ភាគទី២៣

503 47 0
                                    

@ផ្ទះតូច

« លោកជានណា ? ហេតុអ្វីមានមនុស្សច្រើនយ៉ាងនេះមកផ្ទះរបស់ខ្ញុំ ? » ថេហ្យុង ចោទសួរដោយសម្លឹងទៅមុខសង្ហារបស់ ជីមីន មិនដាក់ភ្នែក ។
« ថេហ្យុង .. នេះគឺបងណា .. បងជា ជីមីន ណា » រាងខ្ពស់ឈានជំហានទៅក្បែររាងតូចដែលព្យាយាមឈានថយក្រោយចេញពីទ្រង់វិញ ។
« ខ្ញុំ មិនស្គាល់លោកទេ ! » រាងតូចឈានចំហានថយក្រោយរហូតប៉ះជាមួយនិងខ្លួនរបស់ ស៊ូជីន។
« ស៊ូជីន ពួកគេជានណា .. » ថេ ចោទសួរដោយទឹកមុខស្លេកស្លាំង ។
« ដល់ពេលហើយ .. ទ្រង់ត្រឡប់ទៅកន្លែងដែលសាកសមរបស់ទ្រង់វិញចុះ .. »នាងតូចអោនមុខនិយាយដោយមិនហ៊ានសម្លឹងមុខរបស់រាងខ្ពស់ខាងមុខខ្លួនទាល់តែសោះ ..
« ស៊ូជីន ... ឯងនិយាយអីនិង ? » ថេ ចាប់ផ្ដើមស្រពិចស្រពិល
« សូមទ្រង់ត្រឡប់ទៅរាជដំណាក់វិញក្រាបទូល » សេនាដើរមកឈរសងខាងក្បែរទ្រង់ដោយអោនគោរពបន្តិច។
« អត់ទេ! យើងមិនស្គាល់ពួកឯងទេ !! ចេញទៅវិញទៅ ! ចេញពីផ្ទះយើង .. » រាងតូចស្រែកច្រឡោតខ្លាំងៗទៅពួកគេដែលមិនហ៊ានសូម្បីងើយមុខសម្លឹងមករកទ្រង់។
( ជុងហ្គុក .. នេះជាអ្វីនិង ? ពួកគេកំពុងតែនិយាយពីរឿងឆ្កួតអី? បងប្រញាប់មកវិញមក.. អូនភ័យខ្លាចណាស់.. អត់ទេ!! យើងត្រូវតែទៅរក ជុងហ្គុក ) ថេហ្យុង គិតក្នុងចិត្តរួមជាមួយទឹកភ្នែករបស់ទ្រង់ស្រក់ចុះមកជាមួយ ហើយក៏ប្រញាប់ស្ទុះរត់ចាកចេញពីទីនោះបំណងគឺចង់រត់ទៅរក ជុងហ្គុក តែក៏ត្រូវរាងខ្ពស់ក្រាស់ (ណាមជុន) ចាប់ទាញរាងកាយនោះជាប់លើកដៃវៃទៅលើចង្អឹង ក របស់ថេហ្យុងក៏សន្លប់ភ្លាមៗ នៅលើដៃរបស់ណាមជុន។
« ម្ចាស់បងធ្វើឆ្កួតអីនិង ? » ជីមីន រត់មករួចច្រឡោតទៅម្ចាស់បងរបស់ទ្រង់។
« អោយបងសុំទោស.. មើលទៅទ្រង់រឹងចចេសណាស់មានតែវិធីបែបនេះឯង .. » ណាមជុន និយាយរួចប្រគល់រាងកាយស្រឡូូនដែលសន្លប់នោះទៅអោយជីមីន។

« នាំគ្នាត្រឡប់ទៅរាជវាំងវិញ !! » ជីមីន បញ្ជាដល់កងសេនាទាំងអស់ត្រឡប់ទៅវិញ រួចងាកមកសម្លឹងមើលអ្នកដែលសន្លប់ក្នុងដៃបន្តិចសឹមបីរាងតូចដាក់ខ្នងសោះជិះទៅជាមួយគ្នា។
ជីមីន ដាក់អ្នកដែលសន្លប់ពីមុខខ្លួនហើយអោបចង្កេះទ្រង់ជាប់មិនអោយធ្លាក់រួចបោលសេះទៅមុខ រួមជាមួយពួកសេនានិងបងជីដូនមួយរបស់ខ្លួន ( មេទ័ពធំ ណាមជុន )

ស្ដេចនិងអ្នកនេសាទ(TAEGUK) Where stories live. Discover now