@ផ្ទះតូចជាប់មាត់ទន្លេ
ពេលនេះល្ងាចហើយក៏ចាប់ផ្ដើមងងឹតដូចគ្នា រួមជាមួយនិងតំណក់ទឹកភ្លៀងតូចៗធ្លាក់មកជាមួយនិងខ្យល់ត្រជាក់ស្រស់ស្រាយយ៉ាងខ្លាំង។ ដោយឡែករាងតូចកំពុងគេងលេងគិតពីនេះនោះតែម្នាក់ឯង..
សំលេងបើកទ្វាបន្លឺឡើងភ្លាមទ្រង់ក៏បែរខ្លួនទៅម្ខាងសង្ងំធ្វើជាគេងលក់។
𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ដើរចូលមកដោយកាន់ភួយថ្មីមកជាមួយ.. នាយដើរទៅជិតកន្លែងដំណេកទ្រង់រួចយកភួយដណ្ដប់អោយរាងតូចដែលធ្វើពុតជាគេងនោះ។ រួចនាយដាក់ខ្លួនគេងក្បែរនោះចន្លោះពីរាងតូចប្រហែល១ចង្អាមជើង។
« នែ៎ .. » រាងតូចបើកភ្នែករួចស្រែកហៅអ្នកក្បែរខ្លួន
𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 មិនមាត់រួចបែរខ្លួនមករករាងតូច ហើយលើកដៃនាយកល់ក្បាលរបស់ខ្លួនសម្លឹងទៅទ្រង់។
« មិនអីទេ .. ដេកទៅ » ទ្រង់និយាយរួចបែរខ្លួនចេញពីនាយដែលសម្លឹងមកនោះ
( ថើបយើងថ្ងៃមុនហើយ..នេះនៅអោយយើងតាមនិយាយរកមុនទៀត? ឆឹសស គិតថាយើងជាប្រុសយើងមិនខូចខាតមែនទេ ? ) ទ្រង់ដេកនិយាយពេបមាត់ម្នាក់ឯងតិចតិចដោយអ្នកម្ខាងទៀតស្ដាប់លឺមិនសូវច្បាស់។
« ឯងរអ៊ូស្អី? មើលតែស្រីហើយ... » 𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤
« គឺឯង !! » ប្រយោគរបស់ទ្រង់ក៏ត្រូវកាត់ផ្ដាច់វិញក្រោយងាកមុខមកវិញក៏ឃើញនាយកំលោះសង្ហាដេកបិទភ្នែកក្បែរខ្លួនបាត់ទៅហើយ។
« ឯង... មកដេកអីទីនេះ? និងមិនមែនកន្លែងរបស់ឯងទេ » ទ្រង់ងាកមកនិយាយតិចៗ ។
« ដេកទៅ!! យើងអស់កម្លាំង.. » រាងក្រាស់ដែលបិទភ្នែកដេកក្បែរនោះនិយាយរួចក៏លើកដៃទៅចាប់ទាញទ្រង់អោបជាប់។
ទ្រង់គាំងមិនមាត់រួចបែរមុខចេញពីនាយដោយដៃរបស់រាងក្រាស់ក្រសោបអោបជាប់រាងកាយរបស់ខ្លួនដដែល។
𝐉𝐮𝐧𝐠𝐤𝗼𝗼𝐤 ញញឹមចុងមាត់ម្នាក់ឯងរួចចាប់អោបរាងកាយស្រឡូននោះជាប់ឡើងណែនជាងម៉េញនេះហើយក៏បិទភ្នែកសង្ងំដេក។@រាជវាំង ឈរសឹង
« បងគិតថានិងពិសោធន៏ពួកអ្នកដែលនៅក្នុងរាជវាំងនេះមុនគេ .. » ស្ដេច 𝐊𝐢𝗺
« ទ្រង់មានព្រះបន្ទូលបែបនេះមានន័យយ៉ាងដូចម្ដេចទៅព្រះអង្គម្ចាស់ ? » មហេសី 𝐀𝐫𝐚
« បងនិងស្វែងរកពួកអ្នកដែលរៀបផែនការពីក្រោយរឿងនេះ ហើយអ្នកនៅពីក្រោយរឿងនេះប្រាកដជានៅទីនេះដូចគ្នា »
« ទ្រង់សង្ស័យនណាគេម្នាក់ហើយមែនទេព្រះអង្គម្ចាស់ ?
« បងមិនទាន់ដឹងនោះទេ តែបងនិងវែកមុខអ្នកដែលធ្វើរឿងនេះរួចប្រហារជីវិតពួកវា។ ទ្រង់ក៏ចឹងដូចគ្នា..គួរប្រុងប្រយ័ត្នសុវត្ថិភាពខ្លួនទ្រង់ផ្ទាល់ផងដែល។
« សង្ឃឹមថាបុត្ររបស់យើងនិងមានសុវត្ថិភាពដូចអ្វីដែលសរសេរផ្ដល់ដំណឹងមកអោយយើងនោះ » មហេសីទ្រង់និយាយរួចកើយលើស្មារមាំរបស់ព្រះអង្គម្ចាស់។
YOU ARE READING
ស្ដេចនិងអ្នកនេសាទ(TAEGUK)
RomanceTop kook Bottom Tae Story about future king Kim Taehyung fall in love with Fisherman Jeon Jungkook ,enjoy ~ •AUTHOR: TAEJEON