@រាជវាំងឈរសឹង
« តាមពិតទៅអ្នកដែលរៀបចំរឿងបំបែកបុត្រាចេញពីវាំងនោះជា.. សេនាជិតដិតរបស់អ្នកមហេសីទី២ ស៊ូណា ? ( ព្រះមាតារបស់ ស៊ូហៀ បុត្រីដំបូងរបស់ស្ដេច គីម ) » មហេសី ឈេយ៉ុង និយាយដោយលើកពែងតែមកសោយ
« ក្រាបទូលព្រះមហេសី » សេនាជិតដិតរបស់មហេសី
« នេះ.. កញ្ជ្រោងលាក់កន្ទុយទេតើ .. » ឈេយ៉ុង
« ឯងទៅវិញទៅ.. រួចលាក់ការនេះជារឿងសំងាត់បំផុត »
« ក្រាបទួលអ្នកម្នាង » សេនាអោនគោរពលាមុននិងចាកចេញ។~
@ផ្ទះតូច
« នេះបងប្រុស .. ខ្ញុំធ្វើបង្អែមអោយទ្រង់ពិសារ_បងជួយយកទៅអោយទ្រង់ផង » ស៊ូជីន ដើរមករករាងក្រាស់ដែលអាក់ដំណើរចូលបន្ទប់របស់នាយ។
« អរគុណ.. » ជុង ទទួលរួចដើរចូលជាមួយចានបង្អែមមួយចាន ទុកអោយនាងតូចស្រក់ទឹកភ្នែកមើលផែនខ្នងមនុស្សដែលនាងស្រលាញ់កំពុងតែមើលថែអ្នកដ៏ទៃមិនមែនជានាង ...
~
« អ្វីនិង .. ? » ថេ ក្រោកអង្គុយរួចសួរទៅនាយសង្ហា
« បង្អែម .. » ជុង ដាក់ខ្លួនអង្គុយក្បែរទ្រង់រួចដួសបង្អែមបញ្ចុកដល់ទ្រង់។
« ស៊ូជីន ជាអ្នកធ្វើអោយឯង » ជុង
« នាងពិបាកដោយសារខ្ញុំច្រើនពេកហើយ .. » ថេ
« នាងជាមនុស្សល្អ គ្រាន់ពេលខ្លះនាងនិយាយអាក្រក់តែនាងមិនអាក្រក់ដូចសំដីនាងឡើយ » ជុង និយាយដោយដៃបន្តបញ្ចុកបង្អែមអោយរាងតូច ។
« ជុង.. » ថេ
« ហឺមម » ជុង
« យើងទៅដើរលេងទេ ? » ថេ
« ឯងចង់ទៅណា ? » ជុង
« ទៅកន្លែងដែលមានផ្កាច្រើនៗ ហើយក៏... សាកទៅលេងរាជធានីទេ ? » ថេ
នាយភ្លឹកមួយសន្ទុះក្រោយលឺពាក្យថា រាជធានី« ជុង .. ! » ថេ សម្លឹងទៅរាងក្រាស់ដែលកំពុងភ្លឹករួចហៅនាយអោយងាកមករកទ្រង់វិញ ។
« ថេ.. សន្យាជាមួយយើងបានទេ ? ថាបើគ្មានយើងទៅជាមួយ_ឯងកុំទៅណាម្នាក់ឯងរឺក៏មានអ្នកបបួលទៅជាមួយអោយសោះ » រាងក្រាស់មុខចាប់ផ្ដើមស្លេកនិយាយពាក្យទាំងនោះ។
« ហេតុអី ..? » ថេ
« បើឯងស្រលាញ់យើង ឯងប្រកដជាធ្វើតាមសំដីរបស់យើង » រាងក្រាស់និយាយរួចប្រញាប់ក្រោកចេញពីទីនោះទៅអង្គុយមើលទឹកទន្លេក្រោយផ្ទះម្នាក់ឯង ។
ថេហ្យុង ធ្វើមុខមិនយល់ទៅនាយដែលស្រាប់តែងើបចេញភ្លាមៗបែបនេះ។
~
ជុង អង្គុយមុខមាត់ច្រាំងទន្លេតែឯង..
« ខ្ញុំសុខចិត្តអោយទ្រង់ស្អប់ខ្ពើមខ្ញុំ... ជាជាងបាត់បង់ទ្រង់ម្ចាស់ពេលនេះដែល.. សូមក្បែរព្រះអង្គតែបន្តិចទៀតទេ.. ពេលទ្រង់ចងចាំឡើងវិញទ្រង់និងស្អប់ខ្ញុំហើយនិងចាកចេញពីផ្ទះតូចចង្អៀតមួយនេះ ទៅកន្លែងសាកសមរបស់ទ្រង់វិញមិនខាន » នាយគិតក្នុងចិត្ត_មួយសន្ទុះក្រោយក៏មានដៃស្រឡូនមកអោបនាយពីក្រោយ។ គ្រាន់ឃើញដៃមានបង់រុំគ្រប់ម្រាមភ្លាមនាយក៏ដឹងច្បាស់ថាជានណា។
« កំពុងគិតអីមែនទេ ? » ក្រោយអោបរួមរិទ្ធពីក្រោយរាងក្រាស់រួចទ្រង់ក៏ដាក់ចង្ការលើស្មារនាយរួចចោទសួរដោយសំលេងស្អកតែផ្អែមស្រទន់បំផុត។
«ស្ងាត់*
« យើងស្រលាញ់ឯងណាស់.. ចង់អោយយើងស្លាប់នៅទីនេះដើម្បីបញ្ជាក់ពីទំហំចិត្តរបស់យើងក៏បាន ។ « ថេ»
« កុំនិយាយបែបនេះ » ជុងហ្គុក និយាយឡើងមាំដោយមិនងាកមករកអ្នកដែលអោបខ្លួនពីក្រោយ។
« យើងខ្លាចឯងមិនដឹងថាយើងស្រលាញ់ឯងខ្លាំងប៉ុណ្ណា ..» បន្តអោបរាងកាយដ៏ក្ដៅនោះរួចពេបមាត់និយាយ។
ជុង លែងចេញពីរាងកាយដែលអោបនាយមុននេះរួចបែរមកឈរសម្លឹងពីមុខទ្រង់ដែលមកមើលមកខ្លួនដូចគ្នា។
« ចុះបើថ្ងៃណាមួយ... ថ្ងៃដែលឯងចាកចេញពីយើង? » ជុងនិយាយទឹកមុខមាំទាំបង្ហាញថានេះជាសំណួរច្បាស់លាស់។
« ហាហា.. ម្ដេចនិងអាចទៅ ? » ទ្រង់សើចមិនសមបែរមុខដែលសម្លឹងទៅរាងក្រាស់មុននេះប្ដូរទៅមើលអ្វីផ្សេង។
« ទោះឯងមិនអាច.. តែ.... ឯងប្រកដជាចាកចេញ » ជុង និយាយទំលាក់ទឹកមុខបែរជាទន់ជ្រាយវិញ។
រាងតូចដែលបែរទៅមើលអ្វីជុំវិញខ្លួនមុននេះក៏បែរយឺតៗមករកនាយដែលអោនមុខចុះញញឹមមិនសម..
« ចឹង យើងរៀបការទៅ ! » ទ្រង់ និយាយមុខស្ងួតបញ្ជាក់ថានេះមិនមែនសំណូមពរលេងសើចឡើយ។
ជុងហ្គុក ស្រាប់តែងើយមុខមករកអ្នកឈរពីមុខខ្លួន.. ទឹកកមុខរបស់ទ្រង់ពេលនេះគឺច្បាស់លាញ់ខ្លាំងណាស់។
« រៀបការទៅ! ១ខែក្រោយ មួយអាទិត្យ រឺ ស្អែក ក៏បានដែល... ពួកយើងរៀបការទៅ!! » ថេ
« ឆើសស.. ម្ដេចនិងអាចទៅ » ជុង សើចចុងមាត់រួចងាកមុខចេញពីរាងតូច។
« ម្ដេចមិនអាច ?? ពួកយើងស្រលាញ់គ្នា .. ខ្លួនប្រាណរបស់ឯងជារបស់យើង ហើយខ្លួនរបស់យើងក៏ជារបស់ឯងដូចគ្នា» ថេ
« ជុង ស្ងាត់ ដោយបែរសំលឹងទៅមុខរបស់រាងតូចដែលនិយាយដោយមុឺងម៉ាត់មកនាយមុននេះ ។
« ទោះយើងជាមនុស្សប្រុស.. តែក៏មានការខាតបង់ដែល_ឯងត្រូវតែទទួលខុសត្រូវ !! មិនចឹងឯងនិង....
YOU ARE READING
ស្ដេចនិងអ្នកនេសាទ(TAEGUK)
RomanceTop kook Bottom Tae Story about future king Kim Taehyung fall in love with Fisherman Jeon Jungkook ,enjoy ~ •AUTHOR: TAEJEON