💫 My Emperor 💫

7.2K 441 3
                                    

💜 Episode 10 💜 

JungKookនៅអង្គុយកាន់ដៃ សម្លឹងមើលរាងតូចដែលមិនទាន់ ដឹងខ្លួននៅឡើយតាំងពីយប់មិញរហូតមកដល់ពេលនេះគឺជិតយប់វិញទៅហើយ រាជពេទ្យប្រាប់ថាគេមិនទាន់ដឹងខ្លួនដោយសារតែជាតិទឹកថ្នាំដែលគាត់ឲ្យគេបញ្រ្ចក
រាងតូចដើម្បីលាងសារធាតុឬសឈើពុលនោះ

« អឹម........» សម្លេងគ្រហឹមចេញពីបំពង់ក.របស់Taeធ្វើឲ្យរាងក្រាស់ប្រញាប់ខិតទៅជិតគេ ហើយក៏ញញឹមពេលឃើញភ្នែករបស់រាងតូចតូចបើកឡើងតិចៗ

« Taehyung! » JungKook

« ព្រះអង្គ.... » រាងតូចងើបអង្គុយទាំងនៅមានអារម្មណ៍ថាឈឺក្បាលខ្ទោកៗ ប្រហែលជាគេគេងលក់យូរពេកទេដឹង!

« ទ្រង់យ៉ាងម៉េចហើយ? សន្លប់យូរណាស់ហើយ យើងបារម្ភពីទ្រង់ខ្លាំងណាស់ » JungKook

« មិនអីទេ តែទូលបង្គំកើតអី? » Taehyung

« ចាំមិនបានទេហេ៎ស យប់មិញគឺ....» JungKook

« យប់មិញ? យប់មិញទូលបង្គំស្រាប់តែឈឺក្បាល ហូរឈាមច្រមុះ នៅអស់កម្លាំងរលីង ទូលបង្គំកើតអី?» Taehyungអង្គុយ នឹកហេតុការណ៍ពីយប់មិញ មែនហើយ តើគេកើតអី?

« មិនបាច់គិតពីវាទៀតទេ , នៅឈឺ ឬមិនស្រួលត្រង់ណាទេ? » រាងក្រាស់យកដៃស្ទាបថ្ងាសរបស់គេ ក្រែងល៎ត្រជាក់ខ្លាំង ឬក៏ក្ដៅខ្លាំងទៀត យប់មិញទ្រង់អង្គុយនៅទីនេះ មើលគេរហូតមិនបានផ្ទំឡើយ មិនយល់ដូចគ្នាហេតុអីទើបចង់មើលថែគេបែបនេះ បារម្ភខ្លាំងយ៉ាងនេះ
ក្មេងម្នាក់នេះពង្វក់ទ្រង់ ស្លាប់មិនខានឡើយ~~~

« លែងអីហើយ តែទូលបង្គំនៅមានអារម្មណ៍ថាឈឺក្បាលតិចៗ » Taehyung

« YeSeokទៅយកថ្នាំពីYuJinមក »
JungKookស្រែកប្រាប់YeSeokដែលនៅឈរក្បែរខ្លួនចាំមើលមានអ្វីដែលខ្លួនអាចជួយបាន

« ក្រាបទូល » YeSeokចេញទៅមួយសន្ទុះ រួចមកវិញដោយមានចានដែលមានថ្នាំដែលដាំចេញពីឬសឈើនិងយ៉ិនសិនមួយចំនួនទៀត

« សោយទៅ! » រាងក្រាស់យកថននាំពីYeSeokហុចឲ្យរាងតូច

« ហឹម.... » Taehyungយកវាមកហិតក្លិន គ្រាន់តែហិតក្លិនមិនទាន់បានផឹកផង គេក៏ធ្វើមុខជូរទៅហើយ ដោយសារតែក្លិនវាចម្លែកៗយ៉ាងម៉េចមិនដឹងទេ

អធិរាជរបស់ខ្ញុំ ( My Emperor)Where stories live. Discover now