@នៅតាមផ្លូវមិនដឹងទៅណា 😹
ជុងហ្គុក និង ទ្រង់បានធ្វើដំណើរជារឿយៗនៅតាមផ្លូវមានដើមឈើចំរុះពណ៏ស្អាតៗជាច្រើន និង មានដើមឈើធំមួយនៅក្បែរនោះដោយមានទងចងភ្ជាប់ជាមួយ។
« ទីនេះមែនទេដែលអូនប្រាប់ថាពួកយើងធ្លាប់នាំគ្នាមកពីមុន ? » ដៃទន់ស្រឡូនរបស់ទ្រង់កាន់ជាប់ជាមួយដៃក្រាស់របស់ ជុង
« នោះទងរបស់អូន ! » រាងក្រាស់ធ្វើមាត់ស្រួចចង្អុលទៅត្រង់នោះថេហ្យុង ក៏ប្រញា់រត់ទៅរកទងនោះសម្លឹងមើលវាមួយសន្ទុះទើបដាក់គូទអង្គុយដោយមានរាងខ្ពស់ស្រឡះដើរមកដល់ល្មមហើយក៏ចាប់ខ្សែរទងនោះរុញអោយរាងតូច ទៅវិញទៅមក។
« កាលយើងមកទីនេះដំបូង .. ពួកយើងទាក់ទងគ្នារឺនៅ ? » ថេ សួរទៅអ្នកដែលឈរយោលទងអោយទ្រង់ពីក្រោយ
« កាលនិងពួកយើងមិនទាន់ស្គាល់គ្នាច្បាស់នោះទេ .. ដឹងត្រឹមថាអូនជាអ្នកញ៉ែបងតាមបងមិនឈប់... » ជុងហ្គុក
« បងកុហក.. ឆឺសស ខ្ញុំមិនបានញ៉ែបងនោះទេ ! » ថេ
« តែពេលនោះអូនស្រលាញ់បងហើយ .. អៀនបងមិនស្ទើរទេ.. » ជុង និយាយដើចចំអករាងតូច
« ត្រូវហើយ!! ប្រហែលជាបែបនិងហើយទើបបងមិនដែលនិយាយពាក្យថាស្រលាញ់មកអូន » ថេ ពេបមាត់និយាយ។
« អូន ជាអ្នកញ៉ែបង ជាអ្នកនិយាយថាស្រលាញ់បងមុនហើយនៅមាន.. អា..អារឿងនោះទៀត ! និយាយទៅអូនជាអ្នកផ្ដើមមុនទាំងអស់ ! » ថេ បន្តទងក៏ឈប់ដោយសារស្នាដៃរាងក្រាស់..
« ការស្រលាញ់មិនមែនទាល់តែបញ្ចេញរឺបង្ហាញមកទាំងអស់ទើបហៅថា ស្រលាញ់ នោះទេ » ជុងហ្គុក ដែលឈរពីក្រោយទងនោះអោនមកដាក់ចង្ការនាយលើស្មារខាងក្រោយរបស់ទ្រង់រួចនិយាយ
« បងស្រលាញ់អូន .. ស្រលាញ់អូនតាំងពី២ឆ្នាំមុនមកម្ល៉េះ » ជុងហ្គុក និយាយរួចអោនទៅថើបថ្ពាល់ក្រអូបរបស់ទ្រង់មួយខ្សឺត។
ថេហ្យុង ភ្លឹកនិងសំដីរបស់នាយរួចក៏ប្រញាប់ងាកមុខទៅរករាងខ្ពស់ដែលឈរពីក្រោយវិញ_ក៏ត្រូវ ជុងហ្គុក ប្រថាប់បបូរមាត់ទ្រង់ភ្លាមៗ មិនអោយទ្រង់និយាយអ្វីបាន១ម៉ាត់ តែក៏តប ត ការថើបដ៏ផ្អែមល្អែមស្អិតរមូតទៅរកនាយវិញ_ដៃរបស់ ថេ ខ្ញាំជាប់ជាមួយជាយសំលៀកបំពាក់របស់ទ្រង់។
YOU ARE READING
ស្ដេចនិងអ្នកនេសាទ(TAEGUK)
RomanceTop kook Bottom Tae Story about future king Kim Taehyung fall in love with Fisherman Jeon Jungkook ,enjoy ~ •AUTHOR: TAEJEON