហើយក៏ចង់ឱបរាងតូចប៉ុណ្ណោះ.
-SKIP-
« ថាម៉េច? វាមានបុត្រទៀតហើយហេ៎ស? » អ្នកម្នាងHyeYooដែលទើបតែទទួលបានដំណឹងពីSuEគោះតុមួយដៃទាំងក្ដៅក្រហាយ ហេតុអីអាក្មេងប្រុសម្នាក់នោះមានបុត្ររហូតអញ្ចឹង? ( សួរព្រះអង្គKookទៅចែ😚)
« ពិតមែនហើយក្រាបទូល » SuE
« ហឹស! ចូលចិត្តមកចាប់កំណើងក្នុងពោះអាអ្នកអង្គម្ចាស់ម្នាក់និងណាស់ឬ? ប្រហែលជាមិនចង់ឃើញពន្លឺថ្ងៃទៀតហើយ » HyeYooញញឹមចុងមាត់ជាមួយនិងគំនិតរបស់នាង
« តែថាឮថាសុខភាពរបស់អ្នកអង្គម្ចាស់ម្នាក់នោះ មិនល្អទេឮថាងាយនិងមានគ្រោះថ្នាក់ ប៉ះពាល់ដល់បុត្រអីបែបនេះក្រាបទូល » SuE
« ល្អហើយអញ្ចឹង! » HyeYoo
« អ្នកម្នាងគិតធ្វើបែបណាទៀតទៅក្រាបទូល » SuE
« ពេលនេះយើងមិនបាច់ធ្វើអីនោះទេ ទុកឲ្យវាសប្បាយចិត្តសិនទៅ ចាំពេលវាស្ងប់ចិត្ត ព្រះអង្គឈប់យាមវាទៀត ចាំយើងចាត់ការតាមវិធីដដែលទៅ » HyeYoo
« តែថា.....ទូលបង្គំគិតថាវានិងពិបាក ព្រោះអ្នកអង្គម្ចាស់មើលទៅអាចនិងទន់ជ្រាយមែន តែព្រះអង្គមិនទុកឱកាសឲ្យយើងរំលូតបុត្ររបស់ទ្រង់បានទៀទេ » SuE
« ឯងគិតថាមានមនុស្សយាមវាបានរាប់ខែចឹងឬ? យើងមិនជឿថាគ្មានឱកាសសម្រាប់ពួកយើងនោះទេ » HyeYoo
« .............. »
« លើកនេះឯងប្រាកដជាខូចចិត្តដល់ឆ្កួតមិនខានទេ
KIM TAEHYUNG! » HyeYooល្ងាចបន្តិចTaehyungតើនឡើងមក ព្រោះគេឃ្លាន ណាមួយផ្ទំតាំងពីព្រឹករហូតល្ងាចវិញទៅហើយ គ្រាន់តែងើបមកភ្លាមYuJinយកស៊ុបមក រួចក៏ឲ្យគេផឹកថ្នាំទៀត ទោះគេមិនចូលចិត្តតែយ៉ាងណាត្រូវតែផឹកដើម្បីរាងកាយ និងបុត្រក្នុងផ្ទៃរបស់គេ
« ព្រះអង្គ.... » Taehyungសម្លឹងមើលមុខរាងក្រាស់ដែលកំពុងឈរមើលទេសភាព និងទិដ្ឋភាពនគរហាន ពួកគេឈរលើដំណាក់តូចមួយតែខ្ពស់ អាចមើលឃើញក្រុងទាំងមូលបាន ព្រោះTaehyungមិនស្រួលខ្លួន ទើបគេនាំមកមើលទឹសភាពខ្លះ នៅតែក្នុងដំណាក់វាមានសុវត្ថិភាពពិតមែន តែគួរឲ្យធុញថប់
« បាទ...... » JungKookឆ្លើយបង្អូសរួចដើរទៅឈរឱបរាងតូចពីក្រោយ
« ទ្រង់គិតថាបុត្រររបស់យើងជាបុត្រា ឬបុត្រី? » Tae
« ហឹម....បងទាយមិនត្រូវទេ ជាបុត្រា ឬបុត្រីមិនសំខាន់ទេព្រោះយ៉ាងណាគេជាបុត្ររបស់យើង ជាបុត្រដែលកើតចេញពីក្ដីស្រឡាញ់ តែបើអូនសួរថា.....បងចង់បានបុត្រា
ឬបុត្រីបងនិងឆ្លើយថា បុត្រាហើយ » JungKook« អូនយល់ហើយ ចុះLingErr? មកពីគេជាបុត្រីមិនអាចស្នងរាជបល្ល័ង្គបានឬ? ទើបមើលទៅទ្រង់.....មិន » Taehyung
« មិនមែនបែបនោះទេ មកពីបងនិងHanJiរៀបអភិសេកជាមួយគ្នាដោយភាពមិនពេញចិត្ត LingErrក៏មិនបានកើតចេញពីក្ដីស្រឡាញ់ ទើបវាខុសគ្នា តែយ៉ាងណាក៏បងស្រឡាញ់គេ ព្រោះគេជាលោហិតមួយដំណក់របស់បង » JungKook
« ហឹម..... » Taehyung
« អូនកុំគិតច្រើនអី ព្រោះបងមិនមែនជាព្រះអង្គJEON JUNGKOOKពីមុនទេ បងជាJungKookដែលស្រឡាញ់Taehyung ស្រឡាញ់គ្រប់យ៉ាងដែលជារបស់KIM TAEHYUNG! » JUNGKOOK
TO BE CONTINUED 🤡❤️