ភាគទី១០

720 58 0
                                    

_ _ _
« ស៊ូជីនឯងភ្ញាក់លឿនម្ល៉េះ ? មានអីអោយយើងជួយដែលទេ ? » ទ្រង់ចោទសួរទៅនាងតូចដែលអោនងើបនៅចង្ក្រានបាយម្នាក់ឯង។
« បងប្រុសគាត់ស្គមណាស់ ខ្ញុំចង់ធ្វើអីប៊ូវដល់គាត់បន្តិច »
« អ.... » ទ្រង់និយាយបានប៉ុន្នឹងរួចដាក់ខ្លួនអង្គុយលើគ្រែសម្លឹងទៅជុំវិញខ្លួន ។
« បងប្រុស... ! » នាងតូចស្រែកហៅ ជុងហ្គុក ដែលចេញពីផ្ទះមកនោះដោយសក់សើមៗព្រោះទើបងូតទឹកហើយ។
ជុងហ្គុកដាក់ខ្លួនអង្គុយជិត ថេយ៉ុង រង់ចាំនាងតូចកាន់អាហារពេលព្រឹកមួយថាសចេញមកដាក់លើគ្រែនោះរួចនាំគ្នាបរិភោគអាហារពេលព្រឹកជុំគ្នាទាំង៣នាក់។
ថេហ្យុងគិតតែអោនសម្លឹងទៅចានបាយរហូតដល់ ស៊ូជីន ឃើញដូចនេះក៏ដើរទៅចង្ក្រានបាយកាន់បង្អែមមក២ចានដាក់ពីមុខថេហ្យុងមួយចាននិងអោយ ជុងហ្គុក មួយដែល។
« ថេយ្យុង បើបងញាំបាយមិនចូល បងប្ដូរមកញាំបង្អែមវិញក៏បាន » ស៊ូជីន
« អរគុណ » ថេហ្យុងលើកបង្អែមឡើងរួចដួសវាញាំ។
« ហីយ៉ា .. ខ្ញុំប្រាប់បងប៉ុន្មានដងហើយថាមិនត្រូវទុកសក់សើមបែបនេះទេ .. » នាងតូចនិយាយរួចទាញកន្សែងក្បែរនោះមកជូតសក់អោយ ជុងហ្គុក ដែលអោនញាំបង្អែមក្នុងចាន។ នាងតូចចុះពីលើគ្រែរួចឈរជូតសក់អោយ ជុងហ្គុក ។
« សក់បងបាំងភ្នែកហើយ .. មើលចុះ ហិហិហិ » នាងតូចនិយាយដោយវែកសក់មុខជុងហ្គុកទៅចំហៀងអស់រួចសើច។
« កំប្លែងណាស់ តែក៏នៅតែសង្ហា ... » នាងតូចនិយាយឡើងថ្ពាល់ក្រហម។ ដោយឡែកម្នាក់ម្ខាងដែលសម្លឹងមើលទៅឃើញគ្រប់យ៉ាងរួមទាំងសម្លេងសើចម៉េញនេះ..កាន់តែធ្វើអោយទ្រង់ឈឺអួលអួលទ្រូងខាងឆ្វេងជាខ្លាំង ។ ទ្រង់មិនដឹងហេតុអ្វីមានអារម្មណ៏បែបនេះឡើងមកទេ។ គ្រាន់ដឹងថាទ្រង់មិនចូលចិត្តអោយ ជុងហ្គុក ទៅស្និតស្នាល ជាមួយអ្នកផ្សេង ។
ជុងគុក ងាកមុខមករកអ្នកដែលអោនមុខទៅចានបង្អែមរបស់ខ្លួនក្បែរនោះដោយទឹកមុខមិនល្អរួចនាយក៏លើកដៃទៅចាប់ដៃ ស៊ូជីន រួច
« បានហើយ.. បងធ្វើខ្លួនឯងបាន » ជុងហ្គុក ដកកន្សែងចេញពីដៃរបស់នាងរួចយកមកជូតខ្លួនឯងដោយងាកមុខសម្លឹងទៅ ថេហ្យុង ។
« បង ប្រុស... ! » ស៊ូជីនហៅសម្លេងរាងលឺបន្តិចធ្វើអោយ ថេហ្យុង ដែលអោនមុខចុះម៉េញនោះសម្លឹងទៅរកនាងដូចគ្នា ។
« ហឺមម.. » ជុងហ្គុក ក្រហឺមងាកមករួចក៏ត្រូវនាងតូចក្រសោបមុខនាយឡើងអោនទៅបឺតមាត់របស់នាយ ដោយ ជុងហ្គុក មិនព្រមបើកមាត់ទទួលយកអណ្ដាតរបស់នាងឡើយ។ ជុងគុក ចង់រុញនាងចេញតែនាយមិនអាចខ្លាចថា ស៊ូជីន និងខូចចិត្ត ។ ថេយ្យុង បើកភ្នែកធំៗក្រោយឃើញសកម្មភាពបែបនោះ.. ។
« ខ្ញុំ .. ខ្ញុំឆ្អែតហើយ » ទ្រង់យកដៃវាសទឹកភ្នែកដែលហូរមកនោះចេញរួចប្រយ៉ាប់ក្រោកចេញពីទីនោះចូលបន្ទប់របស់ខ្លួនបាត់។
ជុងហ្គុក តាមសម្លឹងរាងតូចរត់ចូលក្នុងផ្ទះបាត់រួចក៏ចាប់នាងតូចចេញ។
« ឯងធ្វើអី មានដឹងខ្លួនទេ ? » ជុងហ្គុកចោទសួរសំលេងស្រាលទៅនាង។
« ស្ងាត់.. » នាងអោនមុខសម្រក់ទឹកភ្នែក
« ឯងក៏ឃើញថា ថេហ្យុ...
« គឺខ្ញុំមានបំណង !! ខ្ញុំដឹងថាបងនិងគេថើបគ្នានៅក្នុងនោះ !! » នាងតូចផ្ដើមហូរទឹកភ្នែកមកខ្លាំងៗ
« ខ្ញុំស្រលាញ់បង !! បងក៏ដឹង !! ម្ដេចក៏បងធ្វើបែបនោះដាក់ខ្ញុំ ? » នាងតូចចោទសួរដោយកំពុងយំ
« បងស្រលាញ់គេមែនទេ?? បងប្រាប់មក !! ចុះបើគេដឹងពីសមភាពគេថាគេខ្ពង់ខ្ពស់យ៉ាងណា តើគេអាចទទួលយកអ្នកក្រដូចបងដែលទេ ??? » នាងតូចយំខ្លាំងទៅ
« បងដឹង... បងមិនមែនជាមនុស្សដែលគេត្រូវយកជីវិតមកលំបាកជាមួយបងទេ.. ។
« បងទៅរកត្រីហើយ .. កុំភ្លេចផ្ដល់ថ្នាំអោយពុកពិសារ ។ រាងខ្ពស់និយាយរួចទាញសន្ទួចនិងកន្ត្រកដាក់ត្រីដើរទៅជាមួយ។
@𝐒𝐤𝐢𝐩

ស្ដេចនិងអ្នកនេសាទ(TAEGUK) Where stories live. Discover now