@ផ្ទះតូចជាប់មាត់ទន្លេ ☀️
រាងតូចស្រឡូនបើកភ្នែកឡើងក្រោយពីដៃរបស់ទ្រង់
រាវរកមើលមនុស្សជាទីស្រលាញ់ដែលតែងតែអោបរឹទ្ធក្នុងរង្វង់ដៃរបស់ខ្លួនលែងមានទៀត។
« ជុង គេចេញទៅតាំងពីស្មើរណា? » ទ្រង់ចោទសួរ សំណួរទៅខ្លួនឯង ..ថេហ្យុង ក៏រៀបចំកន្លែងគេងដោយមានរបៀបរួចក៏ចេញពីបន្ទប់ដើម្បីធ្វើការសំអាតខ្លួន។
@រាជវាំង ឈរសឹង
« នេះឯកសណ្ឋានរបស់ឯង .. យកវាទៅផ្លាស់រួចចេញទៅគាល់ព្រះនាងធំជាមួយយើង » សេនា ហ៊ុចឈុតខ្មៅអោយទៅនាយសង្ហារួចធ្វើការផ្លាស់សំលៀកបំពាក់រួចរាល់ក៏ធ្វើដំណើរទៅរាជដំណាក់របស់ព្រះនាង ថេហៀ ។
រាងខ្ពស់សង្ហាស្លៀកពាក់ឈុតខ្មៅ សក់ខ្លី ដោយមាន
ក្រណាត់ខ្មៅរុំជាប់ថ្ងាស់របស់ខ្លួនស្ពាយជាមួយដាវ
របស់នាយទៅជាមួយដែលមានបន្តោងចងជាប់ជាមួយនិងដាវ ( បន្តោងដែលថេហ្យុងអោយនាយកាល២ឆ្នាំមុន )« សូមគោរពលោកមេទ័ព ផាក » មេទ័ពដែលនាំ ជុងហ្គុក ទៅរាជដំណាក់ព្រះនាង ថេហៀ មុននេះក៏បញ្ឈប់ដំណើររបស់ខ្លួនក្រោយឃើញ ជីមីន ដើរកាត់តាមផ្លូវជាមួយគ្នានោះដែល ។
ជុងហ្គុក ឃើញដូចនេះក៏អោនក្បាលគោរពអ្នកមានឋានះខ្ពស់ជាងខ្លួនបន្តិច រួមជាមួយទឹកមុខរាបស្មើរ ។
« លោកមេទ័ព យាងទៅឯណាដែលទានម្ចាស់ .. »
មេទ័ពអោនគោរពរួចសួរសំណួរ២~៣ម៉ាត់ទៅកាន់ទ្រង់
« គឺទៅគល់ មហេសី អារ៉ា .. »
« អ៎ នេះជា ... ? » ជីមីនចោទសួរវិញ
« គេជាសេនាថ្មី ដែលនិងត្រូវតាមការពារព្រះនាងធំចាប់ពីថ្ងៃនេះទៅ »
« ម្ចាស់បងស្រី ថេហៀ មែនទេ ? » ជីមីនចោទសួរ ( ថេហៀ មានរូបរាងទម្រង់មុខដូចជា ថេហ្យុង គ្រាន់មួយជាមនុស្សស្រីមួយជាមនុស្សប្រុស )
« បាទ.. លោកមេទ័ព »
« ខ្ញុំម្ចាស់ ... ជុងហ្គុក » នាយសង្ហានិយាយដោយទឹកមុខរាបស្មើរក្រោយជីមីនសម្លឹងទៅនាយមុននេះ ..
« យើងដូចជាធ្លាប់ជួបគ្នាពីមុនរឺអត់ ? » ជីមីន សម្លឹងមុខនាយរួចបន្តចោទសួរទៅអ្នកដែលសម្លឹងមកខ្លួនដូចគ្នា ។
« ...... »
« មិនអីទេ មិនរំខានលោកទាំង២ទេ .. ខ្ញុំក៏ប្រញាប់ទៅជួបព្រះមហេសីដូចគ្នា » ជីមីន និយាយរួចញញឹមលាពួកគេទាំងពីដែលអោនគោរពលាទ្រង់វិញដូចគ្នា ។
YOU ARE READING
ស្ដេចនិងអ្នកនេសាទ(TAEGUK)
RomanceTop kook Bottom Tae Story about future king Kim Taehyung fall in love with Fisherman Jeon Jungkook ,enjoy ~ •AUTHOR: TAEJEON