ភាគទី២

1.1K 98 0
                                    

មកដល់រាជវាំងភ្លាម 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 ក៏ប្រញាប់លបចូល
ដំណាក់របស់ខ្លួនដោយមិនមាននណាម្នាក់ចាប់បានរឺឃើញ
ទ្រង់ឡើយ។ ទ្រង់បើកទ្វានិងបិទទ្វាដំណាក់ថ្នមៗរួចបែរចូលក្នុងបន្ទប់របស់ទ្រង់ផ្ទាល់។
« ព្រះជាម្ចាស់ជួយ.. !!! » 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 ភ្ញាក់ខ្លួនព្រឺតក្រោយបានឃើញព្រះមាតារបស់ខ្លួនអង្គុយលើគ្រែកាន់ផ្ដៅមួយយ៉ាងវែង ។
« បុត្ររបស់មាតាថ្ងៃនេះលួចចេញក្រៅទៀតហើយមែនទេ? » នៅអង្គុយលើគ្រែដដែលរួចចោទសួរទៅកាន់បុត្រកំហូច
« គឺថាបុត្រចេញក្រៅតែមួយភ្លែតប៉ុណ្ណោះព្រះមាតា » រាងតូចនិយាយញឹមញេមព្រោះដឹងថាមាតារបស់ខ្លួនមិនហ៊ានលើកដៃវៃទ្រង់នោះឡើយ។
« មាតាមិនហាមបុត្រទេ..តែមាតាក៏ធ្លាប់ប្រាប់ដល់បុត្រដែលថាពេលបុត្រមានព្រះជន្ម១៨ពេលណាទ្រង់មិនត្រូវ
ចាកចេញទៅក្រៅតាមអំពើរចិត្តនោះទេ បើទ្រង់ទៅក៏
យកសេនាទៅតាម ៤,៥ នាក់ទើបមាតាមិនសូវព្រួយបារម្ភ
« តែបុត្រមិនចង់ .. បុត្រចង់មានមិត្ត , មិត្តបែបសាមញ្ញ
ធម្មតាធម្មតា ហើយបុត្រក៏មិនចង់ធ្វើខ្លួនអោយមានឋានះខ្ពង់
ខ្ពស់ដែល !
« ចុះម្ចាស់បងរបស់បុត្រ ក្រែងបុត្រនៅមាន 𝐊𝐢𝗺 𝐇𝐲𝐮𝐧 , 𝐉𝐚𝐞𝐡𝐲𝐮𝐧 , 𝐒𝗼𝗼𝐡𝐲𝐮𝐧 និងម្ចាស់បងស្រីរបស់បុត្រទៀត ដែលតើ » អ្នកម្នាងម្ចាស់ 𝐀𝐫𝐚
« ក្រៅពីម្ចាស់បងស្រីធំ 𝐓𝐚𝐞 𝐇𝐞𝐞 គឺគ្មានម្ចាស់បងម្នាក់ណានិយាយរកបុត្រនោះទេព្រះមាតាក៏ដឹង ។ ទ្រង់និយាយដោយអោនព្រះភក្ដិចុះ ។
« បុត្រជាអនាគត់ស្ដេច ព្រះមាតាមិនចង់អោយបុត្រធ្វើខ្លួន
បែបសាមញ្ញអោយប្រជារាស្រ្ដវៃស្មើរបុត្រានោះឡើយ ..
« រាងតូចស្ងាត់ »
« អាទិត្យក្រោយគំរពខួប ១៨ ព្រះវស្សាររបស់បុត្រព្រះបិតាមានព្រះបន្ទួលរួចហើយថានិងអោយប្រជារាស្រ្ដខាងក្រៅបានចូលមករាជវាំងដើម្បីប្រារពពិធីចំរើនព្រះជន្មរបស់បុត្រនិងបង្ហាញមុខអនាគត់ស្ដេចជាសាធារណះតែម្ដង ។
« តែព្រះមាតា...
« បុត្រមានព្រះជន្ម ២០ វស្សារពេលណា បុត្រនិងត្រូវរៀនកាន់កាប់មុខដំណែងមួយនេះអោយបាន...មិនត្រូវលេងសើចរឺធ្វើចរិកទន់ជ្រាយបានឡើយ។ គ្មាននរណាម្នាក់មានដំណែងធំជាងបុត្រានោះទេ សូមទ្រង់ចងចាំ... ។និយាយដោយយកដៃទៅបបោសអង្អែលសក់ខ្មៅរលោងរបស់ទ្រង់។
« បាទព្រះមាតា ...
« ទ្រង់សំរាកសិនទៅមើលចុះទ្រង់ដើរលេងអុកឡុកខាងក្រៅរាជវាំងប្រហែលជាហត់អស់កំលាំងខ្លាំងហើយ»
« ព្រះមាតា..... រាងតូចនិយាយពេបមាត់បែបមិនសុខចិត្តព្រោះមាតាកំពុងញោះទ្រង់ម៉េញនេះ ។
« អនាគត់ស្ដេចគេមិនមែនធ្វើមុខមាត់ពេបគួរអោយ
ស្រលាញ់បែបនេះទេ .. ធ្វើអោយកាចកាចទើបមើលមកមានអំណាច » អ្នកម្នាងនិយាយរួចក៏អោនទៅ
ថើបថ្ពាល់បុត្រជាទីស្រលាញ់របស់ខ្លួន ហើយឈានចេញទៅដំណាក់ធំរបស់ទ្រង់វិញ ។

ស្ដេចនិងអ្នកនេសាទ(TAEGUK) Where stories live. Discover now