💫 My Emperor 💫

13.2K 711 17
                                    

Ending Episode 💗✨

         ល្ងាចបន្តិចTaehyungបានធ្វើនំដែលអាល្អិត
JungHyung និងJungWooចូលចិត្តរួចរាល់ហៅគេមកញាំុនៅដំណាក់ធំជាមួយគ្នា ទាំងបួននាក់ចំណាយពេលដ៏មានតម្លៃជួបជុំគ្រួសារ និយាយពីនេះពីនោះយ៉ាងសប្បាយរីករាយ។

« មាតា~~~ » JungWoo

« ហឹម? » Taehyungដែលកំពុងអង្គុយមើលJungHyungកំពុងរៀនអក្សរបន្ថែមជាមួយបិតារបស់គេងាកមកមើលមុខអាល្អិតរឿងច្រើនអង្គុយម៉ក់ៗជិតខ្លួន

« យប់នេះបុត្រ....បុត្រសុំផ្ទុំនៅទីនេះដែរបានទេ? » JungWoo

« អា៎វ!! ហេតុអី? មិនចង់នៅជាមួយម្ចាស់បងហេ៎ស? ឬមួយក៏ទាស់គ្នាទៀតហើយ? » Taehyung

« មិនមែនទេ~ បុត្រចង់ផ្ទំជាមួយមាតាបិតា ម្ចាស់បងក៏ផ្ទំនៅទីនេះដែរ យើងនៅជាមួយគ្នាបួននាក់ទៅល្អទេ? បុត្រចង់ឱបទ្រង់~~ » អាល្អិតរៀបរាប់យ៉ាងវែងអន្លាយចំណែកមុខវិញខំធ្វើឲ្យកម្សត់ៗខ្លាចថាTaehyungមិនព្រម

« បានស្រាប់ហើយ! អញ្ចឹងចាំបងប្រុសរៀនរួចហើយ ចាំយើងនៅផ្ទំជាមួយគ្នាបួននាក់ណា? » Taehyung

« បាទ~~ ហិហិ បុត្រស្រឡាញ់មាតាជាងគេ » JungWooនិយាយទាំងញញឹមខ្ជឹប Taehyungតែងតែតាមចិត្តគេគ្រប់យ៉ាង លួងគេរហូត ហើយក៏យល់ចិត្តគេច្រើនជាងអ្នកជាបិតាទៀតនិយាយទៅTaehyungជិត
ស្និតជាមួយបុត្រៗរបស់គេច្រើនជាងJungKook អាចថាមកពីគេជាអ្នកផ្ដល់កំណើតអោយ ឬក៏ពាក្យសម្ដីដែលគេនិយាយទន់ភ្លន់ជាងអ្នកជាប្ដីហើយមើលទៅ~

« ហ៊ើយ រួចហើយ!! » អាល្អិតJungHyungស្រែកឡើងពេលដែលគេសរសេរអក្សរដែលJungWooធ្វើឲ្យខ្ទេចនោះរួចដោយមានJungKookជាអ្នកអង្គុយមើល អង្គុយប្រាប់ ទោះបីជាអាល្អិតនេះពូកែយ៉ាងណាក៏ត្រូវការ
មនុស្សចាស់មកជួយមើលបន្ថែមដែរ។

« ហឹម បានហើយបុត្រទៅសម្រាកវិញចុះ យប់ណាស់ហើយចាំបិតាជូនទៅដំណាក់វិញ»JungKook

« បិតា! បុត្រផ្ទំនៅទីនេះដែរ » JungHyung

« មិនបានទេ! » រាងក្រាស់ប្រកែកភ្លាមៗពេលបុត្រជាទីស្រឡាញ់សុំនៅជាមួយដែរ បើគេនៅចុះគម្រោងការស៊ីTaehyungនោះ? រលាយអស់មិនខានទេ ខានជិត5~6ខែដែរហើយ (-,-)

អធិរាជរបស់ខ្ញុំ ( My Emperor)Where stories live. Discover now