💫 My Emperor 💫

8.6K 482 2
                                    

- Episode 07-

JungKookនៅអង្គុយមើលរាងតូចដែលអង្គុយគូសគំនូរយ៉ាងផ្ចិតផ្ចង់ ពេលខ្លះពេលTaehyungងាកមក ទ្រង់ក៏បែរមកអានសៀវភៅវិញ មិនចង់ឲ្យគេចាប់បានថាលួចមើលមុខគេរហូតបែបនេះ ទ្រង់ក៏មិនយល់ដូចគ្នា
ហេតុអីត្រូវអភិសេកជាមួយមនុស្សប្រុស ទាំងដែលមនុស្សស្រីថ្វាយខ្លួនប្រាណដល់កន្លែងបែបនេះ

« Taehyung! » រាងក្រាស់ទម្លាក់សៀវភៅចុះលើតុ រួចដើរទៅអង្គុយជិតរាងតូច

« ទ្រង់ឈប់អានសៀវភៅហើយឬ? » Taehyungទម្លាក់ជក់ចុះ សម្លឹងមើលអ្នកដែលឱបចង្កេះខ្លួនជាប់

« ឈប់ហើយ យើងចង់មើលមុខទ្រង់ច្រើនជាង! » JungKook

« តែទូលបង្គំឃើញទ្រង់មើលយូរហើយ មើលមិនឆ្អែតទេហេ៎ស? » Taehyungគ្រវីក្បាលហើយញញឹម រួចផ្តោតទៅលើរូបគំនូរវិញ

« អ្នកអង្គម្ចាស់! » JungKookយកដៃទាំងពីររបស់ខ្លួនក្រសោបមុខរលោងៗរបស់អ្នកខាងណោះ ឲ្យងាកមករកខ្លួន បបូរមាត់ខិតទៅរករាងតូចតិចៗជិតដល់ទៅហើយតែ-

« ព្រះបិតា! ព្រះបិតា! » សម្លេងនាងតូចLingErr រាងតូចប្រញាប់ច្រានJungKookចេញ ហើយខិតទៅម្ខាង

« LingErr! » JungKook

« ទ្រង់នៅទីនេះសោះ ទូលបង្គំខំតាមរក » LingErrដើរទៅអង្គុយលើភ្លៅរាងក្រាស់ដែលជាបិតារបស់ខ្លួន

« បុត្ររកបិតាមានការអីឬ? » JungKookសួរទៅនាងតូចដែលកំពុងអង្គុយលើខ្លួន ចេះមកកាត់ចង្វាក់ទៅកើត វិសបានមួយខ្សឺតទៅហើយ

« បុត្រ- បងប្រុស » LingErrចុះពីលើភ្លៅរាងក្រាស់ រត់ទៅរកTaehyungដែលអង្គុយនៅម្ខាង រួចឡើងទៅអង្គុយលើភ្លៅរាងតូចវិញ គេមើលទៅចូលចិត្តTaehyungខ្លាំងណាស់ , ចំណែកTaehyungក៏ញញឹម ពេលឃើញLingErr ចូលចិត្តខ្លួនបែបនេះ

« LingErr បុត្រធ្វើអីមករកបិតាវិញមក! » JungKook

« Lingចង់លេងជាមួយគាត់ » នាងតុូចពេបមាត់ រួចថើបថ្ពាល់សងខាងរបស់រាងតូច ចំណែកTaeក៏ញញឹម

« ស្គាល់គ្នាតាំងពីពេលណា? » JungKookសួរ បើតាមចាំបានTaehyungមិនដែលជួបបុត្ររបស់ខ្លួនទេ តែនាងតូចនេះធ្វើដូចស្គាល់គ្នាតាំងពីជាតិណាអញ្ចឹង

អធិរាជរបស់ខ្ញុំ ( My Emperor)Where stories live. Discover now