ភាគី៩

660 54 1
                                    

𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 គឺបានធ្វើដំណើរមកដល់រាជវាំងរួចក៏ផ្លោះឡើងទៅលើដំបូលដំណាក់ក្នុងរាជវាំងនោះ។ នាយសម្រូតខ្លួនចុះពីដំបូលរួចធ្វើដំណើរលបលបទៅកាន់មុខរាជដំណាក់ព្រះមហេសី 𝐂𝐡𝐚𝐞𝐲𝗼𝐧𝐠 មុនគេ ។
នាយលបមើលពីខាងក្រៅដំណាក់ទៅខាងក្នុងដំណាក់ដែលឃើញមនុស្ស៣នាក់កំពុងនិយាយគ្នាដោយអាកកំបាំង ដោយអ្នកម្នាង 𝐂𝐡𝐚𝐞𝐲𝗼𝐧𝐠 ដែលមាន 𝐊𝐢𝗺 𝐇𝐲𝐮𝐧 ជាបុត្រារបស់ខ្លួននោះឈរនិយាយទៅអ្នកដែលបំពាក់ឈុតខ្មៅរួចអោនមុខចុះដូចជាកំពុងស្ដាប់បញ្ជារម្ចាស់របស់ខ្លួន។
« បានហើយ.. ឆាប់ចេញទៅវិញទៅ!! តែត្រូវប្រយ័ត្នកុំអោយនណាម្នាក់បានឃើញឯងអោយសោះ » មហេសី 𝐂𝐡𝐚𝐲𝗼𝐮𝐧𝐠 និយាយ
បុរសឈុតខ្មៅអោនគោរពបន្តិចរួចក៏បែរមករកទ្វាចេញដែល 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ឃើញដូចនេះក៏គេចទៅពូនម្ខាង។
ជនបំពាក់ឈុតខ្មៅនោះក៏ងាកឆ្វេងស្ដាំដឹងថាអត់មនុស្សឆ្លងកាត់ហើយក៏ប្រញាប់ចាកចេញពីរាជវាំងយ៉ាងលឿន។
𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 លបឃើញបែបនេះក៏សង្ស័យរួចលួចទៅតាមដានពីក្រោយបុរសឈុតខ្មៅពាក់ក្រណាត់ជិតមុខដូចនាយអញ្ចឹង។ រាងខ្ពស់ដើរទៅតាមពីក្រោយដោយសម្ងាត់រួចក៏គេចខ្លួនទៅពូនពីក្រោយដើមឈើធំក្បែរនោះក្រោយដែលជននោះបែរសម្លឹងមកខាងក្រោយដើម្បីអោយដឹងថាមានមនុស្សក្បែរខ្លួនរឺអត់។
ជននោះក៏ធ្វើដំណើរទៅមុខរហូត រាងខ្ពស់ឃើញដូចនេះក៏លបចេញពីដើមឈើនោះលួចទៅតាមដានពីក្រោយជនម្នាក់នោះជាប់រហូតមកដល់កន្លែងដែរមានដើមឈើធំៗរួមទាំងស្ងាត់មិនមានមនុស្សឆ្លងកាត់។ 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ក៏រត់ទៅពូនក្រោយដើមឈើម្ដងទៀតក្រោយដែលជនម្នាក់នោះងាកមកមើលខាងក្រោយឡើងលឿន។
« បិះទៅហើយ » 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 និយាយខ្សឹមខ្សៀវម្នាក់ឯងរួចក៏អើតក្បាលទៅមើលបន្តិចអោយដឹងថាជនម្នាក់នោះឈប់សម្លឹងមករកនាយរឺនៅ។
ដាវដាក់តម្រង់មកចំហៀង ក របស់នាយ ភ្លាមៗ 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ងើបសម្លឹងទៅជនដែលខ្លួនតាមដានមុននេះបំពាក់ដោយក្រណាត់គ្របបិទមុខ។
« ឯងចង់បានអី ? » ជនម្នាក់នោះចោទសួរទៅរកនាយ។
𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 មិនបញ្ចេញសំលេងរួកសម្លឹងទៅអ្នកដែលដាក់ដាវក្បែរ ក របស់ខ្លួន ។
« បើមិនប្រាប់យើងនិងកាត់ក្បាលរបស់ឯងចោល!! » ជនម្នាក់នោះគំរាមទៅរាងខ្ពស់
ដោយមិនសាំញាំច្រើន 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ក៏លើកដៃទៅពត់ដៃសងខាងរបស់ជនម្នាក់នោះព័ទ្ធទៅក្រោយយ៉ាងរហ័ស បណ្ដាលអោយរបូតដាវជ្រុះទៅដីហើយ 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ក៏យកជើងទាញដាវនោះទៅម្ខាង។
« ឯងចង់បានស្អី ?! » ជនដែលត្រូវរាងខ្ពស់ព័ទ្ធដៃទៅក្រោយនោះស្រែកសួរទៅនាយកំលោះ
« នណាជាអ្នកបញ្ជារឯង ? » 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ចោទសួរ
« ឯងចង់បានន័យយ៉ាងម៉េច ? បញ្ជាស្អី ? យើងមិនដឹងអ្វីទាំងអស់ »
« មិនដឹងចឹងហី ? » 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ចោទសួររួចបន្តឹងពុតដៃរបស់ជននោះយ៉ាងខ្លាំងបណ្ដាលអោយអ្នកខាងមុខឈឺ ស្រែកសុំអោយដោះលែង។
« យើងគ្រាន់តែយកថ្នាំងងុយដេកអោយព្រះមហេសីប៉ុណ្ណោះ!! »
« ឆឹសស.. កុំបង្វែរសំណួរ !! យើងចង់ដឹងថានណាជាអ្នករៀបចំគម្រោងមួយនោះសម្លាប់ដល់រាជបុត្រា ? »
« យើងមិនដឹងអ្វីទាំងអស់ ! យើងទើបតែធ្វើការអោយព្រះមហេសីបាន ៣ ថ្ងៃប៉ុណ្ណោះរឿងមុនមុនយើងមិនដឹង !! » ជននោះបញ្ចប់ចម្លើយរួចក៏ត្រូវរាងខ្ពស់ចាប់បោកខ្លួនទៅនិងដីរួចយកដាវមកចង្អុលមុខ ។
ជននោះចាប់ផ្ដើមភ័យញ័រខ្លួនដួលទៅលើដីរួចក៏ត្រូវបុរសបិទមុខជិតដែលចង្អុលដាវពីមុខខ្លួននោះវាត់ដាវបណ្ដាលអោយដាច់ក្រណាត់មុខចេញអោយឃើញមុខមាត់ពិតរបស់ខ្លួន ។
« មិនមែនមនុស្សតែមួយទេ ! » 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 និយាយម្នាក់ឯង
« សុំអង្វរដោះលេងខ្ញុំទៅ .. ខ្ញុំនៅមានប្រពន្ធ និងកូនត្រូវមើលថែទៀត ... ( ម៉េញនេះជនម្នាក់នោះស្មានតែត្រូវដាច់ក្បាលទៅហើយពេលដែលរាងខ្ពស់វាត់ដាវចំពីមុខបែបនេះ )
« ខ្ញុំមិនដឹងអ្វីមែន លោកម្ចាស់សូមមេត្តាដោះលេងជីវិតខ្ញុំទៅ... » ជននោះនៅតែលុតជង្គង់អង្វរដល់ ជុងហ្គុក ។
« រត់ចេញពីមុខយើងអោយលឿនបើមិនចង់បន្សល់សាកសពរបស់ឯងនៅ អនាថា ទីនេះទេ ។ ជុងគុក និយាយរួចបន្តយកដាវចង្អុលមុខនាយដដែល។
« បាទលោកម្ចាស់ » នាយស្ទុះរត់ចេញពី ជុងហ្គុក យ៉ាងលឿន ។
ជុងគុក ដកដាវរបស់ខ្លួនទុករួចធ្វើដំណើរទៅផ្ទះតូចរបស់ខ្លួនវិញ ។ នាយខ្លាចថាអ្នកផ្ទះអាចភ្ញាក់ឡើងមិនឃើញខ្លួននៅទីនោះ ។
នាយដើរដល់ពាក់កណ្ដាលផ្លូចជិតខ្ទមមួយដែលទុកចោលខាងក្នុងព្រៃមិនសូវជ្រៅ ( ជាខ្ទមរបស់ ជុងគុក ធ្វើវាឡើងជាមួយនិងម្ដាយរបស់ ស៊ូជីន ដែលស្លាប់បាត់នោះ។ នាយផ្លាស់សំលៀកបំពាក់រួចទុករបស់និងកប់ដាវរបស់ខ្លួននៅទីនោះវិញដើម្បីលាក់បាំងមិនអោយនណាដឹងថាខ្លួនចេះប្រើប្រាស់ដាវ ។ ( ជុងគុកមានដុងកាន់ផ្លែដាវតាំងពីដឹងក្ដីមកម្លោះដោយរឿងនិងមានតែម្ដាយ ស៊ូជីន ប៉ុណ្ណោះដែលដឹងកាលដែល ជុងគុក រត់ទៅជួយនាងនិងវាយប្រហារទៅលើពួកចោជិត ២០ អ្នកដែលរំលោភម្ដាយចិញ្ចឹមរបស់ខ្លួនរហូតដល់នាងបាត់បង់សតិធ្វើការបញ្ចប់ជីវិតរបស់ខ្លួនដោយលោតទឹកសម្លាប់ខ្លួនបណ្ដាលអោយអ្នកជាឱពុករបស់ ស៊ូជីន ធ្លាក់ខ្លួនឈឺដល់ពេលនេះដោយឡែក ស៊ូជីន មិនដឹងរឿងគ្រប់យ៉ាងដោយសារនាងនៅតូចបែបនេះហើយទើប ជុងគុក មិនដែលធ្វើអោយ ស៊ូជីន ខូចចិត្តរឺមានរឿងអ្វីកើតឡើងលើនាងដូចគ្នា។
ជុងគុក ធ្វើដំណើរមកដល់ផ្ទះរបស់ខ្លួនរួចក៏លបចូលទៅក្នុងបន្ទប់ជាមួយ ថេហ្យុង ។ ពេលចូលទៅដល់នាយទាញទ្វាបិទតិចៗរួចដើរមកដាក់ខ្លួនអង្គុយមុខរាងតូច សម្លឹងទៅមុខដ៏ស្រស់ស្អាតរបស់ទ្រង់។ នាយលើកដៃទៅវែកសក់ដែលធ្លាក់មកបាំងមុខរបស់ទ្រង់។ ជុងគុក សម្លឹងទៅមុខដ៏ស្រស់ស្អាតរបស់ទ្រង់រួចក៏នឹកឃើញរឿងមួយឡើងមក..
@២ឆ្នាំមុន
កាលថេហ្យុងមានអាយុ ១៦ ឆ្នាំ និងជុងគុកមានអាយុ ១៧ ឆ្នាំ។ នៅថ្ងៃនោះដែល ថេហ្យុង ដើរមើលរបស់នៅតាមផ្សារដែលទ្រង់បន្លប់ខ្លួនស្លៀកសំលៀកបំពាក់អ្នកបំរើនោះ។ ទ្រង់ធ្វើការរើសយកបណ្តោងចងនៅចង្កេះរបស់ទ្រង់។
« នែ៎ អាល្អិត !! នេះឯងចង់មើលប៉ុន្មានម៉ោងទៀត?? បើគ្មានលុយក៏ចេញទៅ យើងមិនទាន់លក់បានមួយនៅឡើយទេ !! » អ្នកលក់ស្រែកទៅទ្រង់សម្លេងមិនសូវខ្លាំងតែក៏អាចធ្វើអោយ ជុងគុក ដែលយួរកន្ត្រកត្រី និងសន្ទួចក្បែរនោះបានលឺ ។ នាយសម្លឹងទៅពីចំហៀងមុខរបស់ទ្រង់..
« បងជួយមើលបន្តិច ២ ពណ៌នេះមួយណាសាកសមជាមួយខ្ញុំ ? » ថេហ្យុង ញញឹមចោទសួរទៅអ្នកលក់
« យើងមិនដឹងទេ !! ហឺយយ បើមិនទិញក៏ចេញទៅ » អ្នកលក់ស្រែកទៅទ្រង់ដោយទឹកមុខធុញទ្រាន់។
« ហឺមមម ... » ទ្រង់ពេបមាត់ក្រហឹមរួចក៏ងាកឆ្វេងស្ដាំរួចប្រទាក់ភ្នែកនិង ជុងហ្គុក ដែលស្ពាយសន្ទួចត្រីសម្លឹងមកទ្រង់ប្រវែងប្រហែល ៤ ចង្អាមជើង ។
« នែ៎ ..! ឯងមកនេះ » ថេហ្យុងបក់ដៃហៅជុងហ្គុក
ជុងហ្គុក ភ្លឹករួចភ្ញាក់ឡើងវិញដើរសំដៅយឺតៗមកទ្រង់។
« ឯងគិតថាពណ៏ក្រហម និង ពណ៏ស្វាយមួយណាសមជាមួយយើងជាង ? » ទ្រង់កាន់ទាំង២ពណ៏មកដាក់ជិតខ្លួនរួចចោទសួរ ។
« យើងមិនដឹងទេ... » ជុងគុកនិយាយរក្សារទឹកមុខស្មើរដដែល។
« ហីយ៉ា ... គ្រាន់តែឆ្លើយក៏ពិបាកដែល » ទ្រង់និយាយរួចដកប្រាក់អោយអ្នកលក់យកទាំង២ហើយដើរមកជិតអ្នកដែលមិនហ៊ានសម្លឹងមុខទ្រង់។
« នេះយើងអោយឯង » ទ្រង់ហ៊ុចបន្តោងពណ៏ស្វាយអោយ ជុងគុក ។
ជុងគុកងើយមុខមករកទ្រង់ដែលបញ្ចេញស្នាមសើចប្រអប់ដ៏ទាក់ទាញដល់នាយដែលលង់និងភាពស្រស់ស្អាតមួយនោះ ។
« រំខានឯងហើយ... ទ្រង់និយាយរួចដើរចេញពីទីនោះដោយ ជុងហ្គុក សម្លឹងទៅខ្នងរបស់ទ្រង់រួចក្ដោបជាប់បណ្តោងនោះ ( នាយដាក់បន្តោងនោះជាប់និងដាវរបស់ខ្លួនដល់សព្វថ្ងៃ ) ។ ជារៀងរាល់ថ្ងៃ ជុងហ្គុក តែងយកត្រីមកអោយអ្នកផ្សារ ថ្ងៃខ្លះ ក៏ឃើញទ្រង់ហើយលួចមើលទ្រង់ពីចម្ងាយ មានថ្ងៃខ្លះក៏នៅចាំផ្លូវរបស់ ថេហ្យុង នាយគ្រាន់តែចង់សម្លឹងទ្រង់ពីចម្ងាយនិងសប្បាយចិត្តពេលដែលឃើញស្នាមញញឹមប្រអប់របស់ទ្រង់ធ្វើអោយនាយសើចតាមក៏មានពេលខ្លះ ។
@ត្រឡប់មកបច្ចុបន្នកាលវិញ

« ឯងនៅតែស្រស់ស្អាតដូចកាលពី២ឆ្នាំមុន » នាយនិយាយតិចៗរួចអោនទៅថើបថ្ងាស់របស់អ្នកដែលគេងលក់រួចទំលាក់ខ្លួនដេកអោបទ្រង់ក្បែរនោះ ។
_ _ _

ព្រឹកក៏មកដល់៚

ថេហ្យុង បើកភ្នែកឡើងក៏ឃើញមុខដ៏សង្ហាសង្ហាមួយនោះទៀតហើយដែលបែរមករកទ្រង់។
« យើងមិនទន់ចិត្តជាមួយឯងទៀតឡើយ ជុងហ្គុក .. » ទ្រង់គិតក្នុងចិត្តរួចដកដៃរាងក្រាស់ដែលអោបខ្លួនជាប់ចេញពីខ្លួនហើយក៏ងើបឡើងចាកចេញពីបន្ទប់ទុកអោយ ជុងហ្គុក ដេកម្នាក់ឯង។

To be continue....
TAEJEON~

ស្ដេចនិងអ្នកនេសាទ(TAEGUK) Where stories live. Discover now