ភាគទី៤

887 70 0
                                    

-នៅរាជដំណាក់ ឈរសឹង

« ព្រះមាតាថ្ងៃស្អែកនេះបិតានិងបង្ហាញមុខមាត់អានាគត់ស្ដេចថ្មី.. នេះមាតាមិនមានផែនការអ្វីមួយរារាំងពិធីថ្ងៃស្អែកទេរឺទ្រង់នៅបណ្ដោយអោយវាកើតឡើងបាន? » 𝐊𝐢𝗺 𝐇𝐲𝐮𝐧
មហេសី 𝐂𝐡𝐚𝐞𝐘𝗼𝐧𝐠 ដែលត្រូវជាមាតាបង្កើតរបស់ 𝐊𝐢𝗺 𝐇𝐲𝐮𝐧 និងជាព្រះមហេសីទី៣របស់ស្ដេច 𝐊𝐢𝗺 ទទួលសោយទឹកតែរួចដាក់ពែងតែលើតុហើយនិយាយតបវិញ
« បណ្ដោយសិនទៅ.. មាតានិងធ្វើវានៅពេលដែលពេលវេលាមកដល់ » 𝐂𝐡𝐚𝐞𝐲𝗼𝐧𝐠
« តែមាតា... បុត្រមិនចង់អោយវេលាថ្ងៃស្អែកដំណើរការទៅរលូននោះទេ.. បុត្រនិងរកវិធីអ្វីមួយអោយពិធីនៅថ្ងៃស្អែកមានភាពជ្រួលច្របល់ » 𝐊𝐢𝗺 𝐇𝐲𝐮𝐧 និយាយរួចញញឹមចុងមាត់។
« អនាគត់ស្ដេចនិងជារបស់ទ្រង់តែម្នាក់គត់ មនុស្សដូចវានិងទៅធ្វើស្អីកើតទន់ជ្រាយមើលតែស្រីទៅហើយ ! » 𝐂𝐡𝐚𝐞𝐘𝗼𝐧𝐠
« សង្ស័យជាខ្ទើយផងក៏មិនដឹងព្រះមាតា » 𝐊𝐢𝗺 𝐇𝐲𝐮𝐧 និយាយរួចសើចខ្លាំងៗបែបចំអកមើលងាយជាមួយមាតារបស់ទ្រង់ ។

*ដំណាក់រាជបុត្រា 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠

រាងតូចផ្ទុំលើគ្រែបង្វិលខ្លួនចុះឡើងម្ដងងើបម្ដងដេកម្ដងអង្គុយ បែបមានរឿងអ្វីនៅមិនសុខក្នុងព្រះហរទ័យទ្រង់..
« អើយយ.. ម្ដេចក៏លេចមុខអាម្នាក់និងឡើងនៅខួរក្បាលរបស់យើងរហូតចឹង? វាយ៉ាងម៉េចនិង?
« បើមិនមែនជាប្អូន មិនមែនជាប្រពន្ធរបស់គេតើជាស្អីអោយច្បាស់ទៅ ? ណាហើយ... ជាអីក៏អីទៅយើងមិនខ្វល់ !! »
រាងតូចបិទភ្នែកសង្ងំរួចក៏បើកវិញ ..
« យើងនិងទៅសួរបងប្រុស 𝐉𝐢𝐧 .. គាត់ប្រកដជាដឹង ! » រាងតូចខាំមាត់ញញឹមរួចលបចេញពីដំណាក់ទ្រង់ម្ដងទៀត។
ដោយសារតែដំណាក់របស់ទ្រង់នៅរាងឆ្ងាយពីរាជដំណាក់មហេសី 𝐀𝐫𝐚 និង ស្ដេច 𝐊𝐢𝗺 ទើបទ្រង់មិនសូវខ្វល់ថាមាតាទ្រង់និងដឹងថាខ្លួនបាត់ពីដំណាក់រឺអត់ ។
រាងតូចលបលបទៅផ្ទះតូចដើម្បីលួចសំលៀកបំពាក់អ្នកបំរើររួចផ្លោះរបងតាមផ្លូវសួនច្បារខាងក្រោយរាជដំណាក់ដែលទ្រង់តែងតែលួចចេញទៅបានដូចរាប់សិបដង។
« អ៊ូយ... ជើងយើង .. » រាងតូចមិនប្រយ័ត្នក៏ធ្លាក់ពីរបងរាជវរាំងបណ្ដាលអោយជើងរបស់ទ្រង់កន្លាច់សឹងងើបឡើងវិញមិនចង់រួចអង្គុយមួយសន្ទុះយកដៃឈ្លីរួចក៏ខំក្រោកឡើងធ្វើដំណើរទៅរាជធានី។
មួយសន្ទុះក្រោយរាងតូចក៏បានមកដល់ហាងគុយទាវរបស់ 𝐉𝐢𝐧 ...
« អាវវ៎ អាល្អិត! នេះយើងស្មានតែលែងមកទីនេះទៀតហើយតើ៎ » 𝐉𝐢𝐧
« ដោយសាររវល់ពេកទើបឆ្លៀតមកខាងក្រៅមិនបាន បង .. » រាងតូចខ្ពស់និយាយរួចទាញតុមកអង្គុយ។
« នៅវាំងប្រហែលជាមានកិច្ចការច្រើនហើយព្រោះស្អែកជាថ្ងៃចំរើនព្រះជន្មរបស់រាជបុត្រជំនាន់ក្រោយនោះ .. នេះឯងមិននៅជួយអ្នកវាំងទេរឺយ៉ាងម៉េច? ទើបចេញមកខាងក្រៅបានដូចនេះ? » 𝐉𝐢𝐧
« គឺថា.. ខ្ញុំមិន... អរមែនហើយខ្ញុំមិនទាន់បានហូបអីទេខ្ញុំសុំគុយទាវមួយចានមកបង »
« អឺ.. ចាំបន្តិចអាល្អិត ..
« នំប៉ាវ៤ផងបងប្រុស!
« ឯងនេះរាងមួយក្ដាប់ទេ តែសុីច្រើនដែលតើ » 𝐉𝐢𝐧 និយាយរួចក៏បែរទៅរៀបគុយទាវដាក់ចាននិងនំបាវ៤ដុំយកមកអោយអ្នកអង្គុយស្ញេញលើតុ ។
« អរគុណច្រើនបង.. » រាងតូចនិយាយរួចអោយញាំរបស់ដែលមានលើតុនោះដោយរាងខ្ពស់ដាក់គូទអង្គុយលើតុទល់មុខរាងតូច ។
« អររ បងប្រុស.. ខ្ញុំមានរឿងចង់សួរបងបន្តិច..
« រឿងអី ?
« គឺថា ... 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 គេមានបងប្អូនប៉ុន្មានអ្នកដែល ?
« គ្មានទេ .. តាំងពីគេដឹងក្ដីមកគឺគេនៅជាមួយឱពុកចិញ្ចឹមរបស់គេដែលមានកូនស្រីបង្កើតម្នាក់រស់នៅជាមួយគ្នារាល់ថ្ងៃនិង »
« ចុះមាតា.. ឱពុកម្ដាយគេនៅឯណា ?
« ក៏មិនដឹងដែល .. ដឹងមកថាឱម៉ែគេបោះបង់គេចោល.. អ្នកដែលជាឱពុកចិញ្ចឹមរបស់គេនោះបានរើសគេមកពីទន្លេពេលនោះឱពុកម្ដាយគេឃោឃៅណាស់ដាក់បណ្ដែតគេតាមទឹកទន្លេ.. សំណាងហើយដែលឱពុក 𝐒𝗼𝗼𝐣𝐢𝐧 គាប់ជូនទៅនេសាទត្រីទីនោះក៏បានឃើញ...
« អាវ... ម្ដេចឱពុកម្ដាយគេក៏ឃោឃៅម៉្លេះ? នេះចង់សំលាប់កូនរបស់ខ្លួនកើត? ។ រាងតូចនិយាយរួចរកសម្រក់ទឹកភ្នែកដោយសារតែអាណិតដល់ 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ពេកគិតទៅមនុស្សកើតមកស្អាតក៏មិនប្រាកដថាកើតមកមានគ្រប់យ៉ាងនោះដែលពិសេសនោះគឺក្ដីសុខតែម្ដង។ រាងតូចគិតក្នុងចិត្តម្នាក់ឯង
« នេះឯងលួចស្រលាញ់គេមែនទេបានជាមកសួររឿងគេពីយើងបែបនេះ? មិនហ៊ានសួរគេមែនទេ ? 𝐉𝐢𝐧 សួរញោះអ្នកដែលលើកទឹកតែផឹកខាងមុខ
« ខិ ខិ (រាងតូចឈ្លក់ទឹក) បងនិយាយស្អីនិង? ខ្ញុំនិងទៅស្រលាញ់អាម្នាក់ទន្សាយញីនិង ? »
« អីយ៉ា៎ នេះគ្រាន់តែនិយាយលេងតើ .. ចាំបាច់អីមុខក្រហមដល់ថ្នាក់និង ? »
« ឈប់និយាយហើយ.. ខ្ញុំមិនបានចាប់អារម្មណ៏គេ!! » 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 និយាយរួចក៏អោនសោយគុយទាវក្នុងចានបន្ត
« 𝐉𝐮𝐧𝐠 ធ្លាប់និយាយប្រាប់បងថា..គេចង់រៀបការជាមួយ 𝐒𝗼𝗼𝐉𝐢𝐧 គេចង់មើលថែនាងអោយដូចឱពុករបស់នាងមើលថែគេចឹង.. តែបងក៏មិនដឹងថាមាត់របស់គេដូចចិត្តរឺអត់ទេ..មនុស្សដូចគេតែងតែមាត់ខុសពីចិត្ត។
រាងតូចដែលកំពុងអោនមុខសោយគុយទាវមុននោះក៏ទំលាក់ទឹកមុខភ្លាមៗដោយនៅអោនមើលគុយទាវក្នុងចានដដែល ។
« អាយុវែងណាស់និយាយដើមក៏មកដល់.. នោះ 𝐉𝐮𝐧𝐠 គេមកហើយ .. » 𝐉𝐢𝐧
ចង្វាក់បេះដូងរាងតូចក៏លោតញាប់ទៅញាប់ទៅព្រោះដឹងថាមនុស្សដែលធ្វើអោយខ្លួនដេកមិនលក់នោះកំពុងដើរមករកតុរបស់គេនិង 𝐉𝐢𝐧
« នេះរបស់បង! ខ្ញុំនៅសល់ប៉ុន្នឹងឯង ! » គ្រាន់ដើរមកដល់ភ្លាមរាងខ្ពស់ក៏ហ៊ុចកន្ត្រកត្រីអោយទៅ 𝐉𝐢𝐧 ដោយរាងតូចអង្គុយក្បែរនោះមិនបែរមករកខ្លួនធ្វើដូចជាមិនឃើញរាងក្រាស់នៅទីនោះដែលចឹង..
« ចឹងខ្ញុំទៅវិញហើយបង .. រាងក្រាស់និយាយក្រោយពេលដែលសម្លឹងមើលទៅរាងតូចដែលអោនមុខដាក់ចានគុយទាវនោះ។
« នៅហូបគុយទាវសិនទៅ! នេះប្រញាប់ម៉េស» 𝐉𝐢𝐧
« គឺ.. ក៏មានអ្នកមិនចង់ឃើញមុខយើងក៏ថាបាន » 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 និយាយរួចដៀងភ្នែកម្ដងទៀតទៅរាងតូច
« អត់ទេ..! ខ្ញុំមិនបានគិតបែបនិងទេ » 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 ងើបមុខនិយាយឡើងញាប់..រួចលាដៃបង្ហាញថាទេ..
« យើងមិនបាននិយាយអោយឯងនោះទេ » 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 និយាយរួចទាញតុមកអង្គុយ ។
« នៅនឹងហើយបងទៅដាក់គុយទាវអោយ..ហើយក៏យកប្រាក់អោយថ្លៃត្រីអោយហើយតែម្ដង» 𝐉𝐢𝐧
« អាល្អិតនេះលួចចេញមកដើរលេងទៀតហើយមែនទេ?ការងារក្នុងវាំងគ្មានអោយឯងធ្វើរឺយ៉ាងម៉េច ? » រាងក្រាស់ចោទសួររាងតូច
« លោកមកចេះដឹងស្អី?ចង់ធ្វើរឺអត់ជារឿងរបស់យើង »
« យើងខ្លាចថានិងមានគេទាត់ក្បាលឯងចេញពីវាំងទៅអាល្អិត » 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤
« បានហើយឈប់ឈ្លោះគ្នាទៅ ! 𝐉𝐢𝐧 ដើរមកវិញលើកចានគុយទាវនិងហុចប្រាក់អោយ 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ហើយគេក៏ដាក់គូទអង្គុយទៅនោះដែល ។
« អរគុណបង .. » រាងក្រាស់និយាយរួចទាញចានគុយទាវយកមកហូប
« យប់ស្អែកជាថ្ងៃចំរើនព្រះជន្មរបស់រាជ្យបុត្រា..អ្នកអង្គម្ចាស់ក៏មានប្រសាសន៏ថានិងមានដំណឹងល្អដល់ប្រជារាស្រ្តផងដែល..យើងចង់ដឹងណាស់ថាជារឿងស្អី ? » 𝐉𝐢𝐧
« រឿងអ្វី..ខ្ញុំមិនខ្វល់ទេ » 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤
រាងតូចចាប់ផ្ដើមស្ងាត់ដោយទំលាក់ទឹកមុខចុះ ..
« ណែ៎! អាល្អិត..ឯងមានដឹងទេថារឿងពិសេសស្អីទៅ?ឯងនៅវាំងស្រាប់ប្រហែលជាដឹង » 𝐉𝐢𝐧 ចោទសួរធ្វើអោយរាងតូចភ្ញាក់ខ្លួនព្រឺតរួចបើកភ្នែកធំៗ ដាក់អ្នកដែលសួរមុននេះហើយក៏ងាកទៅម្ខាងសម្លឹងមុខ 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ដែលអោនហូបគុយទាវដោយមិនចាប់អារម្មណ៏ពីរឿងអ្វីទាំងអស់។
« គ្រាន់តែសួរតើ បើមិនចង់ប្រាប់ក៏បានមិនបាច់ធ្វើខ្លួនភ័យដូចមាន់រកពងចឹងទេ! » 𝐉𝐢𝐧
« គឺខ្ញុំ..ខ្ញុំមិនដឹងដែលបងប្រុស! ។ រាងតូចនិយាយរួចទាញនំប៉ាវមកហូប
« 𝐉𝐮𝐧𝐠 ! ឯងទៅទេ? អោយបានដឹងថាមានរឿងពិសេសអីទៅ»
រាងតូចចាប់ផ្ដើមស្លេកមុខ
« មិនទៅទេបង ! ពុកគាត់ឈឺខ្ញុំមិនចង់ទៅណាចោលគាត់នោះទេ » 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤
« អឺ..កូនល្អដូចឯងតែងតែបែបនិង ! មិនអីទេបងក៏មិនទៅដែលចឹង! » 𝐉𝐢𝐧
« ខ្ញុំសុំលាទៅមុនហើយ.. ព្រោះប្រញាប់ » រាងតូចនិយាយរួចក្រោកឈរក៏ដួលវិញទៅលើ 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ព្រោះភ្លេចថាមុននេះជើងរបស់ខ្លួនក្រិច..ឥឡូវនេះក៏ហើមឡើងខ្លាំង។
« អ៊ូយ... » រាងតូចបង្ហើបសម្លេងឈឺចេញមកដោយខ្លួនប្រាណរបស់ទ្រង់នៅពីលើរាងក្រាស់ដែលទ្រជាប់។
« ឯងកើតអី ? រាងក្រាស់ចោទសួរសំលេងស្រាលៗ
« គឺ..ជើងយើង.. រាងតូចនិយាយរួចចង្អុលទៅ ក ជើងរបស់ទ្រង់ ។
« នេះហើមខ្លាំងណាស់ 𝐉𝐮𝐧𝐠 ! បងគិតថាឯងជួយអៀវគេទៅវិញទៅព្រោះថាហើមខ្លាំងបែបនេះមិនអាចដើរបាននោះទេ » 𝐉𝐢𝐧
𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 មិនមាត់ក៏បង្វែរទ្រង់ឡើងលើខ្នងរបស់ខ្លួនរួចអៀវរាងតូចចេញពីហាងភ្លាមៗ
𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠 ខំអោប ក រាងខ្ពស់ជាប់ រួចក៏
« ឯងនាំយើងទៅណា?
« ទីនេះមិនមែនផ្លូវទៅវាំងនោះទេ .. » រាងតូចសួររួចរិទ្ធរង្វង់ដៃលើ ក រាងក្រាស់ជាប់ព្រោះខ្លាចធ្លាក់
« រាងក្រាស់ស្ងាត់
« នេះឯងមិនធ្ងន់ទេរឺយ៉ាងម៉េច ? រាងតូចសួររួចលួចញញឹមម្នាក់ឯង នៅតែគ្មានចំលើយតបរាងតូច ក៏
« ណែ៎លោក គ ហើយរឺយ៉ាងម៉េច? រាងតូចខឹងក៏ស្រែកច្រឡោតទៅអ្នកដែលអៀវទ្រង់ នេះទ្រង់សួរឡើង២~៣សំណួរហើយតែរាងក្រាស់កំពុងទុកគេជាខ្យល់មែនទេ ទើបមើលមិនដឹងស្ដាប់មិនលឺសំណួររបស់ទ្រង់? គិតក្នុងចិត្តរួចទ្រង់ពេបមាត់អន់ចិត្តជាខ្លាំងដោយនិយាយសំលេងតិចៗអាចអោយរាងក្រាស់ស្ដាប់លឺយ៉ាងច្បាស់ព្រោះមាត់របស់ទ្រង់នៅជិតត្រចៀក 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ស្រាប់...
« មនុស្សអត់បេះដូង ... » 𝐓𝐚𝐞𝐡𝐲𝐮𝐧𝐠
« បើមិនចង់អោយយើងទំលាក់ឯងរួចអូសឯងទៅឱសថស្ថានវិញម្ដង? ..ក៏បិទមាត់ឈប់សួរទៀត!! ខ្លួនសុីច្រើនធ្ងន់ដូចដំរីយើងគ្មានកំលាំងឆ្លើយសំណួររបស់ឯងទេ។ រាងក្រាស់និយាយធ្វើមុខងាប់ ( អូស៎អេតមីនច្រឡំមាត់🤭) ដោយអ្នកម្ខាងស្ងាត់មាត់បិទជិតឈឹងមិនហ៊ានសួរទៀតខ្លាចត្រូវគេទំលាក់ចុះរួចអូសទ្រង់ទៅម្ដង ។

ស្ដេចនិងអ្នកនេសាទ(TAEGUK) Where stories live. Discover now