ភាគទី៣

968 69 0
                                    

•នៅដំណាក់មេទ័ព 𝐉𝐞𝗼𝐧

« ព្រះមាតា » 𝐏𝐚𝐫𝐤 𝐉𝐢𝗺𝐢𝐧 ស្រែកហៅព្រះមាតាខ្លួនទាំងឈរខាងក្រៅនៃដំណាក់ទ្រង់...មេទ័ព 𝐏𝐚𝐫𝐤 ទើបតែវិលត្រឡប់មកពីការធ្វើសង្គ្រាមវិញដោយសុវត្ថិភាពបំផុត។នៅដំណាក់ ឆាងអាន គឺសុទ្ធតែមានអ្នកស្គាល់និងដឹងពីឥទ្ធិពលនៃទ្រង់,ទ្រង់ត្រូវជាក្មួយបង្កើតរបស់អ្នកម្នាង 𝐉𝐢𝐲𝐞𝗼𝐧 ក្រោយដែលមាតាបិតាចាកលោកនេះទៅតាំងពីទ្រង់មានព្រះជន្មបាន២ព្រះវស្សារប៉ុណ្ណោះ។ អ្នកម្នាង 𝐉𝐢𝐲𝐞𝗼𝐧 បានយកទ្រង់មករស់នៅនិងមើលថែទុកដូចជាបុត្របង្កើតរបស់ទ្រង់អញ្ចឹង។ដោយសារអ្នកម្នាងជាស្ត្រី អារ (អត់កូន) សម្រាលបានបុត្រមួយអង្គហើយបុត្រក៏ស្លាប់ចោលអ្នកម្នាងទៀតទើបពេលនេះ 𝐏𝐚𝐫𝐤 𝐉𝐢𝗺𝐢𝐧 តែងទទួលបានក្ដីស្រលាញ់ឡើងធំធេងពីព្រះមាតា 𝐉𝐢𝐲𝐞𝗼𝐧 ។

« បុត្រា.. » អ្នកម្នាងចេញមកហើយក៏ស្ទុះទៅអោបបុត្ររបស់ទ្រង់ដោយក្ដីនឹករលឹក។
« ព្រះបិតានៅដំណាក់ដែលទេមាតា?»
«ទ្រង់យាងចូលដំណាក់សិនមក..ព្រះបិតាទ្រង់នៅខាងក្នុង

ទ្រង់យាងចូលដំណាក់វិញរួចក៏សំណេះសំណាលរឿងនេះនោះជាច្រើន(រឿងទៅធ្វើសង្គ្រាម) រួចមេទ័ព 𝐉𝐞𝗼𝐧 ក៏លើករឿងមួយមកនិយាយឡើង »
«ខានស្អែកនេះជាថ្ងៃចំរើនព្រះជន្មរបស់រាជបុត្រា..ហើយយើងក៏ជាភ្ញៀវធំរបស់ដំណាក់ ឈរសឹង ដែល..បើសិនបុត្រមិនទំនេរនៅថ្ងៃនោះព្រះបិតាសំណូមពរអោយបុត្រលែងចោលរាល់កិច្ចការទាំងអស់និងត្រូវចូលរួមក្នុងពិធីកុំអោយខកខាន។
« ទ្រង់ដូចជាខានជួបរាជបុត្រា 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 យូរណាស់មកហើយ...ពីក្មេងទ្រង់ស្និតស្នាលនិងរាជបុត្រាណាស់» 𝐉𝐢𝐲𝐞𝗼𝐧
«បុត្រក៏មានកិច្ចការធ្វើជាច្រើនដូចនេះទើបមិនសូវបានស្និតស្នាលដូចពីមុនណាទៀតដំណាក់ក៏នៅឆ្ងាយពីគ្នា » 𝐉𝐢𝗺𝐢𝐧 និយាយ..តាមពិតទៅគឺ 𝐉𝐢𝗺𝐢𝐧 មានភាពខ្មាស់អៀននិងតែងតែរកលេសគេចពីរាជបុត្រា 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 ទៅវិញទេ ។
( ១០ ឆ្នាំមុន ) 𝐉𝐢𝗺𝐢𝐧 មានអាយុ១០ឆ្នាំនិង 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 មានអាយុ៨ឆ្នាំ ។ ពួកគេទាំងពីរកំពុងលេងជាមួយគ្នានៅរាជវាំងខាងក្រោយដំណាក់មានសួនផ្កាស្រស់ស្អាតយ៉ាងច្រើនរួមទាំងទន្លេមានទឹកហូរមានទឹកធ្លាក់និងដើមឈើធំៗស្រស់ស្អាតជាច្រើននៅទីនោះដោយមានសេនា២នាក់និងអ្នកបំរើស្រី២នាក់នៅយាមឈរមើលបុត្រាទាំង២។

ស្ដេចនិងអ្នកនេសាទ(TAEGUK) Where stories live. Discover now