ជុងហ្គុកបានអៀវថេហ្យុងមកដល់ផ្ទះវិញរួចទំលាក់រាងតូចថ្នមៗអង្គុយលើគ្រែហើយនាយក៏ដើរចូលផ្ទះបាយមកវិញជាមួយថាសមួយដែលមានបានសម្លលើនិងយកមកអោយទ្រង់។
« ហូបអោយច្រើនទៅឯងស្គមច្រើនណាស់ .. » ថេនិយាយដោយរំលែកបាយចូលចាន ជុងហ្គុក ពាក់កណ្ដាល។
« អរគុណ.. នាយនិយាយរួចអោនមុខចុះវិញ ។
*ស្ងាត់*ស្ងាត់
បន្ទាប់ពីហូបបាយរួចជុងហ្គុកប្រមូលចានទុករួចដើរមករកទ្រង់វិញ..
« មិនបាច់ទេ... យើងអាចដើរបាន » ទ្រង់និយាយរួចទម្លាក់ជើងចុះពីលើគ្រែដើរចូលបន្ទប់របស់ទ្រង់វិញ។
ជុងហ្គុក សម្លឹងពីក្រោយខ្នងទ្រង់រួចក៏ទាញសន្ទួចក្បែរនោះដើម្បីទៅនេសាទ។ថ្ងៃត្រង់ទៅហើយដោយឡែក ថេហ្យុង នៅអង្គុយលើគ្រែរង់ចាំមនុស្សម្នាក់ដែលយកត្រីទៅលក់អោយអ្នកឯផ្សារបាត់ស្មើនេះមិនទាន់ឃើញមកវិញទៀត។ ទ្រង់អង្គុយសម្លឹងទៅមាត់ផ្លូវរហូតប្រទះឃើញស៊ូជីនដើរមកជាមួយនណាក៏មិនដឹង រាងខ្ពស់ សង្ហាៗដើរមករហូតដល់ក្នុងបរិវេនផ្ទះជាមួយទ្រង់។
« លោកនៅអង្គុយត្រង់នោះសិនទៅ .. ខ្ញុំចូលទៅយកវាអោយ » ស៊ូជីន និយាយរួចដើរចូលក្នុងផ្ទះទៅយកអ្វីក៏មិនដឹង។
ថេ សម្លឹងទៅនាងរួចបែរមកវិញក្រោយលឺសម្លេងហៅ
« សួស្ដី.. លោកជាបងប្រុសរបស់ ស៊ូជីន មែនទេ ? »
« អ.. គឺមិនមែនទេ ! ស៊ូជីន ជាកូនទោល .. ខ្ញុំគ្រាន់ជាអ្នកសុំនាងស្នាក់អាស្រ័យប៉ុណ្ណោះ » ថេនិយាយទៅកាន់នាយសង្ហាដែលអង្គុយក្បែរទ្រង់។
« អត់ទោស!! ខ្ញុំអាចសួរឈ្មោះរបស់ឯងបានទេ ? » អ៊ុនវ៊ូ ( Cha Eunwoo )
« ខ្ញុំ ថេហ្យុង » ទ្រង់និយាយរួចញញឹមទៅរាក់ទាក់នាយកំលោះ។
ស៊ូជីន ក៏ចេញពីក្នុងផ្ទះមកវិញដោយកាន់ប្រាក់មកជាមួយ ( ជាប្រាក់ដែល ជុងហ្គុក ទុកអោយសម្រាប់នាងចំណាយទៅលើអ្វីដែលចាំបាច់ )« នេះលោក ... » ស៊ូជីន ហ៊ុចប្រាក់ទៅអោយបុរសសង្ហាដោយ ថេ សម្លឹងមុខនាងបែបមិនយល់។
« ខ្ញុំមិនយកទេ .. ថ្នាំនិងខ្ញុំអោយទៅពុករបស់នាង » អ៊ុនវ៊ូ
« យក ទៅ!! ខ្ញុំមិនចង់ជំពាក់គុណនណាឡើយ » ស៊ូជីននិយាយរួចលាតដៃអ្នកកំលោះអោយទទួលប្រាក់។
នាយកំលោះក៏ទទួល តាមពិតនាយជាគ្រូពេទ្យមួយរូបនៅភូមិក្បែរនេះហើយឱពុករបស់នាយផ្ទាល់ជាមន្ត្រីនៅខាងរាជវាំង ឈរសឹង ។ អ៊ុនវ៊ូ តែងជួយដល់អ្នកជម្ងឺក្រីក្រមុននិងនាយបាននិយាយថានាយមិនទទួលប្រាក់នោះទេ .. ក៏ប៉ុន្តែ ស៊ូជីន មានះកាន់ដៃនាយអោយមកទទួលប្រាក់ដល់ផ្ទះបែបនេះ ។
« បើលោកគ្រូពេទ្យមិនជំទាស់ទេ អាចទេជួយទៅពិនិត្យពុកខ្ញុំបន្តិចទៅ!! ជ្រុលជាមកដល់ហើយ » នាងតូចនិយាយដោយឡែក ថេហ្យុង ស្ដាប់លឺហើយហួសចិត្តនិងនាងជាខ្លាំងរួចក៏ធ្លោយសើចចេញមក។
អ៊ុនវ៊ូ សម្លឹងទៅអ្នកម្ខាងដែលអស់សំណើចនិង ស៊ូជីន ដែលបោកនាយអោយមកទីនេះ ... នាយសម្លឹងទៅទ្រង់មួយស្របក់បែបលង់និងឈ្លក់វង្វេងជាមួយទ្រង់យ៉ាងខ្លាំង។
« បាទ .. គាត់នៅខាងក្នុងមែនទេ ? » អ៊ុនវ៊ូ ងាកមកនាងតូចវិញហើយក៏ចោទសួរតែម្ដង ។
« ខាងនេះលោកគ្រូពេទ្យ » នាងតូចញញឹមបិទមាត់មិនជិតរួចនាំគ្រូពេទ្យចូលទៅសួរនាំអាការះរបស់ពុកនាង។
ថេហ្យុង សម្លឹងពីលើគ្រែទៅ .. នេះនាងល្អិតបោកគ្រូពេទ្យអោយមកមើលផងហី ? ទ្រង់គិតម្នាក់ឯង ។
YOU ARE READING
ស្ដេចនិងអ្នកនេសាទ(TAEGUK)
RomanceTop kook Bottom Tae Story about future king Kim Taehyung fall in love with Fisherman Jeon Jungkook ,enjoy ~ •AUTHOR: TAEJEON