- Episode 04-
ព្រឹកថ្ងៃរៀបអភិសេកបានមកដល់ រាងតូចកំពុងរៀបចំខ្លួននៅក្នុងដំណាក់មយូរ៉ាដែលជាដំណាក់ដែលគេត្រូវរស់នៅបន្ទាប់ពីរៀបអភិសេករួច។
នៅក្នុងរាជវាំងមានដំណាក់ធំៗ4គឺ : ដំណាក់ធំសម្រាប់ម្ចាស់ក្សត្រីនិងបុត្រី , ដំណាក់ព្រះចន្ទសម្រាប់អ្នកម្នាងMoon HyeYoo ដំណាក់សៀវភៅសម្រាប់ព្រះអង្គ និងចុងក្រោយគឺដំណាក់មយូរ៉ារបស់Taehyung ចំណែកស្រីស្នំផ្សេងទៀតរស់នៅដំណាក់ខាងក្រោយ។
Taehyungឈរមើលខ្លួនឯងនៅក្នុងកញ្ចក់ ថ្ងៃនេះគេស្អាតណាស់ ស្អាតបំផុត , គេយកដៃទៅអង្អែលឈុតរៀបការធ្វើឡើងពីសរសៃសូត្រដែលមានពណ៍ក្រហមឆើត នៅមានឈុតស្បៃពណ៍មាសដែលហ៊ុមព័ទ្ធគេពីក្រៅទៀត និយាយទៅគឺល្អឥតខ្ចោះតែម្ដងហើយ។
« អ្នកអង្គម្ចាស់! ថ្ងៃនេះទ្រង់ស្អាតខ្លាំងណាស់ » សម្លេងមនុស្សស្រីបន្លឺឡើង ទើបរាងតូចប្រញាប់ងាកទៅមើល
« ម្ចាស់ក្សត្រី » Taehyungសម្លឹងទៅមើលមនុស្សស្រីដែលមានសម្រស់ស្រស់ស្អាតបែបទន់ភ្លន់ដែលកំពុងកាន់ដៃក្មេងស្រីម្នាក់ កំពុងសម្លឹងមកខ្លួនជាមួយនិងស្នាមញញឹម រួចប្រញាប់ឱនក្បាលចុះជាការគោរពទ្រង់
« មិនអីទេ , យើងគ្រាន់តែមកមើលទ្រង់ប៉ុណ្ណោះ គ្រាន់តែចង់មើលប្រពន្ធ...គឺអ្នកអង្គម្ចាស់ »HanJi
« បងប្រុស! បងប្រុសត្រូវអភិសេកជាមួយព្រះបិតាឬ? » សម្លេងតូចឆ្មាល់របស់LingErrដែលជាបុត្រីតែម្នាក់គត់របស់JungKook តាំងពីទ្រង់ឡើងគ្រងរាជ្យ
« LingErrមិនត្រូវហៅថា បងប្រុសទេ , បុត្រគួរតែហៅថា អ្នកអង្គម្ចាស់ទើបត្រូវ » HanJi
« តែបុត្រចង់ហៅបែបនេះ » LingErr
« អា៎..មិនអីទេ ឲ្យគេហៅខ្ញុំថាបងប្រុសក៏បាន , មែនហើយ ព្រះនាងតូចLingErrឆ្លាត គួរឲ្យស្រឡាញ់ណាស់! » Taehyung
« បងប្រុសរៀបអភិសេកជាមួយព្រះបិតាឬ? » LingErrនៅតែសួរសំណួរនេះដដែល
« មែនហើយ , យើង....យើងត្រូវរៀបអភិសេកជាមួយបិតារបស់ទ្រង់ » Taehyung
« ព្រះមាតាបុត្រចង់ចូលរួមដែរ បងប្រុស! បងពិតជាស្រស់ស្អាតពិតមែន » LingErrនិយាយចប់ រាងតូចស្រាប់តែញញឹមឡើងមក
« ទ្រង់ក៏គួរឲ្យស្រឡាញ់ដែរ » Taehyungលុតជង្គង់មុខLingErrរួចច្បិចថ្ពាល់គេបន្តិច មានអារម្មណ៍ថាសប្បាយចិត្តដែលម្ចាស់ក្សត្រី និងក្មេងតូចម្នាក់នេះមិនស្អប់ខ្លួន។
« អ្នកអង្គម្ចាស់ដល់ពេលហើយ! » ភីលៀងនៅខាងក្រៅពីរបីនាក់ប្រញាប់ចូលមកតឿន ព្រោះខ្លាចថាអាចនិងហួសពេលវេលាល្អ
« អញ្ចឹងយើងមិនរំខានទ្រង់ទៀតទេ តោះ! LingErrទៅដំណាក់យើងវិញ » HanJi
-SKIP-
រាងក្រាស់ឈរនៅក្នុងសាលធំរង់ចាំកូនក្រមុំ.....អា៎ កូនកម្លោះរបស់ទ្រង់ ព្រមជាមួយមន្រ្តីជាច្រើនដែលមកចូលរួម , រួមទាំងមេទ័ពKIMផងដែរ ។
ថ្ងៃនេះទ្រង់សង្ហារ.....សង្ហារខ្លាំងណាស់ ទ្រង់ស្លៀកសម្លៀកបំពាក់រៀបការពណ៍ក្រហមចាស់ ព្រមជាមួយឈុតស្បៃខាងក្រៅពណ៍ខ្មៅ មើលទៅមានអំណាច។
« អ្នកអង្គម្ចាស់យាងមកដល់~~~~ » អាមាត្រស្រែក ចំណែកអ្នកដែលចូលរួមព្រមទាំងJungKookចោលក្រសែភ្នែកសម្លឹងមើលដើរដើរចូលមកជាមួយទឹកមុខស្មើរៗ របៀបភ័យរបស់គេ។
**ស្អាត.....ស្អាតខ្លាំងណាស់ » រាងក្រាស់ខាំមាត់សម្លឹងមើលរាងតូចគិតក្នុងចិត្ត យប់នេះគេប្រាកដជាស៊ីប្រុសមុខស្រីមិនឲ្យសល់សាច់នោះទេ រួចក៏បញ្ឈប់ការគិតទាំងអស់ពេលគេដើរមកឈរទល់មុខខ្លួន ។
« ពិធីចាប់ផ្ដើម!!!! » ការប្រារព្ធពិធីបានចាប់ផ្ដើម រាងក្រាស់ជាមួយ Taehyungនាំគ្នាធ្វើតាមប្រពៃណីគ្រប់ដំណាក់កាលរហូតដល់ចុងក្រោយ។
« ប្ដីប្រពន្ធគោរពគ្នា » រាងតូច និងរាងក្រាស់ឱនក្បាលគោរពគ្នាទៅវិញទៅមក
« ពិធីបានបញ្ចប់ ចាប់ពីពេលនេះទៅKIM TAEHYUNGនិងក្លាយជាមនុស្សរបស់ព្រះអង្គJeon JungKookរហូតទៅ »
« នៅមានមួុយទៀត » JungKookនិយាយរួចកាន់ដៃTae , រាងតូចក៏មើលមុខគេ
« ពីពេលនេះទៅKIM TAEHYUNGជាមនុស្សរបស់យើង អ្នកទាំងអស់គ្នាត្រូវគោរពគេដូចយើងអញ្ចឹង ហើយបើយើងឮអ្នកថានិយាយមើលងាយគេ រឿងគេជាប្រុសបែរជាមករៀបអភិសេកជាមួយយើង........យើងអ្នកប្រហារជីវិត7ជំនាន់ យល់ទេ? » JungKookស្រែកក្ដែងៗក្នុងសាលធំ
« ក្រាបទូលព្រះអង្គ »
« អឹម?? » Taehyungបើកភ្នែកធំៗពេលត្រូវJungKookទាញមកថើបនៅចំពោះមនុស្សគ្រប់គ្នា លោកអើយ~ ទ្រង់មិនចេះខ្មាស់គេទេឬ?
« ទ្រង់ទៅដំណាក់មុនទៅ ពេលដែលកម្មវិធីនៅទីនេះចប់ យើងនិងទៅតាមក្រោយ » រាងក្រាស់ខ្សឹបដាក់ត្រចៀកគេតិច យកដៃវែកសក់គេ រួចញញឹមចុងមាត់ពេលឃើញគេបង្ហាញទឹកមុខភ័យៗចេញមកម្ដងទៀត។