💫 My Emperor 💫

9.1K 532 3
                                    

ភាគទី5

    បន្ទាប់ពីពិធីបានចប់ រាងតូចត្រូវមកដំណាក់មុនអង្គុយចាំរាងក្រាស់ដែលត្រូវជា....ប្ដី ព្រោះដំណមនៅថ្ងៃរៀបការគេមិនឲ្យផ្ទុំមុនស្វាមីនោះទេ ត្រូវផឹកស្រាប្ដីប្រពន្ធម្នាក់មួយពែងសិន។

       ខ្យល់ត្រជាក់ផើយផាត់មកប៉ះរាងកាយ
Taehyungកំពុងតែសួរខ្លួនឯង តើវាពិតមែនទេដែលគេរៀបការជាមួយមនុស្សប្រុស? ជាស្ដេចនៃនគរហាននេះ គេកំពុងតែគិតតើថ្ងៃមុខអាចនិងមានរឿងអ្វីកើតឡើងទៀត?

« ទ្រង់មិនសប្បាយព្រះទ័យរឿងអ្វីឬ? ឬអ្នកណាធ្វើឲ្យមិនពេញចិត្ត? » រាងក្រាស់ដើរចូលមកឱបចង្កេះអ្នកដែលអង្គុយយ៉ាងស្ងៀមស្ងាត់

« គឺអត់......អត់មានទេ » រាងតូចសម្ងំរឹងខ្លួនពេលដែលដៃមួយនោះឱបចង្កេះគេជាប់ ហើយបបូរមាត់អូសថើបក.របស់គេ

« ណេ៎ះ! សោយទៅ ...អ្នកអង្គម្ចាស់» JungKookចាប់ស្រារួចហុចឲ្យរាងតូច គេក៏យកទៅផឹក , តាមពិតទៅស្រានេះគ្រាន់តែជាស្រាធម្មតាៗ ដែលមិនពិបាកផឹកព្រោះវាមានរសជាតិផ្អែមដូចជាផ្លែឈើអញ្ចឹង

« ទ្រង់ថាទៅយើងគួរតែធ្វើអីបន្ត? » រាងក្រាស់ញញឹមរួចទាញTaehyungឲ្យអង្គុយពីលើទ្រង់នៅលើគ្រែ

« .... » រាងតូចខាំមាត់ ក្ដាប់ដៃជាប់មកសួរបែបនេះឲ្យឆ្លើយយ៉ាងម៉េចទៅ?

« ហឹម....Taehyungដឹងទេ? ទ្រង់ក្រអូបខ្លាំងណាស់ » រាងក្រាស់និយាយទាំងញញឹមពេលគេបានថែលថើបទាំងមុខ ថ្ពាល់ និងមានកញ្ចឹងក.ដែលជាកន្លែងទាក់ទាញទៀតផង ចំណែកTaeពេលដែលគេធ្វើបែបនេះដាក់ បានត្រឹមនៅស្ងៀមៗមិនហ៊ានជំទាស់

« ព្រះអង្គ! កុំអី » Taehyungស្រែកតិចៗហើយយកដៃចាប់ដៃរបស់រាងក្រាស់ដែលបម្រុងនិងទាញខ្សែរចងចង្កេះរបស់ខ្លួន។

« យ៉ាងម៉េច? » JungKookរាងខ្ញាល់បន្តិចដែរពេញដែលគេជំទាស់បែបនេះ

« គឺ.....»

« ទ្រង់ចង់ជំទាស់? ឬភ្លេចអ្វីដែលយើងធ្លាប់ប្រាប់ហើយ?» រាងក្រាស់សម្លឹងមើលមុខចំណីតូចដែលកំពុងនៅក្រោមខ្លួនរបៀបដាក់កំហិត

« មិនមែនទេ! ទូលបង្គំគ្រាន់តែ......» Taehyungស្រាប់តែភ័យឡើងមកពេលដែលនឹកឃើញដល់ពាក្យដែលJungKookធ្លាប់ប្រាប់គេ

អធិរាជរបស់ខ្ញុំ ( My Emperor)Where stories live. Discover now