💕 Episode 21 💕
ព្រឹកឡើងរាងតូចតើនឡើងរួចផ្លាស់សម្លៀកបំពាក់រៀបចំខ្លួនដូចរាល់ដង គេក៏ប្រញាប់ដើរទៅដំណាក់សៀវភៅដើម្បីរកJungKook
« អ្នក......អ្នកអង្គម្ចាស់? » YeSeokដែលនៅអង្គុយតែឯងក្នុងដំណាក់សម្លឹងមើលរាងតូចដែលដើរចូលមក ស្លាប់ហើយ! យប់មិញគេកុហកTaehyungថាJungKookនៅទីនេះ ព្រឹកឡើងគេមករកភ្លាម តែថាJungKookមិននៅទេ ពេលនេះកំពុងនៅដំណាក់អ្នកម្នាងHyeYooឯណោះ ធ្វើយ៉ាងម៉េចទៅ??
« YeSeokចុះឯណាព្រះអង្គ? » Taehyungងាកចុះងាកឡើងរករាងក្រាស់គេមកនេះចង់មកមើល ហើយក៏មកផ្ដែផ្ដាំឲ្យគេទៅសម្រាក មិនបាច់ទៅបន្ទាយទៀតទេ តែក៏មិនឃើញ
« ព្រះអង្គ?? អ៎ មែនហើយ ប្រហែលទ្រង់យាងទៅ
ដំណាក់វិញហើយទេដឹង! ទូលបង្គំទៅក្រៅបន្តិច ពេលមកវិញក៏មិនឃើញ » YeSeokញញឹមតិចៗដាក់រាងតូច« ពិតមែនហេ៎ស? អ៎ អញ្ចឹងមិនអីទេ » Taehyungងក់ក្បាលដើរចេញពីដំណាក់សៀវភៅវិញ មិនប្រយ័ត្នក៏បុកមនុស្សម្នាក់
« Tae?? » Jimin
« ព្រះអង្គម្ចាស់! » Taehyung
« ទ្រង់មកទីនេះធ្វើអី? » Jiminសួរ ព្រោះឆ្ងល់ TaehyungមករកJungKookឬ? តែថាព្រឹមមិញគេឃើញJungKookនៅល្អូកល្អើនជាមួយHyeYooឯណោះ
« ទូលបង្គំមករកព្រះអង្គ តែYeSeokថាទ្រង់ត្រឡប់ទៅដំណាក់វិញហើយ » Taehyung
« ពិតមែនហេ៎ស? តែមិញនេះយើងឃើញ- » Jimin
« ឃើញស្អីទៅព្រះអង្គម្ចាស់? »JungKookដើរមកពីណាមិនដឹងដើរមកកាត់ចង្វាក់ការសន្ទនារបស់ពួកគេ
« គឺគ្មានអ្វីទេ ក្រាបទូល! » Jimin
« ព្រះអង្គ! » រាងតូចងាកមើលមុខរាងក្រាស់ដែលកំពុងឱបចង្កេះគេពីក្រោយស្អិតរមួត
« អូនមករកបងមែនទេ? ចឹងយើងទៅដំណាក់វិញទៅ » JungKook ញញឹមអូសដៃTaehyungចេញ មិញនេះJiminប្រាកដជានិយាយពីគេជាមិនខាន សំណាងហើយដែលមកទាន់ បើJiminប្រាប់រាងតូចថាគេទៅសោយសុខជាមួយHyeYooទុកគេចោល ប្រាកដជាចប់មិនខាន~
« លាហើយព្រះអង្គម្ចាស់ » Taehyungញញឹមឱនក្បាលលា ដោយសារJungKookដើរលឿនគេរក
និយាយលាឲ្យគួរសមមិនបានសោះ!!!!