ភាគទី១៤

660 52 0
                                    

ព្រះអាទិត្យក៏ចាប់ផ្ដើមរះឡើងគួបផ្សំជាមួយខ្យល់អាកាសត្រជាក់បរិសុទ្ធផាត់ផើយចូលតាមមាត់បង្អួចប៉ះនិងរាងកាយអ្នកទាំង២ដែលកំពុងគេងលង់លក់អោបគ្នាឡើងស្អិតរមួតប្រៀបដូចជាប្ដីប្រពន្ធដែលទើបរៀបការហើយថ្មីថ្មោងអញ្ចឹង។

ថេហ្យុង បើកភ្នែករួចសម្លឹងទៅអ្នកដែលគេងលង់លក់អោបទ្រង់ពីមុខនោះ។ ទ្រង់លើកដៃទៅស្ទាបអង្អែលលើមុខរបស់កំលោះសង្ហាថ្នមៗដោយសេចក្ដីស្រលាញ់ពេញចិត្តជាខ្លាំង។

« ជុងហ្កុក ... » ទ្រង់ហៅដោយសម្លេងស្រាលៗ
« ហឺមមម... » ជុង នៅបិទភ្នែកដដែលដោយដៃរបស់នាយនៅអោបទ្រង់ជាប់។
« ព្រឹកហើយ... បងអត់ទៅរកត្រីទេរឺយ៉ាងម៉េច ? »
« តិចទៀត..... » នាយបន្តបិទភ្នែករួចតបដោយសំលេងស្រាលៗ
« អោបរឹទ្ធបែបនេះខ្ញុំដកដង្ហើមមិនបានទេ » ទ្រង់និយាយញោះអ្នកម្ខាងទៀតដោយលួចញញឹមចុងមាត់ម្នាក់ឯង។

ជុងហ្គុក ស្រាប់តែដកដៃដែលអោបទ្រង់ចេញរួចប្រាស់ខ្លួនងាកទៅម្ខាង...

គ្រាន់ឃើញដូចនេះទ្រង់ក៏ក្រោកឡើងអង្គុយខាំមាត់ទៅអ្នកដែលដេកបែរខ្នងដាក់ខ្លួន។

( គ្រាន់តែនិយាយលេងសោះ ក៏បែបនេះភ្លាម.. មនុស្សស្អីឈាមត្រជាក់បែបនេះ) ទ្រង់ខាំមាត់សម្លក់អ្នកដែលប្រងើយនិងខ្លួនរួចនិយាយក្នុងចិត្តម្នាក់ឯង។

« ជុងងើបឡើង!!!!!!! » ទ្រង់ស្រែកជិតត្រចៀករាងក្រាស់រហូតដល់នាយ

« អាយយយយ៎!! » ជុង លើកដៃខ្ទប់ត្រចៀកក្រោយដែល ថេហ្យុង អោនទៅខាំស្លឹកត្រចៀករបស់ខ្លួន។

« មនុស្ស រឺ ជាកូនឆ្កែ !? » ជុងហ្គុក ក្រោកឡើងអង្គុយយកដៃអង្អែលស្លឹកត្រចៀករបស់នាយ
« ឯង.. ប្រងើយនិងយើង !! » ថេ ពេបមាត់និយាយ
« ប្រងើយ...  ? » ជុងហ្គុក
« ឈប់និយាយហើយ ! » ថេ ជ្រួញចិញ្ចើមពេបមាត់ទៅអ្នកដែលអង្គុយធ្វើមុខមិនយល់
« ឆើសស » ថេហ្យុង គប់ខ្នើយទៅរាងក្រាស់រួចក្រោកចេញពីទីនោះក៏ត្រូវ ជុងហ្គុក ទាញអោយដួលអង្គុយពីលើនាយ។
« ងរ មែនទេ?? » ជុង ញញឹមចុងមាត់
« យើងទៅងូតទឹក » ( ឈប់ហៅបងស្អីទៀតហើយវើយយ )
« ខឹងមែនទេ ? » ជុង
« អត់ !! ចេញទៅ » ទ្រង់ខំរើចេញពីលើភ្លៅរបស់នាយ
« ចុះបើបែបនេះ » ជុង និយាយរួចអោនទៅថើបថ្ពាល់សុីជំពូររបស់ទ្រង់។
« ថេហ្យុង សម្លឹងទៅមុខរាងក្រាសដោយមិនពេញចិត្ត ( តាមពិតអៀនសោះ )
ជុងហ្គុក ក៏អោនទៅថើបពីលើមាត់របស់ទ្រង់ ( ថើបលើមាត់ )
« ឈប់ខឹងទៅ ... » ជុង និយាយដោយសម្លេងស្រាលៗបែបរ៉ូមែនទិកទៅអ្នកដែលអង្គុយលើភ្លៅរបស់ខ្លួនសម្លក់មកនាយឡើងថ្លែរ
« ចុះបែបនេះ » ជុងហ្គុក និយាយរួចស្ទុះទៅថើបញីថ្ពាល់របស់រាងតូច ថើបដក ថើបដក ( បើកមាត់របស់នាយបឺតថ្ពាល់របស់រាងតូច )  រួច បង្អូសទៅថើបមាត់រាងតូចដែលនៅស្ងៀម..
« ហហា... បានហើយរសើប ... » ទ្រង់សើចរលាក់ក្រោយរាងក្រាស់ថើបបង្អូសយកមាត់របស់នាយមកបឺតលើថ្ពាល់ខ្លួនម្ដងទៀត។
ទ្រង់យកដៃទាញរាងក្រាស់អោយចេញពីមុខរបស់ខ្លួនរួចនិយាយ..

ស្ដេចនិងអ្នកនេសាទ(TAEGUK) Where stories live. Discover now