ភាគទី៥

871 77 0
                                    

ថ្ងៃចំរើនព្រះជន្មរបស់អានាគតស្ដេចក៏ចូលមកដល់..នៅខាងក្នុងរាជវាំងអ្នកបំរើគ្រប់គ្នាកំពុងតែវឹកវររឿងចាត់ចែងពិធីផងដោយមានរៀបចំជាបាវអង្កនិងគ្រឿងបរិភោគដែលអាចរក្សាទុកបានយូរមួយចំនួនធំធ្វើវាសំរាប់ចែកជាអំណោយទៅដល់ប្រជារាស្ដ្រ ឈរសឹង និងមានការរៀបចំផឹកសុីនៅទីធ្លាខាងក្នុងរាជវាំងផ្ទាល់ដោយរៀបជាតុតូចៗជាង១មុឺនតុនោះដើម្បីអោយប្រជារាស្រ្ដជប់លៀងអបអរដល់អនាគត់ស្ដេចថ្មីផងដែល។
ត្រឡប់មកមើលរាងតូចដែលកំពុងអង្គុយលើគ្រែសម្លឹងទៅជើងរបស់ទ្រង់ដែលរុំបង់ជិតនោះ។
« បិតាដឹងទ្រង់ច្បាស់ជាស្ដីបន្ទោសមិនខាន »
ទ្វាដំណាក់ក៏បើកដោយមាឌធំមានអំណាចចូលមកជាមួយទ្រះមហេសីរបស់ទ្រង់..
« ព្រះបិតា!! » រាងតូចស្ទុះងើបចេញពីគ្រែដើរសំដៅមករកបិតារបស់ទ្រង់ដោយអោនលំទោនអ្នកដែលឈរញញឹមអង្អែលក្បាលរបស់ខ្លួនតបវិញ។
« បុត្រត្រៀមខ្លួនហើយរឺនៅសំរាប់ពិធីយប់នេះ » ស្ដេច 𝐊𝐢𝗺
« ខ្ញុំម្ចាស់ត្រៀមរួចរាល់ហើយព្រះបិតា »
« បុត្រ!! នេះជើងរបស់បុត្រត្រូវនិងអ្វីមក? » មហេសី 𝐀𝐫𝐚
« គឺបុត្រ... គឺបុត្រមិនប្រយ័ត្នក៏រអិលជើងរួចគ្រេចបន្តិចប៉ុណ្ណោះ.. តែបុត្របានទៅជួបរាជពេទ្យហើយ.. ២ រឺ ៣ ថ្ងៃទៀតនិងជា
« បុត្រដើរកើតរឺអត់? អោយបិតាកោះហៅរាជពេទ្យមកមើលទ្រង់ម្ដងទៀតទេ? » ស្ដេច 𝐊𝐢𝗺
« មិនបាច់ទេព្រះបិតា ... បុត្រអាចដើរបាន  
« ខ្ញុំម្ចាស់គិតថាអោយបុត្រសំរាកសិនទៅ.. ទ្រង់ក៏ត្រូវសំរាកអោយបានច្រើនដែលសំរាប់ពិធីយប់នេះ » មហេសីនិយាយទៅកាន់ស្ដេច 𝐊𝐢𝗺
« បុត្រសំរាកសិនចុះព្រះបិតានិងព្រះមាតាត្រឡប់ទៅដំណាក់វិញហើយ » និយាយចប់អ្នកជាមាតាក៏អោនទៅថើបថ្ងាស់របស់បុត្រមួយខ្សឺតរួចឈានទៅដំណាក់របស់ទ្រង់វិញ។
________

*យប់ចាប់ផ្ដើមពិធីក៏ឈានមកដល់ »

*យប់ចាប់ផ្ដើមពិធីក៏ឈានមកដល់ »

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ស្ដេចនិងអ្នកនេសាទ(TAEGUK) Where stories live. Discover now