💫 My Emperor 💫

5.8K 373 0
                                    

💗 Episode 22 💗

ក្រោយពីរើសក្រណាត់កាត់ឈុតរួចរាល់ Taehyungក៏
ត្រឡប់មកដំណាក់វិញរកJungKookនិយាយគ្នាឲ្យដឹងរឿង មិនមែនគេប្រច័ណ្ឌនោះទេ ដូចដែលប្រាប់អញ្ចឹងគេស្អប់មនុស្សកុហក~~

« Tae? មកវិញហើយហេ៎ស? » JungKook

« ហឹម.....» រាងតូចមិននិយាយច្រើនដើរទៅអង្គុយ ធ្វើឲ្យJungKookចងចិញ្ចើមចូលគ្នា

« យ៉ាងម៉េចដែរ? អូនពេញចិត្តឈុតដែលបងរើសឲ្យឬអត់? » រាងក្រាស់ទាញដៃTaehyungយកមកកាន់ហើយសួរ

« ក៏ល្អដែរ » Taehyung

« អូនកើតអីហេ៎ស? » JungKook

« អត់ទេ...ពិតមែនហើយទូលបង្គំមានរឿងចង់សួរទ្រង់ » Taehyung

« រឿងអី? » JungKook

« យប់មិញនេះទ្រង់ពិតជានៅដំណាក់សៀវភៅពិតមែនហេ៎ស? » រាងតូចសួរធ្វើពើ ទោះបីជាដឹងក៏ដោយ តែគេចង់ដឹងថាJungKookអាចនឹងកុហកទៀតឬអត់? បើនិយាយត្រង់រួចខ្លួន តែបើកុហក...ក៏តាមហ្នឹងទៅ

« យ៉ាងម៉េច? អូនមិនជឿបងហេ៎ស? » JungKook

« មិនមែនទេ.....តែថាទូលបង្គំចង់ឲ្យទ្រង់និយាយការពិតមិនកុហក ទូលបង្គំមិនខឹង ឬក៏អន់ចិត្ត ទោះបីជាទ្រង់ធ្វើអី ឬក៏នៅជាមួយអ្នកណាក៏ដោយ តែថាទូលបង្គំនិងខឹង ហើយក៏អន់ចិត្តបើទ្រង់មិននិយាយពាក្យពិតចេញមក » Taehyungនិយាយចេញពីចិត្ត គេអត់ចូលចិត្តឲ្យមនុស្សដែលគេទុកចិត្ត ហើយក៏ស្រឡាញ់មកនិយាយពាក្យកុហកមិនថាJungKook ឬក៏អ្នកណាក៏ដោយ

« Taeដឹងហេ៎ស? បងមិនមែនចង់កុហកអូនទេ តែបងមិនចង់ឲ្យអូនអន់ចិត្តដែលបងនៅជាមួយអ្នកផ្សេង អូនយល់ទេ? បងដឹងថាអូនមិនប្រច័ណ្ឌបងនោះទេ គ្រាន់តែបើបងប្រាប់ការពិតថាបងទៅនៅជាមួយអ្នកផ្សេង ទុកអូនចោល អូនគិតយ៉ាងម៉េច??? » JungKookតបទៅវិញ គេអាចនិងល្មោបរឿងលើគ្រែបន្តិច តាមចរឹករបស់មនុស្សប្រុស តែគេមិនដែលគិតថាមិនស្មោះត្រង់ជាមួយTaehyungនោះទេ មិនដឹងដូចគ្នាហេតុអ្វីបានជាក្មេងប្រុសម្នាក់នេះមានឥទ្ធិពលលើគេម្ល៉េះ តាំងពីជួបដំបូង តែថាអ្នកណាជាអ្នកប្រាប់Taehyung? Jimin? YeSeok? ឬមួយក៏HyeYoo???

« មិនដឹងទេ តែទ្រង់កុហក!!! » រាងតូចពេបមាត់ដាក់គេ បើប្រាប់ត្រង់ៗគេក៏អន់ចិត្តបន្តិចបន្តួចដែរ

អធិរាជរបស់ខ្ញុំ ( My Emperor)Where stories live. Discover now