ភាគទី២៥

540 45 0
                                    

@នៅកញ្ចុះក្រោយរាជដំណាក់ព្រះនាងថេហៀ

« ម្ចាស់ប្អូនអង្គុយត្រង់នេះមក » ថេហៀ ហៅ រាជបុត្រាថេហ្យុង អង្គុយក្បែរទ្រង់ ។

ថេហ្យុង ឈានយឺតៗទៅរកកន្លែងដែលព្រះនាងហៅអោយអង្គុយដោយលើតុសម្បូរទៅដោយគ្រឿងបរិភោគជាច្រើន។

« ទ្រង់មិនស្រួលខ្លួនមែនទេ ? » ជីមីន គ្រាទ្រង់អោយទៅអង្គុយជិតព្រះនាង
« យើងមិនអីទេ .. » ថេ និយាយតិចៗទៅអ្នកដែលអោវដៃគ្រាខ្លួន ដោយមិនក្រឡេកភ្នែកទៅរករាងខ្ពស់ដែលឈរធ្មឹងមិនកំរើកដូចរូបចំឡាក់ ។

« ម្ចាស់បង គិតថាទ្រង់ស្គមខ្លាំងណាស់ទើបបងខំងើបពីប្រលឹមធ្វើគ្រឿងបរិភោគទាំងនេះ » ថេហៀ និយាយដោយមាត់រៀបចំអាហារដាក់ពីមុខទ្រង់ដែលអោនមុខចុះមិនហ៊ានសូម្បីកម្រើកត្របកភ្នែករបស់ខ្លួន .. ព្រោះអ្វី ? ដោយសារពាក្យសំដីដ៏ខ្លីរបស់ ជុងហ្គុក ម៉េញនេះធ្វើអោយទ្រង់ឆ្អែតដល់ថ្នាក់អាហារដែលខ្លួនចូលចិត្តខ្លាំងគ្រាន់តែសម្លឹងក៏មានអារម្មណ៏ថាឆ្អែតឡើងអួលបាត់ទៅហើយ ។

« ជុងហ្គុក ..? លោកអង្គុយខាងមុខនេះមក .. » ថេហៀ និយាយទៅនាយខ្ពស់សង្ហាក្រោយដែល ជីមីន អង្គុយខាងមុខនោះមុនទុកចន្លោះអោយ ជុងហ្គុក អង្គុយត្រង់នោះជាមួយ ។

« ខ្ញុំម្ចាស់មិនឃ្លានទេ .. ទ្រង់សោយមុនចុះ » ជុង
បដិសេធនិងទ្រង់
« ហីយ៉ា.. ធ្វើមើលមិនដែលរួមតុអាហារជាមួយយើង ! » ថេហៀ ក្រោកឡើងទៅចាប់ដៃនាយសង្ហាអោយមកអង្គុយក្បែរ ជីមីន

គ្រាន់លឺពាក្យសំដី ព្រះនាងមុននេះហើយ ធ្វើអោយអ្នកដែលស្រងូតស្រងាត់មួយសន្ទុះមុននេះក្រឡេកភ្នែកទៅមើល ជុងហ្គុក ដែលកំពុងមើលមកទ្រង់ដូចគ្នានោះ។

« ឆឺសស.. » ថេ អស់សំណើចបញ្ចេញសម្លេងមិនពេញចិត្តម្នាក់ឯងរួចប្រញាប់ងាកមុខចេញដោយបន្លឺនៅប្រយោគមួយខ្សែរទៅអ្នកខាងមុខ ។

« យើងមិនចូលចិត្តរួមតុអាហារជាមួយអ្នកដែលមានឋាននះធន់ទាបឡើយ » ថេ និយាយដោយយកចង្កឹះចាប់អាហារពីមុខចូលមាត់បញ្ចេញរឹកមិនពេញចិត្តជាខ្លាំង .. នេះទ្រង់អស្ចារ្យពេកហើយទេដឹង ? ក្រែងម៉េញនេះទ្រង់កំពុងសោកសៅមិនចឹង ? ដោយសារសម្ដីរបស់ ម្ចាស់បងរបស់ខ្លួនមុននេះធ្វើអោយទ្រង់បានយល់ពីទំនាក់ទំនងរបស់មនុស្ស២នាក់កំពុងអោបដៃគ្នាឈរពីមុខខ្លួនបាត់ទៅហើយ .. ក្រែងស្រលាញ់យើងមិនចឹង ?? ចុះហេតុអ្វីអោយនារីម្នាក់នោះចូលមកជីវិតរបស់លោកបានដូចនេះ ?? មិនស្គាល់យើង ? ឆឺសស យើងទើបតែដឹងថាលោកក៏ពូកែសំដែងខ្លាំងដែលតើ . ចុះឯណាពាក្យសំដីរបស់លោក ? ក្រែងយើងសន្យាគ្នាហើយតើ.. ថាយើងនិងមិនចោលគ្នា ចុះនេះជាអ្វី ?

ស្ដេចនិងអ្នកនេសាទ(TAEGUK) Where stories live. Discover now