🖤 Episode 11 🖤
ព្រឹកថ្ងៃថ្មីរាងក្រាស់ភ្ញាក់បានមុន ប៉ុន្តែមិនទាន់ចេញទៅណាឡើយ JungKookនៅលើគ្រែយកដៃកល់ក្បាលខ្លួនឯងរួចសម្លឹងមើលអ្នកដែលផ្ទំយ៉ាងស្កប់ស្កល់ជិតខ្លួន ពេលគេគេងបែបនេះមើលទៅកាន់តែស្អាតថែមទៀត ត្របកភ្នែកពីរជាន់បិទជិតឈឹង រោមភ្នែកវែងៗប្របនិងសាច់ថ្ពាល់ បបូរមាត់ផ្កាឈូកសង្កត់ភ្ជាប់គ្នាគួរឲ្យស្រឡាញ់ណាស់....
« ឯងចង់ដាក់ស្នេហ៍យើងដល់អង្កាល់ទៀត? ហឹម » JungKookសើចរួចយកដៃទៅទាញថ្ពាល់ប៉ោងរបស់គេមុននិងក្រោកទៅប្លូរសម្លៀកបំពាក់រួចចេញទៅមើលរាជកិច្ចបន្តិចព្រោះម្សិលមិញនៅកំដរប្រពន្ធពេញមួយថ្ងៃ មិនបានទៅណាសោះ ><
#SKIP.....
@ដំណាក់សៀវភៅ
« YeSeok! រឿងដែលឲ្យទៅឆែកឆេរកមើលអ្នកធ្វើបាបអ្នកអង្គម្ចាស់នោះយ៉ាងម៉េចហើយ? » រាងក្រាស់សួរទៅYeSeokតែភ្នែកនៅអានរាជសារពីនគងផ្សេង នៅមានលិខិតសុំចូលមករស់នៅក្នុងនគររបស់ពួកចរកជនមួយចំនួនទៀតផង
« គឺមិនបានឃើញអ្វីនោះទេក្រាបទូល! » YeSeok
« ពិតមែនហេ៎ស? » JungKook
« ទូលបង្គំគិតថាប្រសិនបើមានអ្នកចង់ធ្វើបាបអ្នកអង្គម្ចាស់ពិតមែន គេប្រាកដជាមិនទុកស្លាកស្នាមអ្វីឲ្យយើងចាប់បានឡើយ នេះគ្រាន់តែជាគំនិតរបស់ទូលបង្គំតែប៉ុណ្ណោះព្រះអង្គ » YeSeok
« ឯងចេញទៅវិញទៅ » JungKookថាហើយYeSeokក៏ទៅបាត់ ធម្មតាទ្រង់មិនដែលដេញគេចេញបែបនេះទេ តែមើលទៅថ្ងៃនេះទ្រង់ប្រាកដជាមានរឿងអ្វីត្រូវគិតមិនខាន...
« កុំឲ្យយើងចាប់បានឲ្យសោះថាជាអ្នកណា....» រាងក្រាស់ទម្លាក់រាជសារនៅលើតុ គេមានមនុស្សដែលសង្ស័យក្នុងចិត្តរួចហើយ ថាជាអ្នកណាដែលមិនពេញចិត្ត អ្នកណាដែលពេញចិត្តTaehyung ទ្រង់សុទ្ធតែដឹងទាំងអស់ , រាងក្រាស់បញ្ឍប់ការគិតទាំងអស់មុននិងចេញទៅជាយក្រុង ព្រោះពេលនេះមានពួកនគរតូចតាចតែសុទ្ធតែមនុស្សមានសមត្ថភាពចង់លុកលុយនគរទើបទ្រង់ត្រូវចេញទៅដោះស្រាយខ្លួនឯង។
រាងតូចតើនឡើងដៃញីភ្នែកតិចៗងាករកមើលអ្នកដែលឱបខ្លួនពេញមួយយប់តែមិនឃើញសោះ