-Episode 16-
« ព្រះអង្គ! អូ៎ អ្នកអង្គម្ចាស់ » JinដើរចូលមកពេលJungKookឱនមុខបម្រុងនិងថើបTaehyung
ទើបរាងតូចប្រញាប់ងាកមុខចេញ« មានរឿងអីឬ? » JungKook
« ក្រាបទូល គឺថានៅបន្ទាយមានបញ្ហាជាមួយអ្នកនៅព្រំដែនបន្តិចទើបចង់ឲ្យទ្រង់ទៅដោះស្រាយ » Jin
« ............ » JungKookមិនតបគេងៀកមើលមុខរាងតូចមុននិងនិយាយ « ព្រអង្គម្ចាស់SeokJinអាចដោះស្រាយជំនួសយើងបានទេ? យើងប្រហែលមិនបានទៅនោះទេ បើមានអ្វីពិសេសឲ្យគេមកទូលយើងចុះ »
« ក្រាបទូលព្រះអង្គ » Jinដើរចេញទៅវិញព្រោះរឿងនេះវារាងសំខាន់ទើបគេមកប្រាប់JungKookឲ្យទៅមើលដោយផ្ទាល់តែអ្នកណាទៅដឹងទៅថា Taehyungសំខាន់ជាងនោះ ហ៊ើយ!
« អូ៎យ!!!!! » JungKookស្រែកឡើងនៅសុខៗ
Taehyungស្រាប់តែមកក្ដិចគេតែម្ដង« ហេតុអីទ្រង់មិនទៅ? » Taehyung
« ចុះបើយើងទៅអ្នកណាមើលទ្រង់? » JungKook
« ទូលបង្គំមិនមែនកូនក្មេងត្រូវឲ្យគេតាមមើលថែនោះទេ» រាងតូចពេបមាត់មួយថ្ងៃៗហាមនេះ ហាមនោះរហូត~
« នេះយើងតាមចិត្តទ្រង់រហូតដល់ហ៊ានលើកដៃក្ដិចយើងហើយហេ៎ស? » JungKookធ្វើមុខស្មើររួចទាញTaehyungមកកាន់តែជិតទ្រូងខ្លួន អ្នកណាទៅដឹងទៅថាពេលអង្គុយបែបនេះTaehyungឡើងតូចប្រៀបដូច
កូនក្មេងយ៉ាងអញ្ចឹង!« ទូលបង្គំគ្រាន់តែមិនចង់ឲ្យគេនិយាយថាមិនចេះមើលថែខ្លួនឯងត្រូវឲ្យព្រះអង្គតាមមើល តាមដឹកដៃរហូតបែបនេះ » Taehyungថាហើយក៏បែរខ្លួនទល់មុខJungKookទាំងដែលខ្លួនកំពុងអង្គុយច្រកគាវលើគេ
« អ្នកណានិយាយអីក៏និយាយទៅ យើងគ្រាន់តែចង់មើលថែអូនហើយនិងបុត្ររបស់យើងប៉ុណ្ណោះ គ្មានឃើញខុសត្រង់ណានោះទេ! » JungKook
« អូន!? » រាងតូចផ្ទួនពាក្យ ហេតុអីក៏ហៅបែបនេះ?
ស្ដាប់ទៅក៏ទំនងដែរ តែមានអារម្មណ៍ថាភ្លាវៗយ៉ាងម៉េចមិនដឹងទេ« យ៉ាងម៉េចហៅមិនបានហេ៎ស? » JungKook
« មិនបាន! ទូលបង្គំមិនទាន់អនុញ្ញាតផង » Taehyung
« អញ្ចឹងគួរហៅបែបណា? Taehyungឬ? ស្ដាប់ទៅដូចជាពួកយើងជាមិត្តភក្តិនិងគ្នា បើហៅអ្នកអង្គម្ចាស់ដូចជាមិនសូវជិតស្និត ហៅម្ចាស់អូនបែបនេះហើយ ស្ដាប់ទៅទំនងជាង » JungKook