💫 My Emperor 💫

8.3K 540 2
                                    

-Episode 03-

ប៉ុន្មានថ្ងៃក្រោយមករាងតូចដើរចេញខាងទៅក្រៅ មើលគេមើលឯង គេមិនចូលចិត្តកន្លែងដែលមានមនុស្សច្រើនពិតមែន តែបើនៅផ្ទះស្ងៀមៗនោះប្រាកដជានឹកឃើញរឿងព្រះអង្គJeon JungKookនោះមិនខានឡើយទើបជ្រើសចេញមកដើរលេង។

តែពេលត្រឡប់មកដល់ផ្ទះវិញ រាងតូចភ្ញាក់ផ្អើលយ៉ាងខ្លាំង មនុស្សម្នាច្រើនគួរសមកំពុងនៅរោមមើលផ្ទះគេ ទើបប្រញាប់រត់ចូលទៅមើលក្រែងពុករបស់គេមានបញ្ហាអ្វីតែ ផ្ទុយទៅវិញគាត់កំពុងអង្គុយផឹកតែ និយាយជាមួយ??? ជាមួយ......ព្រះអង្គទៅវិញ
ហេតុអីទ្រង់មកដល់ផ្ទះគេ? ឬមកនិយាយរឿងអភិសេកនោះ?

« អា៎វ..... Taehyungមកដល់ហើយ » រាងក្រាស់ញញឹមដាក់លោកមេទ័ព មុននិងងាកទៅមើលរាងតូចវិញ

« ទ្រង់មកទីនេះធ្វើអី? » Taehyungសួរបែបមិនពេញចិត្ត

« Taehyungនិយាយឲ្យគួរសមជាមួយព្រះអង្គបន្តិចទៅ នេះទ្រង់ខំមកមើលឯងណា ! » លោកមេទ័ពក្រហឹមដាក់កូនប្រុសតិចៗ

« ខ្ញុំមិនបានកើតនោះទេ ហេតុអីទ្រង់ត្រូវមកមើល? » រាងតូចតបទៅញ៉ែតៗទាំងក្នុងចិត្តកំពុងតែភ័យ

« គឺ...យើងមកទារចម្លើយនោះអីអ្នកអង្គម្ចាស់! ឯងគិតបែបណា? យើងគិតថាយើងឲ្យពេលឯងច្រើនពេកហើយ កុំសាំញ៊ាំពេកអី » JungKookដើរមកជិតរាងតូច ហើយខ្សឹបពាក្យប៉ុន្មានម៉ាត់ ចំណែករាងតូចស្ដាប់ហើយក៏នៅស្ងៀម

« យើងនិយាយលោកមេទ័ពរួចហើយ គាត់ក៏និយាយថាតាមចិត្តរបស់ឯង , ព្រមរៀបអភិសេកជាមួយយើងឬអត់? Kim Taehyung? » រាងក្រាស់និយាយរួចសម្លឹងមើលមុខរាងតូចទាំងក្រសែភ្នែកស្មើធេងតែគួរឲ្យខ្លាច ចំណែកមនុស្សនិងមន្រ្តីដែលចោមរោមមកមើលនិងមកសួរសុខទុក្ខព្រះអង្គ នាំគ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឮបែបនេះ នេះទ្រង់ចង់ដណ្ដឹងTaehyungដែលជាប្រុសដូចគ្នាឬ? ទោះបីគេមានមុខមាត់ដូចស្រី ចរឹកទន់ភ្លន់តែយ៉ាងណាក៏មិនមែនស្រីនោះឡើយ នៅមិនអាចមានបុត្រឲ្យទ្រង់ទៀត តែខ្លួនបានត្រឹមតែគិតក្នុងចិត្ត មិនអាចនិយាយបានខ្លាចថាគ្រួសារនិងរលាយ បើធ្វើឲ្យព្រះអង្គមិនសព្វព្រះទ័យ

« ទូល...ទូលបង្គំ......» Taehyungនិយាយដដឹត ងាកមើលមុខលោកមេទ័ពKIM ដែលជាឪពុក ហើយក៏ដកដង្ហើមធំពេលឃើញគាត់ងក់ក្បាលតិចៗបញ្ជាក់ថាឲ្យគេយល់ព្រមឬ?

« ទូលបង្គំយល់ព្រមរៀបអភិសេកជាមួយទ្រង់ » រាងតូចឆ្លើយយ៉ាងលឿនទាំងមានសម្ពាធ ចំណែករាងក្រាស់ដែលកំពុងឈរស្ដាប់ចម្លើយ ហើយក៏ញញឹមពេលដែលទទួលបានចម្លើយដែលខ្លួនត្រូវការ , ទ្រង់ដឹងមុនទៅហើយតាំងពីថ្ងៃទ្រង់ឲ្យគេចូលគាល់ ថាTaehyungនិងយល់ព្រមតែទ្រង់ចង់ឮសម្ដីទាំងអស់នេះផ្ទាល់ចេញពីមាត់Taehyung

« ល្អ! សម្រេចបែបនេះហើយ ចំណែកថ្ងៃរៀបអភិសេកយើងនិងឲ្យគេរៀបចំខានស្អែកនេះ , ថ្ងៃស្អែកយើងនិងឲ្យខាងរាជវាំងយកឈុតមកឲ្យ » JungKookញញឹម Taehyungងាកមកមើលមុខទ្រង់ មិននឹកស្មានថាទ្រង់ចិត្តក្ដៅដ៏ថ្នាក់នេះទេ សព្វព្រះទ័យភ្លាម ចូលសួរភ្លាម ពេលដែលឆ្លើយយល់ព្រមក៏ប្រញាប់រៀបចំពិធីភ្លាម នេះទ្រង់ខ្លាចគេរត់គេច ឬក៏ចាក់សម្លាប់ខ្លួនឯងរត់គេចឬ???

« លាហើយ អ្នកអង្គម្ចាស់ យើងសង្ឃឹងថាថ្ងៃរៀបអភិសេកទ្រង់និងស្អាតបំផុត មិនឲ្យយើងខកបំណងនោះទេ , លាហើយលោកឪពុកក្មេក

Author POV : ទោះបីJungKookជាស្ដេចក៏ដោយក៏JungKook រូវហៅគ្រួសារខាងTaeតាមបែបសាមញ្ញៗ មានតែខាងTaeទេដែលត្រូវនិយាយជាមួយគេដោយប្រើពាក្យរាជស័ព្ទ ^^

JungKookងាកមើលមុខអនាគតឪពុកក្មេកញញឹមបន្តិចមុននិងដើរចេញទៅ ព្រមទាំងអ្នកបម្រើហែរហមពីក្រោយ។

« លោកពុកធ្វើបែបណាទៅកូនមិនចង់អភិសេកជាមួយព្រះអង្គទេ ទ្រង់ខ្លាចមនុស្សក្នុងរាជវាំង ខ្លាចថាគេនិងធ្វើបាបកូនដូចធ្វើដាក់......» Taehyungនិយាយហើយក៏ឈប់ត្រឹមនេះ គេមិនចង់រំឮកហេតុការណ៍ឈឺចាប់នោះឡើងមកទេ

« Taehyung! កុំភ័យពេកអី ពុកជឿថាគ្មានរឿងអ្វីកើតឡើងឡើយ ព្រះអង្គទ្រង់សព្វព្រះទ័យជាមួយកូន ទ្រង់ប្រាកដជាការពារកូន ម្យ៉ាងទៀតពុកក៏មិនព្រមឲ្យអ្នកណាធ្វើបាបកូនដែរ កូនគ្រាន់តែត្រៀមខ្លួនរៀបអភិសេក ម្យ៉ាងទៀតមិនត្រូវធ្វើឲ្យព្រះអង្គមិនពេញចិត្តឡើយ យល់ទេ?» លោកមេទ័ពនិយាយ រាងតូចក៏ប្រញាប់ចូលទៅឱបគាត់ គេមិនបានស្អប់ព្រះអង្គ គ្រាន់តែមិនចូលចិត្តមនុស្សក្នុងវាំង ជាពិសេសពួកអ្នកម្នាង ស្នំរបស់ទ្រង់ម្នាក់ៗមានតែភាពឈ្នានីសគ្នា ខ្លាចថាថ្ងៃណាមួយចុងបញ្ចប់នៃជីវិតរបស់ខ្លួននិងរលាយដូច ម្ដាយរបស់គេ...។។

អធិរាជរបស់ខ្ញុំ ( My Emperor)Where stories live. Discover now