💕 Episode 25 💕
រៀងរាល់ថ្ងៃTaehyungចំណាយពេលធ្វើការដូចធម្មតា ដំបូងៗក៏ហត់ តែយូរៗទៅក៏សប្បាយ តែគ្រាន់តែមួយរយៈនេះHariyakiមិនសូវធ្វើបាបគេ ឬប្រើឲ្យគេធ្វើការងារច្រើនដូចមុនទេ តែគេចូលចិត្តរវល់ រវល់កាន់តែច្រើនគេកាន់តែគ្មានពេលគិតរឿងJungKookទៀត គិតរឿងត្រឡប់ទៅវិញនាំតែមិនសប្បាយចិត្ត តែទោះជាយ៉ាងណាគេត្រូវតែទៅវិញឲ្យបាន
« Taehyung! »
« បាទ » Taehyung
« ឯងញាំុបាយហើយឬនៅ? » Haroជាអ្នកដែលរស់នៅទីនេះយូរហើយដែរ មានតែនាងទេដែលចូលចិត្តជួយ ហើយក៏និយាយជាមួយរាងតូច
« រួចហើយ បងស្រី..ខ្ញុំសួរបង...មួយសំណួរបានទេ??» Taehyung
« ប្រាកដជាបានហើយ មានរឿងអីហេ៎ស? » Haro
« បងស្រី....ស្គាល់ផ្លូវទៅនគរហានទេ? ឬក៏នរណាម្នាក់ដែលអាចនាំខ្ញុំត្រឡប់ទៅវិញបាន » Taehyung
« រឿងនេះគឺ....បងមិនដឹងទេ តែថាបើរកមនុស្សអាចនាំឯងទៅបានប្រាកដជាមាន » Haro
« អ្នកណាទៅ? » រាងតូចបើកភ្នែកធំៗញញឹមឡើងមក
« លោកម្ចាស់Mashi » ចម្លើយរបស់នាង ធ្វើឲ្យTaehyungទម្លាក់ទឹកមុខ អាម្នាក់និងចិត្តអាក្រក់សឹងស្លាប់ទៅហើយ
« ហ៊ើយ! គ្មានសង្ឃឹមទេ » Taehyung
« អូ៎ មែនហើយ លោកម្ចាស់ឲ្យឯងទៅជួប » Haro
« មិន....មិនទៅបានទេ? » រាងតូចឆ្លើយទាំងធ្វើមុខកម្សត់ៗគេមិនចង់ជួបមុខអាម្នាក់នោះទេ ចិត្តអាក្រក់ មុខកាចៗគួរឲ្យខ្លាច នៅមានខ្សែរភ្នែកមុតស្រួចរបស់គេទៀត
« ហេតុអីហា៎ស? » Haro
« ខ្ញុំមិនចង់ជួបគេទេ មិនចូលចិត្តមុខរបស់គេ» Taehyung
« ហេតុអី? » សម្លេងធំគ្រលៗបន្លឺឡើង ធ្វើឲ្យអ្នកដែលកំពុងសន្ទនាគ្នាងាកមុខទៅរកម្ចាស់សម្លេង
« លោកម្ចាស់\លោក! »
« ហេតុអីមិនចូលចិត្តយើង? » Mashi
« គឺ......គឺថា....អូយ! » Taehyungស្រែកឡើងពេលកដៃរបស់ខ្លួនត្រូវMashiចាប់ជាប់ហើយទាញគេដើរទៅណាក៏មិនដឹង